ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​លើក​ទី​៣…​បង្គាប់​ឱ្យថៅកែ​កាស៊ីណូ​​និងកូនចូលខ្លួន បើ​មិន​ចូលចាប់​​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លើក​ទី​៣ ទៅ​លើ​ពាណិជ្ជករ​ជនជាតិ​ថៃ សញ្ជាតិ​ខ្មែរ​ចំនួន​៣​នាក់​ឪពុក និង​កូន ពាក់​ព័ន្ធ​ទៅ…

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លើក​ទី​៣ ទៅ​លើ​ពាណិជ្ជករ​ជនជាតិ​ថៃ សញ្ជាតិ​ខ្មែរ​ចំនួន​៣​នាក់​ឪពុក និង​កូន ពាក់​ព័ន្ធ​ទៅ និង បទល្មើស​រំលោភ​លើ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត និង ពី​បទ​លួច ។

ពាណិជ្ជករ​ទាំង​៣​នាក់​នោះ ១.​ឈ្មោះ SOMBOON SUKCHAROENKRAISRI ឈ្មោះ​ខ្មែរ ហៅ លី បាក់​ឡេ​ង ភេទ​ប្រុស អាយុ​៦៧ ឆ្នាំ (​ជា​ឪពុក និង​ថៅកែ​កាស៊ីណូ​) ២.​ឈ្មោះ លី បាក់​តុង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ និង ៣.​ឈ្មោះ លី បាក់​ហ៊ុយ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ (​ត្រូវជា​កូន​) មាន​អាសយដ្ឋាន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ មាន​ជ័យ ។

តាម​ដីកា​បង្គាប់​ឲ្យ​ចូល ខ្លួន​លើក​ទី​៣ របស់​ចៅក្រម​ស៊ើបសួរ បាន​បញ្ជាក់​ច្បាស់​ថា បាន ឃើញ​ដីកា
​សន្និ ដ្ឋាន​បញ្ជូន​ឲ្យ​ស៊ើបសួរ​លេខ​១០៣៦ អ​.​យ​.​ក​.​ចុះ​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​លើ​ឈ្មោះ SOMBOON SUKCHARO​ENKRAISRI (​ហៅ លី បាក់​ឡេ​ង​) ឈ្មោះ លី បាក់​តុង និង ឈ្មោះ លី បាក់​ហ៊ុយ ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត និង​ពី​បទ​.​លួច ប្រព្រឹត្ត​នៅ​រាជ ធានី​ភ្នំពេញ ចាប់ពី​អំឡុង​ឆ្នាំ ២០១៥.២០១៧ តាម​បញ្ញា​ត្តិ​មាត្រា​៣៩៣ មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។

ដីកា​បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ឪពុក​កូន ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ជា​កំហិត ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​ដូច​ការ ចោទប្រកាន់​ខាង​នេះ ។

យោង​តាម​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មូលហេតុ ពាណិជ្ជករ​ជនជាតិ​ថៃ​ទាំង​៣​នាក់​ឪពុក​កូន បាន​បើក​ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ខុសច្បាប់ ដោយ​រំលោភ​បំពាន​កាតព្វកិច្ច​មិន​ប្រកួត​ប្រជែង​អាជីវកម្ម ធ្វើ​ឲ្យ​ម្ចាស់​បណ្ដឹង ទទួល​នូវ​ការ​ខាតបង់​ចំណូល​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ។

យ៉ាងណា​ក្តី ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លើក​ទី​៣​នេះ អ្នក​ច្បាប់​បាន​និយាយ​ថា បើ​ជន​ត្រូវ​ចោទ​មិន​ចូលខ្លួន​តាម​ដីកា​នោះ​ទៀត​ទេ ចៅ ក្រម​ស៊ើបសួរ​សាលាដំបូង និង​សម្រេច​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន ឬ​ចាប់ខ្លួន ទៅ​សមត្ថកិច្ច​ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ អនុវត្ត​លើ​ជន​ត្រូវ​ចោទ​ទាំង​៣ នាក់​នោះ​តែ​ម្តង ។

គួរ​បញ្ជាក់​ថា រឿង​ក្តី​មួយ​នេះ ​ផ្តើម​ចេញពី​ការ​បំពាន​ខ​មិន​ប្រកួតប្រជែង ដែល​មាន​ពាក់ព័ន្ធ​ផង​ដែរ នឹង​ការ​បើក​ប្រតិបត្តិការ​អាជីវកម្ម​កាស៊ីណូ Parawinsor និង​កាស៊ីណូ Paramax ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​មាន​វិវាទ ជា​ច្រើន​ករណី​យ៉ាង​ចំរូងចំរាស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ទាំង​នៅ​តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ពាក់ព័ន្ធ នឹង​អាជីវកម្ម​កាស៊ីណូ​នេះ ។

​ប្រភព​ព​័ត៌​មាន​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាស៊ីណូ Parawinsor កំពុង​ធ្វើ​ប្រតិបត្តិការ​នោះ​ទំនង​ពុំ​មាន​អាជ្ញាប័ណ្ណ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ទេ តាម​រយៈ​នេះ​អាជ្ញាធរ គប្បី​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​នានា ចំពោះ​ការ​ប្រកប​អាជីវកម្ម​ដែល​មិន​មានច្បាប់​អនុញ្ញាត​នោះ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ