ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​រូបថត​អតីតរដ្ឋមន្ត្រី​របប​លន់ ណុ​ល បញ្ជា​ធ្វើ​បាតុកម្ម​នៅ​ហ្សឺ​ណែវ តែ​ត្រូវ​បរាជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូបថត​អតីតមន្ត្រី​របប​លន់ ណុ​ល ក្នុង​ការ​បញ្ជា​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស តែ​ត្រូវ​បរាជ័យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូបថត​អតីតមន្ត្រី​របប​លន់ ណុ​ល ក្នុង​ការ​បញ្ជា​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស តែ​ត្រូវ​បរាជ័យ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នេះ​បន្ទាប់​ក្រុមប្រឆាំង​ដែល​មាន​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​បាន​ប្រកាស យក​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ ដើម្បី​ប្រមូល​អ្នកគាំទ្រ​ខ្លួន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច​តេ​ជោ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វី​ស ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ដែល​រស់នៅ​ក្នុង​សហភាព​អឺរ៉ុប ប្រមាណ​១​ពាន់​នាក់ កាលពី​យប់​ថ្ងៃ​ទី​៤ ខែកក្កដា សម្តេច​ក៏​បាន​លើក​ឡើង​ថា ហេតុ​បានជា​គេ​សុំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ​រឿង​នេះ​បើ​យើង​មិន​រៀបចំ​ទុក​ឲ្យ​ហើយ​ទេ គេ​នឹង​ចូល​មក​តាម​ច្រក​នឹង ព្រោះថា ជា​ធម្មតា ខ្ញុំព្រះករុណា​ខ្ញុំ​ធ្វើ​នយោបាយ ដឹកនាំ​តែងតែ​ចង្អុល​ថា ឧទាហរណ៍​ថា តើ​ហេតុ​អ្វី​បានជា​គេ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​៥ ហើយ​ថា នឹង​មានរឿង​អ្វី? ។ ច្បាស់​ណាស់​គេ​នឹង​និយាយ​លោក​ហ៊ុន សែន​នឹង​រត់​ដោយសារ​ខ្លាច​បាតុកម្ម​របស់​គេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ជម្រាប​ហើយ ខ្ញុំ​មាន​វត្តមាន​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ កក្កដា នៅ​ទីក្រុង​ហ្សឺ​ណែវ ចុះ​ហេតុ​អ្វី​មិន​មក ធ្វើ​បាតុកម្ម​ថ្ងៃ​២ ថ្ងៃ​៣ ថ្ងៃ​៤ ទៅ​មក​ធ្វើ​ថ្ងៃ​៥ ដែល​ជា​ថ្ងៃ​ខ្ញុំ​ទៅ​វិញ អី​ញ្ចឹ​ង​ខ្ញុំ​ឆ្ងល់​ណាស់ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។ សម្តេច​បញ្ជាក់​ថា ៖« ហេតុ​អ្វី​បានជា​មក​ធ្វើ​បាតុកម្ម​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​វិញ ឆ្ងល់​នោះ​វា​ឆ្ងល់​ពេក​ហើយ ។ បើ​ថា ខ្លួន​បរាជ័យ​ក្នុង​ការ​ជ្រើសរើស​ប្រមូល​មនុស្ស​មក​ធ្វើ​បាតុកម្ម​មិន​បាន​ទទួលស្គាល់​ពី​បរាជ័យ​របស់​ខ្លួន​ទៅ ! » ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា បង្ហាញ​រូបភាព​របស់​បុរស់​ម្នាក់​ដែល​ជា​អតីតរដ្ឋមន្ត្រី​ជំនាន់ លន់ ណុ​ល​ថា បើ​ធ្វើ​បាតុកម្ម​មិន​បាន​ទេ ឈប់​ធ្វើ​នយោបាយ​ទៅ ទៅ​លក់​បាយ​វិញ​ទៅ ។ សម្តេច​ថា ៖«​ឥឡូវនេះ​បើសិន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៥ កក្កដា តើ​បាតុកម្ម​នោះ​មាន​ប្រយោជន៍​អ្វី​មក​ដេញ​ហ៊ុន សែន នោះ បើ​ហ៊ុន​សែន​ទៅ​បាត់​ហើយ ។ វា​មិន​ខុស​ពី​ហ៊ុន ម៉ា​ណែ​ត បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ក្របី​ស៊ី​ស្រូវ​បង​មិន​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ បង​ដេញ​ឲ្យ​ស្រី​មើល ។ រឿង​នេះ​ត្រូវ​តែ​អី​ញ្ចឹ​ង​ត្រូវការ​រៀបចំ​ទុក​ឲ្យ​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​ទើបតែ​សុំ​ច្បាប់​ពី​ប៉ូលិស​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​តាម​បញ្ញា​ត្តិ​របស់​ប្រទេស​ស្វី​ស​៤៨​ម៉ោង ក្រោយ​ទើប​អាច​ធ្វើ​បាន ដូច្នេះ​ថ្ងៃ​ទី​៥ កក្កដា​មិន​អាច​ធ្វើ​បាន​ដែរ​ដល់​ថ្ងៃ​ទី​៦ កក្កដា ទើប​អាច​ធ្វើ​បាន​តែ​ធ្វើ​មាន​ប្រយោជន៍​អ្វី​បើ​ហ៊ុន សែន ដល់​ស្រុក​ខ្មែរ​វាយកូនគោល​ហើយ​ហ្នឹង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ