ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​តែ​យ៉ាងហ្នឹង​មិនយូរ មិនឆាប់​គង់តែ​ខូច​ហើយ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​រីក​ដុះដាល​ខ្លាំង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​តម្រូវកា​ចាំបាច់​ដែល​ជា​ធាតុ​ផ្សំ​ដូច​ជា ខ្សាច់ ឥដ្ឋ និង​ថ្ម​ក៏​ត្រូវការ​ជា​ចម្បង​មិនធម្មតា​នោះ​ដែរ​ត្រូវ​គេ​ដឹក​មក​ពី​តាម​បណ្តា​ខេត្ត​សម្រុកចូល​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​តិចតួច​ឡើយ ។ ជាមួយ​គ្នា​នេះ​ក៏​មានកា​រិះគន់​ខ្លាំងក្លា​ណាស់​ដែរ ព្រោះ​ខ្សាច់…

បន្ទាយ​មាន​ជ័យ ៖ ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​រីក​ដុះដាល​ខ្លាំង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​តម្រូវកា​ចាំបាច់​ដែល​ជា​ធាតុ​ផ្សំ​ដូច​ជា ខ្សាច់ ឥដ្ឋ និង​ថ្ម​ក៏​ត្រូវការ​ជា​ចម្បង​មិនធម្មតា​នោះ​ដែរ​ត្រូវ​គេ​ដឹក​មក​ពី​តាម​បណ្តា​ខេត្ត​សម្រុកចូល​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​តិចតួច​ឡើយ ។

ជាមួយ​គ្នា​នេះ​ក៏​មានកា​រិះគន់​ខ្លាំងក្លា​ណាស់​ដែរ ព្រោះ​ខ្សាច់ ថ្ម និង​ឥដ្ឋ​ទាំងនេះ​ដឹក​តាម​រថយន្ត​ធំ​ៗ​សុទ្ធតែ​ប្រភេទ​យី​ឌុ​ប ផ្លូវ​៥ និង​ផ្លូវ​៦ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ពី​ខេត្តពោធិសាត់​ឆ្លងកាត់​បាត់ដំបង​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មតិ​នានា​ចោទ​ថា អាច​ជា​ការ​បំផ្លាញ​ផ្លូវ ព្រោះ​ការ​ផ្ទុក​សង្ស័យ​លើស​ទម្ងន់ ។

ពេល​សាកសួរ​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ពួក​គេ​មិន​ប្រាប់​អត្តសញ្ញាណ​ឡើយ ប៉ុន្តែ​ប្រាប់​ថា​ខ្សាច់​តាម​រថយន្ត គឺ​ដឹក​ពី​ខេត្តពោធិសាត់​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តបាត់ដំបង និង​ទី​រួម​ខេត្តបន្ទាយមានជ័យ​រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រុម​អ្នកបើកបរ​ព្រលយ​សំដី​ថា បើ​មិន​បង់ប្រាក់​ខ្លះ​តាម​ដងផ្លូវ​រថយន្ត​ពួក​គេ​មិន​អាច​ដល់​គោលដៅ​ឡើយ ។ ក្រុម​រថយន្ត​ដែល​គេ​សង្ស័យ​ថា ដឹក​លើស​ទម្ងន់​ខាងលើ​ឲ្យ​តែ​ភ្លឺ​ឡើង​បាន​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត សង្ស័យ​បើកបរ​ពេល​យប់​។

ជុំវិញ​ករណី​ខាងលើ លោ​កប៉ាល់ សសុ​មេ​ដា អ្នកគ្រប់គ្រង​ស្ថានីយ​ថ្លឹង​រថយន្ត​កូន​ដំរី ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត មិន​ធ្វើ​អត្ថាធិប្បាយ​បំភ្លឺ​នៅ​សំណួរ​ទេ ដោយ​ប្រាប់​ថា​កំពុង​ជាប់រវល់ ហើយ​ក៏​បិទ​ទូរស័ព្ទ ។

គួរ​បញ្ជាក់​ថា ដងផ្លូវ​ជាតិ​លេខ​៥ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពិសេស​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​កន្លែង​ខ្លះ​ចាប់ផ្តើម​ខូច​ដក់​ទឹក​កន្លែង​ខ្លះ​ស្រុត និង​មាន​ស្នាម​ប្រេះ ។ ទោះជា​យ៉ាងណា​ថ្មី​ៗ​នេះ​លោក​គឹ​ម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន និង​កំពុង​ឲ្យ​ក្រុមការងារ​ចុះ​ជួសជុល​កែ​លំអ​ចំណុច​ខូចខាត​ជា​បណ្តើរ​ៗ​ហើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ