សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​ត្រូវ​មាន​វត្តមាន​កងទ័ព​បរទេស​ឈរជើង​ឡើយ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​មិន អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស​យក​ទឹកដី​ធ្វើ​ជា​មូលដ្ឋាន​ឈរជើង​កងទ័ព​ឡើយ ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់​ពី​កាលពី​ពេល​កន្លង​ទៅ​សារព័ត៌មាន​បរទេស​ឈ្មោះ Asain Time បាន​ផ្សព្វផ្សាយ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ នៅ​ប្រទេស​សិង្ហ​បុរី​ថា «​អនុ​ប្រធានាធិបតី អា​មេ​រិ​ក​លោក Mike Pence លើក​ឡើង​អំពី​បញ្ហា​មូលដ្ឋាន កងទ័ពជើងទឹក​ចិន​ដែ លកំ​ពុងរីក​ចម្រើន​នៅ​កម្ពុជា នៅ​ឯ​កិច្ចប្រជុំ​កំពូល​ស្ថិត​នៅ​សិង្ហ​បុរី សម្រាប់​កិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​អាច​ដាក់​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ការ​កើនឡើង នៃ​ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក​» ។

យ៉ាងណា​ក្តី​សម្តេច​តេ​ជោ​បញ្ជាក់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ សិស្ស និស្សិត នៅ​ប្រទេស​ស្វី​ស នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ថា ៖ «​រឿង​យោធា​របស់​ចិន​និយាយ​ម្តង​ហើយ ម្តងទៀត អំពី​ថា កំពង់​ចូល​នៅ​សមុទ្រ​រាម ឬ​ក៏​តំបន់​ទេសចរណ៍​តា​រ៉ា​សាគរ​អាច​នឹង​ក្លាយទៅជា​មូលដ្ឋាន កងទ័ពជើងទឹក​របស់​ចិន ។ ប៉ុន្តែ​សូម​ព្រះ​តេជគុណ និង​បងប្អូន​ពិចារណា​មើល ថា តើ​យើង​ត្រូវការ​វត្តមាន​យោធា​មក​ធ្វើ​អ្វី​នៅ​ស្រុក​ខ្មែរ ? តើ​មានការ​ចាំបាច់​ទេ ហើយ​ទៅ​វៃ​ជាមួយ​អ្នក​ណា ? វា​គ្មាន​ការ​ចាំបាច់​ទាស់​តែ​សោះ​នេះ​សម្រាប់​កម្ពុជា ។ ឯ​ចិន​វិញ​គាត់​មិន​ចាំបាច់​កងទ័ព​មក​ស្រុក​ខ្មែរ​ធ្វើ​អ្វី បើ​ចិន និង​កម្ពុជា​ជិត​គ្នា​នឹង​» ។ សម្តេច​បន្ត​ថា ចិន​មិន​ចាប់​បាច់​ដាក់​ទ័ព​នៅ​ស្រុក​ខ្មែរ​ទេ ព្រោះ​គាត់​នៅ​ជិត​ជិះ​តែ​យន្តហោះ​តែ​មួយ​ម៉ោង​ដល់​ហើយ ។

ជាង​នេះ បើ​គាត់​មាន​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​គាត់​គ្រាន់តែ​មក​បន្តិច​ដល់​ហើយ ។ សម្តេច​បន្ថែម​ថា តាម​ប្រវត្តិសាស្ត្រ​ចិន​មិន​ដែល​ធ្លាប់​នាំ​កងទ័ព​ចេញពី​ព្រំដែន​របស់​ខ្លួន​ទេ តាំងពី​ជំនាន់​រជ្ជកាល​ថា​ង ជំនាន់​សុង ជំនាន់​យាន ជាដើម មាន​តែ​គេ​នាំ​ទ័ព​ចូល​ប្រទេស​ចិន ។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​មិន​និយាយ​កាន់ជើង​ចិន​ទេ ក៏​ប៉ុន្តែ​និយាយ​ឲ្យ​សម​ហេតុ សម​ផល និង​ឡូ​ស៊ិ​ច​បន្តិច​ទៅ ។ ជា​ពិសេស​កម្ពុជា​ខ្លួនឯង​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ​ដោយ​បាន​ហាមឃាត់​ឲ្យ​មាន​ទីតាំង​យោ​ធាន​បរទេស​នៅ​លើក​ទឹកដី​ខ្លួន ឬ​ទីតាំង​យោ​ធាន​របស់​ខ្លួន​នៅ​លើ​ទឹកដី​ប្រទេស​ក្រៅ លើកលែងតែ​កងទ័ព​នៅ​ក្រោម​ឆ័ត​អង្គការសហប្រជាជាតិ​» ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​អី​ញ្ចឹ​ង​ខ្ញុំ​បញ្ជាក់​ជា​ឱឡារិក មិន​ថា​កងទ័ព​ចិន ឬ​កងទ័ព​ណា​ទេ មិន​ត្រូវ​មាន​វត្ត​មាននៅ​លើក​ទឹកដី​កម្ពុជា​នោះ​ទេ ។ ការ​វឹក​ហាត់​រួម​គ្នា​ជា​រឿង​ធ ម្មតា ហើយ​ការ​ចូល​ចត​នាវាចំបាំង​នៅ​ក្នុង​កំពង់​ផែ​ព្រះ​សីហ​នុ​យើង​នៅ​បន្ត​ទទួល ។ អា​មេ​រិ​ក​មុនគេ​បង្អោះ​ចូល​ចត​នាវា​មក​ស្រុក​ខ្មែរ ហើយ​ក៏​មាន​ឥណ្ឌា បារាំង ជប៉ុន ចិន អូស្ត្រាលី ជាដើម​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ