ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អន្តរជាតិ​គ្រោង​វិនិយោគ​លើក​វិស័យ​សុខាភិបាល​វិស័យ​ថាមពល និង​បច្ចេកវិទ្យា​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំ​នូ​ប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៦ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រៀបចំ​គម្រោង​វិនិយោគ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ ព្រមទាំង​ចាប់អារម្មណ៍​វិស័យ​ថាមពល និង​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំ​នូ​ប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៦ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រៀបចំ​គម្រោង​វិនិយោគ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ ព្រមទាំង​ចាប់អារម្មណ៍​វិស័យ​ថាមពល និង​បច្ចេកវិទ្យា ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​៤ ខែកក្កដា បាន​ឲ្យ​ដឹង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចំនួន​៦ ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។ នៅ​ក្នុង​ជំនួប​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ដល់​តំណាង​ក្រុមហ៊ុន​ទាំង​អស់នេះ​បាន​មក​ជួប​សម្តេច​នា​ពេល​នេះ ដែល​សម្ដេច​តែងតែ​ឆ្លៀតឱកាស​ជួប​ទោះបីជា​មានការ​មមាញឹក​យ៉ាងណា​ក៏​ដោយ ដើម្បី​កៀងគរ​អ្នក​វិនិយោគ ឬ​ក្រុមហ៊ុន​ពី​បរទេស ដើម្បី មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នេះ​ក្រុមហ៊ុន​ទាំង​៦​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ទាំងអស់​ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។ តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ក៏​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​កំណើនសេដ្ឋកិច្ច ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ជា​នាយក​រដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​មានការ​ចាប់អារម្មណ៍​ចង់​មក​ធ្វើការ​វិនិយោគ​ទៅ​លើ​វិ​ស័​សុខាភិបាល ជា​ពិ​សេ សមាន​បំណង​ចង់​កសាង​មន្ទីរពេទ្យ​ថ្មី និង​ម ជ្ឈ​មណ្ឌល​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ជា​ពិសេស​ទៅ​ទៀត​ពួក​គាត់​ក៏​មានការ​ចាប់អារម្មណ៍​ទៅ​លើ​វិស័យ​ថាមពល វិស័យ​បច្ចេកវិទ្យា​ផង​ដែរ ។ នៅ​ក្នុង​ជំនួប​នេះ​តំណាង​ក្រុមហ៊ុន​បាន​គូសបញ្ជាក់​ថា គាត់​បាន​រៀបចំ​គម្រោង រួច​ហើយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​ដែល​គាត់​បាន​រៀបចំ​នូវ​គម្រោង​វិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ​ជា​ប្រមាណ​ជា​៤០​លាន​ដុល្លារ ។ លើស​ពី​នេះ​ទៅ​ទៀត​គាត់​មាន​បំណង​ចង់​ចូលរួម ក្នុង​ការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​លើ​វិស័យ​សុខាភិបាល​នេះ ។ ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា សម្ដេច​គាំទ្រ​រាល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដូច​ជា មន្ទីរពេទ្យ​ជាដើម​នេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​រួម​ទាំង​វិស័យ​ថាមពល​នេះ ។ សម្ដេច​តេ​ជោ​នាយក​មន្ត្រី​ក៏​បាន​អរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាប់អារម្មណ៍​ចង់ទៅ​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេង​ៗ​ជា​ពិសេស​លើ​វិស័យ​សុខាភិបាល​នេះ ។ សម្តេច​បាន​គូសបញ្ជាក់​ថា កន្លង​ទៅ​នេះ​ប្រជាជន​កម្ពុជា​តែងតែ​ទៅ​ព្យាបាល​នៅ​ឯ​ក្រៅប្រទេស​ដូច​ជា ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី​ជាដើម ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​មាន​អ្នក​វិនិយោគ​ទៅ​ដាក់​ទុន​លើ​វិស័យ​សុខាភិបាល​នៅ​ឯ​ប្រទេស​កម្ពុជា​នោះ​វា​ជា​រឿង​ល្អ​ដោយសារ​អាច​ផ្ដល់​សេវា​ផ្នែក​សុខាភិបាល​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​អាច​មាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ ។ សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ដោយសារ​តែ​កម្ពុជា​មាន​កំណើន​ភ្ញៀវ​ទេសចរ​ច្រើន ដូច្នេះ​វិស័យ​សុខាភិបាល​ដែល​បង្កើត​នៅ​ប្រទេស​កម្ពុជា​នោះ​មិន​ត្រឹមតែ​សម្រាប់​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​អាច​បំរើសេវា​កម្ម​ផ្នែក​សុខាភិបាល​នៅ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា សូម​ឲ្យ​ក្រុមហ៊ុន​អ្នក​វិនិយោគ​ទាំងអស់​ទៅ​សិក្សា​ក៏​ដូច​ជា ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ​ជាក់ស្ដែង និង​ដើម្បី​អាច​ធ្វើការ​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា​តែ​ម្ដង​លើ​វិស័យ​ដែល​មាន​បំណង​ចង់​វិនិយោគ​នោះ ជា​ពិសេស​លើ​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស ។

សម្ដេច​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​អាច​ចាប់​ជា​ដៃគូ​ជាមួយ​សាលារៀន ដែល​មាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន គឺ​កាន់តែ​ប្រសើរ​។ ជា​ចុង​ក្រោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ថា សម្ដេច​ពិតជា​រីករាយ និង​ស្វាគមន៍​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ ហើយ​សម្តេច​បាន​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​យកចិត្តទុកដាក់​ដាក់​ការ​បណ្ដុះបណ្ដាល​ផង ជា​ពិសេស​លើ​វិស័យ​ដែល​ក្រុមហ៊ុន​ចង់ទៅ​វិនិយោគ​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ