ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យក្មេងគួរតែ​ព្យាយាម​ធ្វើ​រឿង​ទាំង​នេះ សុខភាព​កាន់​តែ​ល្អ

4 ឆ្នាំ មុន

ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​ប្រហែលជា​មិនមែន​ជា​រឿង​ដែល​បុរស​វ័យក្មេង​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ឡើយ​។ ប៉ុន្តែ​​ការ​ចាប់ផ្តើម​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ក្នុង​វ័យ ២០​ឆ្នាំ អាច​ជួយ​ឲ្យ​ពួក​គេ​លូតលាស់​កាន់តែ​មាន​សុខភាព​ល្អ និង​ក្លាយទៅជា​មនុស្ស​វ័យ​កណ្តាល​ដែល​មិន​ងាយ​ឈឺ​បាន​។ ដើម្បី​ទទួល​បាន​លទ្ធផល​បែប​នេះ​បាន យក​ល្អ​គួរតែ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​៖ ១-ចូរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​ជីវជាតិ ជា​រៀងរាល់ថ្ងៃ២- ចូរ​ញ៉ាំ​អាហារ​សម្រន់​ផ្តល់​សុខភាព​នៅ​ពាក់កណ្តាល​ពេល​ព្រឹក…

ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​ប្រហែលជា​មិនមែន​ជា​រឿង​ដែល​បុរស​វ័យក្មេង​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ឡើយ​។ ប៉ុន្តែ​​ការ​ចាប់ផ្តើម​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ក្នុង​វ័យ ២០​ឆ្នាំ អាច​ជួយ​ឲ្យ​ពួក​គេ​លូតលាស់​កាន់តែ​មាន​សុខភាព​ល្អ និង​ក្លាយទៅជា​មនុស្ស​វ័យ​កណ្តាល​ដែល​មិន​ងាយ​ឈឺ​បាន​។ ដើម្បី​ទទួល​បាន​លទ្ធផល​បែប​នេះ​បាន យក​ល្អ​គួរតែ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​៖

១-ចូរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​ជីវជាតិ ជា​រៀងរាល់ថ្ងៃ
២- ចូរ​ញ៉ាំ​អាហារ​សម្រន់​ផ្តល់​សុខភាព​នៅ​ពាក់កណ្តាល​ពេល​ព្រឹក និង​ពេល​រសៀល ព្រោះ​វា​នឹង​ជួយ​៣-បង្កើន​ថាមពល​ក្នុង​ខ្លួន និង​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​បាន
៤- ចូរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ និង​បន្លែ​យ៉ាង​ហោច​ណាស់ ៤៧៣​មី​លី​លី​ត្រ​ជា​រៀងរាល់ថ្ងៃ
៥- ចូរ​ជ្រើសរើស​ការ​ញ៉ាំ​ប្រូតេអ៊ីន​សុទ្ធ​ដូច​ជា សាច់​មាន់ សាច់​ត្រី និង​សាច់​ជ្រូក​គ្មាន​ខ្លាញ់ ចៀស​ជាង​សាច់​ក្រហម

៦- បញ្ចូល​អាហារ​ជា​ប្រភេទ​រុក្ខជាតិ​ទៅ​ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​ផង ជា​ពិសេស​តៅហ៊ូ ឬ​សណ្តែក​ជាដើម
៧- ចូរ​ញ៉ាំ​ខ្លាញ់​ផ្តល់​សុខភាព​ដូច​ជា ផ្លែ​ប័​រ ប្រេង​អូ​លីវ ផ្លែ​អាល​ម៉ុ​ន និង​ប្រេង Canola ជាដើម
៨- ចូរ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​បី​ពេល​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជំរុញ​ដល់​ឆ្អឹង​កាន់តែ​មាន​សុខភាព​ល្អ

៩- ចូរ​ញ៉ាំ​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ តាម​រយៈ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន ឬ​ហាលថ្ងៃ
១០- ចូរ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់ តាម​រយៈ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ