ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូមឈាម​ពិនិត្យ…រករោគជំងឺប៉េស្តជ្រូក​អាហ្វ្រិក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយរៀង ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាលនៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​តាម​ផ្ទះ​​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ និង​បូម​ឈាម​ជ្រូក​ដែល​សង្ស័យ​មាន​ជំងឺ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​នៃអគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​…

ខេត្ត​ស្វាយរៀង ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាលនៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​តាម​ផ្ទះ​​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ និង​បូម​ឈាម​ជ្រូក​ដែល​សង្ស័យ​មាន​ជំងឺ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​នៃអគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ដើម្បី​រក​រោគវិនិច្ឆ័យជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។

សកម្មភាព​​នេះ ​ធ្វើ​ឡើង​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា នៅ​ភូមិ​ជី​កា​ ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយជ្រំ​ ។​ បើ​តាម​លោក​ ប៉ែន​ ច​ន្ធី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ​ខែកក្កដា​ ​មន្ទីរ​កសិកម្ម​បាន​ចាត់​មន្ត្រី​បសុព្យាបាល​ខេត្ត​ចំនួន​២​ក្រុម ​ចុះ​ទៅ​ពិនិត្យ​នៅ​​ភូមិ​-ឃុំ​ ដែល​មាន​​ជ្រូក​កើត​ជំងឺ គឺ​​១​ក្រុម​ចុះ​នៅស្រុក​ស្វាយ​ជ្រំ​ និង​១​ក្រុម​ទៀត​ចុះ​នៅ​ស្រុក​រមាស​ហែក​ ។​

លោក​ ប៉ែន​ ច​ន្ធី​ បន្ត​ថា នៅ​​ភូមិ​ជី​កា​ ឃុំ​ស្វាយ​យា​ មន្ត្រី​បសុ​ព្យា​បាល​​បាន​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​ដល់​ផ្ទះ​​ប្រជា​​​​ពលរដ្ឋ​ដែលចិញ្ចឹម​ជ្រូក​ចំនួន​៣៤គ្រួសារ​ និង​ចែក​ថ្នាំ​សម្លាប់​មេរោគបាន​ចំនួន​១៣​គ្រួសារ​ ។ ជា​មួយ​នេះ បាន​​បូម​ឈាម​ជ្រូក​យក​សំណាកចំនួន​៣​ក្បាល​​ ទៅ​មន្ទីរពិសោធន៍​នៅអគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ ​ដើម្បី​រក​រោគវិនិច្ឆ័យ​ហើយ​លទ្ធផល​នឹង​ផ្តល់​ជូន​ក្រោយ​ពីធ្វើតេស្តរួច ។

ចំ​ណែក​១​ក្រុម​ដែលចុះ​ទៅ​ឃុំ​ចិ​ន្ត្រី​ ស្រុក​រមាស​ហែក​ លទ្ធផល​យ៉ាងណា​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ នៅ​ពេល​​​ណា​​មាន​ព័ត៌មាន​ប្លែក​យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ