ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖​ខ្ញុំ​មិន​ខ្លាច​បាត់ ឬ​មិន​បាត់ EBA​ទេ តែ​បារម្ភ​ពី​ភាព​ស្ពឹង​ស្រពន់​មន្ត្រីរាជការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​ខ្លាច​បាត់ ឬ​មិន​ចាប់​ការ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សម្តេច​បារម្ភ​ពី​ភាព​ស្ពឹង​ស្រពន់​របស់​មន្ត្រីរាជការ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ។ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​សិស្ស…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​ខ្លាច​បាត់ ឬ​មិន​ចាប់​ការ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សម្តេច​បារម្ភ​ពី​ភាព​ស្ពឹង​ស្រពន់​របស់​មន្ត្រីរាជការ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ។ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​សិស្ស និស្សិត ប្រមាណ​១​ពាន់​នាក់ រស់នៅ​សហភាព អឺរ៉ុប​ថា កាលពី​យប់​ថ្ងៃ​ថា ៖ « មាន EBA ក៏​មិន​អាច​ក្លាយទៅជា​អ្នកមាន បាត់ EBA ក៏​មិន​ងាប់​ទេ តែ​យើង​ត្រូវ​ប្រឹងប្រែង​មួយ​ទៅ​ជា​ពីរ ។

តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​មិន​មាន​បញ្ហា​បាត់ EBA ឬ​មិន​បាត់​នោះ​ទេ ។ គឺ​បារម្ភ​ពី​ភាព​ស្ពឹក​ស្រពន់​របស់​មន្ត្រីរាជការ​» ។ ដើម្បី​ដាក់​គោលការណ៍​ក្នុង​ការ​បំរើ​ជាតិ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ពេល​សម្តេច​ត្រឡប់​ពី​ប្រទេស​ស្វី​ស​វិញ​នឹង​មានការ​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​គណបក្ស នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ហើយ​សម្តេច​នឹង​និយាយ​រយៈពេល​ពេល​មួយ​ព្រឹក ។ សម្តេច​បន្ត​ថា យើង​ត្រូវធ្វើ​រឿង​នេះ​ឲ្យ​ច្បាស់ EBA ជា​អ្វី ? វា​ជា​ប្រព័ន្ធ​អនុគ្រោះ​សម្រាប់​ប្រទេស​ដែល​មិន​ទាន់​រីក​ចម្រើន ។ វា​នឹង​បាត់​នៅ​ពេល​ណាមួយ គឺ​នៅ​ពេល​សេដ្ឋកិច្ច​កើនឡើង ហើយ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មាន​តែ​ប្រទេស​២ ឬ​៣​ទេ ទទួល​បាន EBA ។

ប្រទេស​ដែល​មានការ​លូតលាស់​ដូច​ជា ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា គេ​មិន​ទទួល​បាន EBA ទេ ហើយ​ប្រទេស​នៅ​អាហ្វ្រិក​មួយ​ចំនួន​គេ​មិន​យក EBA ទេ ។ សម្តេច​បន្ត​ថា កាលពី​ពេល​កន្លង​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​បង់ពន្ធ​អង្ករ​តែ​ពេល​នេះ​អង្ករ​នៅ​តែ​នាំ​ទៅ​សហភាព​អឺរ៉ុប​ដដែល ។ ក្នុង​ន័យ​នេះ គឺ​កម្ពុជា​មាន​សមត្ថភាព​បង់ពន្ធ​ឲ្យ​គេ ។ ករណី​បង់ពន្ធ​នេះ​ដែរ សម្តេច​បញ្ជាក់ ៖«​យើង​ត្រូវ​កាត់​បន្ថយ​ថ្ងៃ​ដើម​នៃ​ការ​ផលិត នៅ​ក្នុង​ប្រទេស ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​មាន​លទ្ធភាព​នាំ​ចេញ និង​បង់​ឲ្យ​គេ ប្រសិនបើ​គេ​បាត់បង់​អនុគ្រោះ​EBA» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ថា ប្រសិនបើ​មានការ​ដក​អនុគ្រោះ​ពន្ធ​មែន សមិទ្ធិ​ផល​ទាំងឡាយ​ដែល​សហភាព​អឺរ៉ុប​ជួយ​កម្ពុជា​ព្រៀប​ដូច​ជា អំបិល​ត្រូវ​ទឹក ហើយ​ការ​ជួយ​ក្រុមប្រឆាំង ។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ប៉ុណ្ណឹង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ