ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងកាត់​ជីវិត​អ្នក​រាំ​កំដរ​ឆាក​ជិត​២០​ឆ្នាំ​ស៊ូ មុន​សម្រេច​បំណង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ធ្លាប់តែ​អាប់អួរ​រស់នៅ​ប្រឈម​ភាព​ខ្វះខាត ពេល​ខ្លះ​ស្ទើរតែ​អស់សង្ឃឹម​មិនដឹង​ទៅ​ច្រក​ណា ប៉ុន្តែ​ការ​តស៊ូ​បាន​ធ្វើ​ឱ្យ​នាង​អាច​ចេញពី​ភាព​ខ្មៅ​ងងឹត ហើយ​បង្កើត​អនាគត​ភ្លឺស្វាង​មួយ​ក្នុង​នាម​ជា​អ្នកជំនួញ​។ នៅ​ចង្កោម​សិល្បៈ អ្នក​ណា​ក៏​ស្គាល់​អ្នក​នាង ឆិល ពេជ្រ​ពណ្ណរាយ…

រាជធានី​ភ្នំពេញ ៖ ជីវិត​ធ្លាប់តែ​អាប់អួរ​រស់នៅ​ប្រឈម​ភាព​ខ្វះខាត ពេល​ខ្លះ​ស្ទើរតែ​អស់សង្ឃឹម​មិនដឹង​ទៅ​ច្រក​ណា ប៉ុន្តែ​ការ​តស៊ូ​បាន​ធ្វើ​ឱ្យ​នាង​អាច​ចេញពី​ភាព​ខ្មៅ​ងងឹត ហើយ​បង្កើត​អនាគត​ភ្លឺស្វាង​មួយ​ក្នុង​នាម​ជា​អ្នកជំនួញ​។

នៅ​ចង្កោម​សិល្បៈ អ្នក​ណា​ក៏​ស្គាល់​អ្នក​នាង ឆិល ពេជ្រ​ពណ្ណរាយ ដែល​តស៊ូ​ធ្វើ​ជាតា​រា​រាំ​គ្រប់​ប៉ុស្តិ៍​តាំងពី​វ័យ​ជំទង់ រហូត​ដល់​មាន​ប្តី​មានកូន​ហើយ​នោះ នៅ​តែ​មិន​ចោល​តួនាទី​។​សព្វថ្ងៃ​ពណ្ណរាយ ហៅ​ស្រី​ពេជ្រ ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដែល​ផ្តោត​លើ​ផលិតផល​ស្បែក​មុខ ដោយ​នាង​បាន​តាំងចិត្ត​មុតមាំ​ពេល​នៅ​រាំ​ថា នឹង​ធ្វើខ្លួន​ឲ្យ​ក្លាយជា​ស្ត្រី​រឹង​មាំ ខ្លាំងពូកែ​លើ​មុខ​ជំនួញ​ថ្ងៃ​ណាមួយ​។

តារា​រាំ​ដែល​តស៊ូ​មិនធម្មតា​ពី​ជីវិត​ធ្លាប់​អត់ រហូត​មានផ្ទះ​ផ្ទាល់ខ្លួន​ក្នុង​បុរី​ទៀត​នោះ បាន​ថ្លែង​ថា ក្បែរ​២០​ឆ្នាំ​ហើយ​នៅ​លើ​វិ​ថី​រាំ​កំដរ​ឆាក​តាម​ទូរទស្សន៍ ស្គាល់​រសជាតិ​ច្រើន​តាំងពី​គេ​មើល​ស្រាល​មិន​ឱ្យ​តម្លៃ ដោយ​មិនដឹង​ថា អ្នក​រាំ​ក៏​ជា​គ្រឿង​លម្អ​សំខាន់​មួយ​ជួយ​ឱ្យ​ឆាក​រស់​រវើក តារាចម្រៀង​លេចធ្លោ​។ ទោះ​យ៉ាងណា ឱ្យ​តែ​មានការ​ងារ​ធ្វើ​បាន​លុយ​ចិញ្ចឹម​អ្នក​ផ្ទះ​នាង​មិនសូវ​ខ្វល់​ទេ ជីវិត​ត្រូវ​ស៊ូ ហើយ​នាង​មិន​ចេះ​ចុះចាញ់​ឧបសគ្គ​ឡើយ​។

ស្រី​ពេជ្រ ឬ​ពណ្ណរាយ ដែល​មាន​ម្តាយ​ពិការ​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ពុក​នាង​ខូច ម្តាយ​នាង​កើត​ជំងឺ​បាក់ទឹកចិត្ត​លក់​ផ្ទះ លក់​សម្បែង​អស់ រត់​ទៅ​នៅផ្ទះ​ជួល រហូត​រក​លុយ​បង់​ផ្ទះ​មិន​បាន គេ​ដេញ​អត់​កន្លែង​នៅ ក៏​សម្រេច​សុំ​វត្ត​ថ្វាយបង្គំ​ស្នាក់​នៅ​មួយ​គ្រា​។ នាង​ជា​កូនច្បង​នេះ​ហើយ​ខាំមាត់ សង្កត់ចិត្ត​លើកដៃ​រំលឹក​គុណ​ឪពុក​ឲ្យ​តាម​ជួយ​កូនចៅ​រស់នៅ​រកស៊ី​ថ្កុំថ្កើង ខំតស៊ូ​រហូត​ចេះ​តែ​ជួប​អ្វី​ល្អ​ៗ គេ​ឱ្យ​ការងារ​ធ្វើ​បាន​ប្រាក់​បន្តបន្ទាប់​។

សព្វថ្ងៃ​នាង​នៅ​បន្ត​សិល្បៈ ហើយ​ក្រុម​រាំ​នាង​ជា​ប្រធាន​ដោយ​មាន​សមាជិក​២០​នាក់ ក្រៅពី​រាំ​ប្រចាំ​ទូរទស្សន៍​​បាយ័ន និង​អាស៊ី​អាគ្នេយ៍ ក្រុម​នាង​បាន​ថៅកែ​ណា​ហ្គា យក​ទៅ​ធ្វើការ​រាំ​ជា​ប្រចាំ ដោយសារ​មាន​ក្បាច់​រាំ​ល្អ និង​អត់ធ្មត់​ការងារ​។ ចំពោះ​មុខរបរ​ដែល​នាង​បង្កើត​ឡើង​នេះ​គឺ​ខំ​សន្សំ​យូរ​មក​ហើយ​តាំងពី​នៅ​រាំ រហូត​មានគ្រួសារ ដោយ​នាង​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នក​រកស៊ី​ឆ្នើម ឥឡូវ​បាន​សម្រេច​។

នាង​បាន​បោះទុន​១០​ម៉ឺន​ដុល្លារ​លើ​មុខ​ជំនួញ​ផ្ទាល់ខ្លួន​បើក​ក្រុមហ៊ុន «​ល្អ​ពិត​ពេជ្រចរណៃ ខូ​អិ​ល​ធី​ឌី​» ដែល​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ថៃ ទើបតែ​ធ្វើ​ពិធី​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​ណា​ហ្គា​វើ​ល​មុន​នេះ​។ បើ​និយាយ​ពី​ជីវិត​ស្នេហា នាង​បាន​រៀប​ការ និង​មានកូន​ស្រី​ម្នាក់ ព្រោះតែ​ចរិត​នាង​តស៊ូ​ខំ​បែប​នេះ​ហើយ ទើបបាន​ដល់​ខាង​ម្តាយក្មេក ឪពុកក្មេក​ជា​អ្នក​រកស៊ី​ចំ​តែ​ម្តង តែ​ពួក​គាត់​ពេញចិត្ត និង​ស្រឡាញ់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ