ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ចាប់ដៃ​គ្នា​សម្រេច​យល់ព្រម និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​សម្រេច​យល់ព្រម ​និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម ក្នុង​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​លើក​ទី​២៧ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហូ​លី​ដេ អ៊ិ​ន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​វេលា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា…

ខេត្តបាត់ដំបង ៖ ការ​សម្រេច​យល់ព្រម ​និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម ក្នុង​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​លើក​ទី​២៧ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហូ​លី​ដេ អ៊ិ​ន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​វេលា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ភាគី​កម្ពុជា​ចំនួន​៤៣ រូប ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ជា​ប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា រួម​សហការ​ជាមួយ​ភាគី​ថៃ ជា​ម្ចាស់ផ្ទះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថា​ណា​ស៊ី​ន ស៊ុ​ក​ឃោ (Thanasin sokkho)​នាយសេនាធិកា​កងទ័ព​ភូមិភាគ​ទី​១ ជា​ប្រធាន​ក្រុម​លេខា​ភាគី​ថៃ ។

ភាគី​ទាំង​ពីរ​បាន​ទទួលយក​សំណើ​ទាំង​សងខាង ដើម្បី​ដាក់​ជូន​គណកម្មាធិការ​ព្រំដែន​សម្រេច​វេលា​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​មាន​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន ប្រធាន​គណៈកម្មាធិការ​ខា​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ទោ ណា​រ៉ុ​ង​ផា​ន់ ជិត​កែ​ធែ ប្រធាន​គណៈ​កម្មាធិការ​ថ្នាក់​ភូមិភាគ​ថៃ ដោយ​មាន​ខ្លឹមសារ​អំពី ពិភាក្សា​ដើម្បី​រំលឹក និង​ផ្សះផ្សា​ការ​យោគយល់​គ្នា​ក្នុង​ការការពារ និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង ដោយ​ប្រើ​យន្តការ​ក្នុង​ក្របខ័ណ្ឌ​របស់​គណៈ​កម្ម​ធិ​ការ​ព្រំដែន​ថ្នាក់​ភូមិភាគ (RBC)​ដោយ​មាន​លើក​គំរោង កិច្ចសហការ​ដោ​ស​សំអាត​មីន​តាម​បណ្តោយ​ព្រំដែន​ថៃ​-​កម្ពុជា​ ។

ភាគី​ទាំង​ពីរ​ថែរក្សា គាំទ្រ​ឲ្យ​មាន​លំ​ហាត់​ក្នុង​ការ​ជួយ​សង្គ្រោះ មហន្តរាយ​ក្នុងភូមិ​សាស្ត្រ​ព្រំដែន ផ្លាស់​ប្តូរ​ទិន្នន័យ​បទ​ពិសោធន៍​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​បណ្តោយ​ព្រំដែន កិច្ចសហការ​លើ​វិស័យ​សុខាភិបាល​រវាង​កងទ័ព​បន្ថែម​ទៀត​ឲ្យ​មាន​ភាព​ច្បាស់លាស់​, បន្ត​គាំទ្រ​ការងារ​សុវត្ថិ​ភា​ទន្លេមេគង្គ គម្រោងការ​ភូមិ​ពណ៌ស រួច​ចាក​ពី​គ្រឿង​ញៀន បំផ្លាញ​ចោល​បណ្តាញ​ផលិត​ភ្រឿ​ង​ញៀន​រវាង​ប្រទេស​ទាំង​ពីរ​មិន​ឲ្យ​កើត​មាន​តាម​ព្រំដែន​ឡើយ ។

បន្ត​មក​ទៀត​ខ្លឹម​សារបាន​ផ្តោត​លើ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​វិស័យ​សន្តិសុខ ការ​បង្ការ​កើតឡើង​នូវ​វិវាទ​, ទប់ស្កាត់​បទ​ឧ​ក្រិ​ឌ្ឋ​កម្ម និង​អំពើ​ភរ​វ​កម្ម​ឆ្លង​ដែន​,​ការ​ឆ្លងកាត់​ព្រំដែន​, ការ​ជួញដូរ​មនុស្ស និង​ក្មេង​អនាថា , ពលករ​ចំណាកស្រុក​ខុសច្បាប់​, កិច្ចសហការ​ប្រ​តិ​បត្ត​ការ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកទេស​, លើក​ស្ទួយ​វិស័យ​ទេសចរណ៍ , វិស័យ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​លើក​ស្ទួយ​សន្តិភាព​យូរអង្វែង និង​ជំរុញ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ដោះស្រាយ​បញ្ហា​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​ថៃ (​ក្នុងអំឡុងពេល​ប្រ​តិ​បត្ត​ការ​វាស់វែង និង​ខណ្ឌ​សី​ម៉ា​ព្រំដែន​គោក​) ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ ណា​រ៉ុ​ង​ផា​ន់ ជិត​កែ​ធែ ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ភូមិភាគ​ថៃ និង​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន ប្រធាន​គណៈកម្មាធិការ​ខាង​ភាគី​កម្ពុជា បាន​ត្រួតពិនិត្យ​ឯកភាព​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​គ្នា ហើយ​ឲ្យ​បន្ត​ចុះ​អនុវត្តន៍​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ដូច​ៗ​គ្នា​តាម​ព្រំដែន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ