ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រាស់ថ្នាំ Paracetamolជា​ប្រចាំ​ អាច​ប្រឈម​នឹង​មហារីក​ឈាម​

10 ឆ្នាំ មុន

​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​រក​ឃើញ​ថា​ បុគ្គល​​ដែល​ប្រើ​ប្រាស់​ថ្នាំបញ្ចុះ​កំ​ដៅ​និង​បំ​បាត់​ការ​ឈឺ​ចុក​ចាប់​Paracetamolជា​ប្រចាំអាច​បណ្តាល​ឱ្យ​ជួប​ហានិភ័យ​ខ្ពស់​ពី​​ជំ​ងឺ​មហារី​ក​ឈាម​ ។

​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​រក​ឃើញ​ថា​ បុគ្គល​​ដែល​ប្រើ​ប្រាស់​ថ្នាំបញ្ចុះ​កំ​ដៅ​និង​បំ​បាត់​ការ​ឈឺ​ចុក​ចាប់​Paracetamolជា​ប្រចាំអាច​បណ្តាល​ឱ្យ​ជួប​ហានិភ័យ​ខ្ពស់​ពី​​ជំ​ងឺ​មហារី​ក​ឈាម​ ។

មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សុខ​ភាព​បែប​នេះ ​ក៏​ព្រោះ​Paracetamolផ្ទុក​សារ​ធាតុ​គី​មី​ឈ្មោះ ​​Acetaminophenដែលអ្នក​ស្រាវ​ជ្រាវ​អះ​អាង​ថាធ្វើ​ឱ្យ​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ ។ លទ្ធផលនេះ​បាន​បន្ថែម​នូវ​​ភ​ស្តុ​តាង​ដ៏​ស្មុគស្មាញ​មួយ​ផ្សេង​ទៀតរវាង​​ជំ​ងឺ​មហារីក​និង​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចុក​ចាប់​ Paracetamol។ លើសពី​នេះ​ វា​ក៏​បាន​ប្រាប់​ឱ្យ​យើង​​ដឹងផងដែរ​​ថា​សារ​ធាតុ​គីមី​ឈ្មោះAcetaminophen អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​សុខ​ភាព​ច្រើន​ជាង​នេះ​ខណៈ​​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​បាន​ភ្ជាប់​សារ​ធាតុ​គីមី​នេះ​ទៅ​នឹង​ជំ​ងឺ​ហឺត​និង​ជំ​ងឺ​តាអក ។ Paracetamol​ជា​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចុក​ចាប់​ដែល​ប្រ​ជាជន​ទូ​ទៅ​ក្នុង​ពិភព​លោក​​ស្គាល់​ច្បាស់​និង​និយម​ប្រើ​ជាង​គេ​ ។ ថ្នាំ​នេះ​កប​នឹង​ជំ​ងឺ​ឈឺ​ក្បាល ក្តៅ​ខ្លួន គ្រុន​ក្តៅ ការ​ឈឺ​ចុក​ចាប់​(កម្រិត​ស្រាល) និង​គ្រុន​ផ្តាសាយជា​ដើម ។

សមា​ជិក​ក្រុម​អ្នក​ស្រាវ​ជ្រាវ វេជ្ជ​​បណ្ឌិត ​Emily White ​​មក​ពី​មជ្ឈមណ្ឌល​ជំ​ងឺ​មហារីក​Fred Hutchinsonនៅក្រុង ​​Seattle​ រដ្ឋ​វ៉ាស៊ីន​តោន​ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ៖«មាន​ការ​លើក​ឡើង​​​ដែល​ថា​សារ​ធាតុ​គីមី​ឈ្មោះ​​Acetaminophen ​បង្កើនហានិភ័យ​​កើត​មាន​ជំ​ងឺមហារីក​ផ្សេង​ៗ ។ ​ទោះ​ជា​ដូច្នេះ​ក្តី​ ការ​លើក​ឡើង​ទាំង​នោះគឺ​ផ្អែក​លើ​មូល​ដ្ឋាន​ទិន្នន័យ​ពី​​អ្នក​កើត​ជំ​ងឺ​មហារីក​ឈាម​ម្នាក់​ៗ​ប៉ុណ្ណោះ ។ យើង​នឹង​ធ្វើ​ការ​សិក្សា​បន្ត​ទៀត​ »។ ប៉ុន្តែ​លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​ព្រមាន​ថា​ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​លាស់​ណា​មួយ​និង​គួរឱ្យ​ជឿ​ជាក់អះ​អាង​​ថា​ Acetaminophen​​ បង្កឱ្យ​កើត​​ជំ​ងឺ​មហារីក​នោះ​ទេ​​ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការរក​ឃើញ​លើក​​នេះ​គឺជា​ការ​បញ្ជូន​សញ្ញា​សុខ​ភាព​មួយ​ទៅ​កាន់​​អ្នក​ប្រើ​ប្រាស់​នៅ​ទូ​ទាំង​ពិភពលោក​ដែល​បាន​កំពុង​តែ​ប្រើ​ប្រាស់​ថ្នាំ Paracetamol ដោយ​គ្មាន​ការ​ពិគ្រោះ​យោ​បល់​ឬ​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​ពី​គ្រូ​ពេទ្យ​ ​៕