ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា ស្ដី​ពី​ការ​តម្រង់​ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប​មាន​បើក​សិក្ខាសាលា​ស្ដី​ពី ការ​តម្រង់​ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ និង​ការ​ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្ដី​ពី​ការ អនុវត្ត​គម្រោង សៀវភៅ​ប្រតិបត្តិការ​សហគមន៍…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប​មាន​បើក​សិក្ខាសាលា​ស្ដី​ពី ការ​តម្រង់​ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ និង​ការ​ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្ដី​ពី​ការ អនុវត្ត​គម្រោង សៀវភៅ​ប្រតិបត្តិការ​សហគមន៍ របស់​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ ហៅ​កាត់​ថា (​គម្រោង​លាភ​) ក្រោម​អធិបតីភាព​របស់​លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​សម្របសម្រួល​គម្រោង​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​តម្រង់​ទិស​អនុវត្ត​គម្រោង​លាភ និង មានការ​ចូលរួម​ពី​សំណាក់​លោក​អភិ​បាល​រង​ខេត្ត លោក​នាក​រដ្ឋបាល​ខេត្ត អភិបាល អភិបាលរង​ក្រុង ស្រុក តំណាង​ធនាគារពិភពលោក មន្ត្រី​គម្រោង​មក​ពី​រាជធានី​ភ្នំពេញ​លោក​មេឃុំ ចៅសង្កាត់ និង អ្នក​ពាក់ព័ន្ធ សរុប​ចំនួន ២៥០​នាក់ ដែល​បាន​ចូលរួម ។

គម្រោង​លើកកម្ពស់​ជីវភាព​ភាព​ប្រជា​ជាន​ក្រីក្រ (​លាភ​) គម្រោង​នេះ​គាំទ្រ​ដោយ​ធនាគារពិភព​លោក (World Bank) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ដាក់​បញ្ចូល​ឡើង​វិញ​ក្នុង​បញ្ជី​មុខសញ្ញា​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​រយៈពេល​៥​ឆ្នាំ (២០១៧ -២០២២)​សម្រាប់ ០២ រាជធានី ខេត្ត គឺ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​បញ្ជាក់ ពី​គោលបំណង​នៃ​គម្រោង​នេះ គឺ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ និង​ក្រុម​ងាយ​រង​គ្រោះ ដើម្បី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ហើយ​មានឱកាស​រក​ប្រាក់​ចំណូល និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច រួម​ទាំង​ការ​ត្រៀមលក្ខណៈ​គាំទ្រ​ក្នុង​ករណី​ជួប​ហានិភ័យ ឬ​គ្រោះអាសន្ន​ណាមួយ​កើតឡើង​ជាយថាហេតុ ក្នុង​ឃុំ​គោលដៅ​របស់​គម្រោង ។

លោក​ក៏​បាន​លើក​ផង​ដែរ​ថា ដើម្បី​ធានា​ឲ្យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ខាងលើ​ឲ្យ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក៏​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​រួមចំណែក​ទទួលខុសត្រូវ​សម្រាប់​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ បទបញ្ជា និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន ។

ក្នុង​ឱកាស​នា​ពេល​នោះ​ដែរ លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​សម្របសម្រួល​គម្រោង​និង​ជា​ប្រធាន​គណៈកម្មាធិការ​តម្រង់​ទិស​អនុវត្ត​គម្រោង​លាភ ក៏​បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៧ គម្រោង​លាភ​បាន​សិក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​ដាក់​បញ្ចូល​សមាសភាព​គម្រោង​ថ្មី​លើ​ផ្នែក​សហគមន៍​ទីក្រុង (Urban) បន្ថែម​មួយទៀត សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​នៅ​ទីក្រុង និង​ជនបទ នៃ​តំបន់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ឃុំ​គោលដៅ​នៃ​ខេត្តសៀមរាប តាម​រយៈ ការ​បង្កើត និង​ពង្រឹង​ស្ថាប័ន​ស្វ័យគ្រប់គ្រង​របស់​អ្នក​ក្រីក្រ និង ការ​ផ្ដល់​ឲ្យ​ស្ថាប័ន​ទាំងនោះ នូវ​លទ្ធភាព​ចាប់​យក​ហិរញ្ញវត្ថុ​, ផ្សារ​ភ្ជាប់​ស្ថាប័ន​ទាំងនោះ​ទៅ​ទីផ្សារ និង​មុខរបរ​សំខាន់​ៗ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ