ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ស្តាប់​ចម្លើយ​សារភាព​របស់​លោក​ចោរ​…​ចង់​ដាច់​ផ្ងារ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន​ប៉ុន្តែ​ក្រោយ​ពេល​ដឹង​បាត់​ម៉ូតូ​ភ្លាម​ម្ចាស់​បាន​ប្ដឹង​នគរបាល​ខណ្ឌដង្កោ​ភ្លាម​ដែរ​ទើប​ខណៈនោះ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ​ដឹកនាំ និង​បញ្ជា​កម្លាំង​ចេញ​ធ្វើការ​ពួនស្ទាក់​ដោយ​ផ្ទាល់​រហូត​ចាប់ខ្លួន​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន​ប៉ុន្តែ​ក្រោយ​ពេល​ដឹង​បាត់​ម៉ូតូ​ភ្លាម​ម្ចាស់​បាន​ប្ដឹង​នគរបាល​ខណ្ឌដង្កោ​ភ្លាម​ដែរ​ទើប​ខណៈនោះ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ​ដឹកនាំ និង​បញ្ជា​កម្លាំង​ចេញ​ធ្វើការ​ពួនស្ទាក់​ដោយ​ផ្ទាល់​រហូត​ចាប់ខ្លួន​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥១ ផ្លូវ​២០A ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ សុខ ឆេ​ង អាយុ​៤៥​ឆ្នាំ មុខ​រត់​កង់​បី មានស្រុក​កំណើត ភូមិ​ឈ្លោ​ង ឃុំ​ឈ្លោ​ង​ស្រុក​ឈ្លោ​ង ខេត្តក្រចេះ បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់ ផ្លា​ក​លេខ ភ្នំពេញ 1HQ-2952 ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ សឿ​ន ផល្លា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​, ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​ចំនួន​០៣, សោរ​លេខ​៨​រាង​អក្សរ (T) ១, កូនសោរ​ម៉ូតូ​ចំនួន​០២, ដាវ​១, ម្ជុលខ្ទាស់​១, ដែក​ឆក់​គ្រាប់​កូនសោរ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ខាងលើ​ត្រឡប់​មក​ពី​ជូន​កូន​ដាក់​សាលា​អនុ​វិទ្យាល័យ ទៀន ស្ថិត​នៅ​ភូមិ​ទៀន សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លុះ​ពេល​មក​ដល់​ផ្ទះ​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​ដី​ឡូ​ត៌​ខាង​មុខ​ផ្ទះ ដោយ​បាន​ចាក់សោរ​.​ក​ត្រឹមត្រូវ​រួច​ដើរ​ឡើង​ទៅ​លើ​ផ្ទះ ។

លុះដល់​ពេល​កើតហេតុ​បានឮ​សូរ​សម្លេង​ជនសង្ស័យ​ឈ្មោះ សុខ ឆេ​ង បញ្ឆេះ​ម៉ូតូ​ដោយ​មានការ​សង្ស័យ​ជន​រង​គ្រោះ​ក៏​បាន​ស្ទុះ​ទៅ​អឺត​មើល​ពីលើ​ផ្ទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​របស់​គាត់​ចេញ​ស​ម្ដៅ​ឡើង​ទៅ​លើ​ផ្លូវ​លេខ​20A ចេញពី​កន្លែង​ដាក់​ម៉ូតូ​ប្រហែល​២០​ម៉ែត្រ ។

ពេល​នោះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល និង​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល ខណៈនោះ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ​បាន​ដឹកនាំ និង​បញ្ជា​កម្លាំង​ចេញ​ធ្វើការ​ពួនស្ទាក់​ដោយ​ផ្ទាល់​រហូត​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង ។

បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ហើយ​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​លួច​ម៉ូតូ​ខាងលើ​ក៏​ព្រោះតែ​គ្មាន​ប្រាក់​សម្រាប់​ឲ្យ​កូន​រៀន​ដែល​ចម្លើយ​នេះ​មិនដឹង​ថា ជា​ការ​ពិត​ឬ​ក្លែងក្លាយ​នោះ​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ