ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ច្រើន​​ក្បាល​ងាប់​ដោយ​សារ​ជំងឺ​ប៉េ​ស្ត​ជ្រូក​អាហ្វ្រិក​នៅ​ស្រុក​អូរ​រាំង​ឪ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​នឹង​ស្ថាប័ន​ជំនាញ​បាន​ចុះ​ទៅ​ដល់​ភូមិ​កំពូល​សេរី និង​ភូមិ សោយ ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ជា​តំបន់​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ដោយ​រហូត​មក​ដល់រ​សៀ ល​ថ្ងៃ​ទី​៤…

ខេត្ត​ត្បូងឃ្មុំ​ ៖ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​នឹង​ស្ថាប័ន​ជំនាញ​បាន​ចុះ​ទៅ​ដល់​ភូមិ​កំពូល​សេរី និង​ភូមិ
សោយ ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ជា​តំបន់​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ដោយ​រហូត​មក​ដល់រ​សៀ
ល​ថ្ងៃ​ទី​៤ កក្កដា ២០១៩ នូវ​បន្ត​តាមដាន​ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ទិញ​-​លក់​ជ្រូក​នោះ​ឡើយ​។

លោក​ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​ឲ្យ​ដឹង​ថា លោក និង​សហការី​ជា​ច្រើន​នាក់​រួម​នឹង​លោក
​​អ៊ា​ង សុ​ផល្លែ​ត ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ បាន​ចុះ​ទៅ​ដល់​តំបន់​ដែល​ផ្ទុះ​ជំងឺប៉េស្ត ជ្រូក​អាហ្វ្រិក កាលពី​ថ្ងៃ​ទី​៣ កក្កដា ក្នុង​នោះ​ដោយ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​របរ​ចិញ្ចឹម​ជ្រូក​ឲ្យ​ចេះ​ពី​វិធី​ការពារ​ជំងឺ និង​ការ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ផង​ដែរ​។

លោក​អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​បន្ត​ថា ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪក្នុង​រង្វង់​៣​គីឡូម៉ែត្រ ត្រូវ​បាន​ហាម​មិន​ឲ្យ​មានការ​ទិញ​លក់​ជ្រូក​នោះ​ទេ ដោយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ ហើយ​និង​ក្នុង​រង្វង់​១០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ការ​តាមដាន​តាម​រយៈ​ការ​យក​សំណាក​ទៅ​ពិនិត្យ​ឃើញមាន​​ជ្រូក​ចំនួន​១១​ក្បាល​បាន​ងាប់ និង​ត្រូវ​បាន​ជីក​កប់​ក្នុង​ដី​ដោយ​ដាក់​ថ្នាំ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​។

ជាមួយ​នោះ​បាន​បង្កើត​គណៈកម្មការ​ចំរុះ ដោយ​បាន​ឃ្លាំមើល​២៤​ម៉ោង​លើ​២៤​ម៉ោង​នៅ​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផង​ដែរ​។

តាម​មន្ត្រី​បសុព្យាបាល​ខេត្ត​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៣ មិថុនា រហូត​ដល់​ថ្ងៃ​ទី​៤ កក្កដា
ឆ្នាំ​២០១៩ ជ្រូក​នៅ​ក្នុងភូមិ​កំពូល​សេរី​បាន​ងាប់​ចំនួន​៣​ក្បាល និង​ភូមិ​សោយ​ចំនួន​១៩​ក្បាល សរុប​ងាប់​២២​ក្បាល​ដោយសារ​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយដោយ​មានការ​ណែ​នា​ពី​ថ្នាក់លើ ក៏​ដូច​លោក​អភិបាលខេត្ត​នោះ មន្ត្រី​ជំនាញ​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២ ដល់​៤ កក្កដា ដោយ​បាញ់​លើ​កង់​ម៉ូតូ និង​រថយន្ត ដែល​បើកបរ​កាត់​ភូមិ​ចំនួន​២​ខាងលើ និង​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បានជា​ច្រើន​ខ្នង​។

កម្លាំង​ជំនាញ​នូវ​បន្ត​តាមដាន​ជំងឺ​នេះ​បន្ត​ទៀត ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​៕
(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ