ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមពាក្យសម្ដី​រវាង​ចិន និង​អង់គ្លេស​ រឿង​ហុងកុង

4 ឆ្នាំ មុន

ប្រទេស​ចិន​-​អង់គ្លេស ៖ ភាព​តានតឹង​ខាង​ការទូត​រវាង​ចិន ​និង​អង់គ្លេស​ កើត​ចេញពី​ការ​គាំទ្រ​របស់​ក្រុង​ឡុ​ង​​ដ៏ ដល់​ពួក​បាតុករ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​៣ ​កក្កដា ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់ ជាមួយ​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន…

ប្រទេស​ចិន​-​អង់គ្លេស ៖ ភាព​តានតឹង​ខាង​ការទូត​រវាង​ចិន ​និង​អង់គ្លេស​ កើត​ចេញពី​ការ​គាំទ្រ​របស់​ក្រុង​ឡុ​ង​​ដ៏ ដល់​ពួក​បាតុករ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​៣ ​កក្កដា ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់ ជាមួយ​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន ដែល​បាន​អំពាវនាវ​ឲ្យ​ចៀសវាង​រាល់​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អង់គ្លេស​ថ្លែង​ថា កោះហៅ​មក​កាន់​ក្រសួង​ការ​ទេស​អង់គ្លេស ឯកអគ្គរដ្ឋទូត​ចិន​ត្រូវ​បាន​ប្រាប់​ថា ពាក្យពេចន៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ជះ​លើ​អង់គ្លេស​មិន​អាច​ទទួលយក​បាន​និង​មិន​ត្រឹមត្រូវ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ GENG SHUNG​ប ្រកាស​ថា សម្រាប់​ក្រុង​ប៉េ​កាំ​ង​យល់​ថា ក្រុង​ឡុ​ង​ដ៏​ហាក់ដូចជា​បន្ត​លូកដៃ ចូល​ក្នុង​បណ្ដា​អតីត​ដែនដី​អាណានិគម​។ លោក​គូសបញ្ជាក់​ទៀត​ថា អង់គ្លេស​លែង​មាន​អធិបតេយ្យ​បន្តិច​ណា​ទៀត​ឡើយ​លើ​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ​។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស​ដល់​សិទ្ធិ​និង​សេរីភាព​នៅ​ហុងកុង ដែល​រយៈពេល​ចុង​ក្រោយ​នេះ​ឆ្លង​កាត់​បាតុកម្ម​ដ៏​ធំ ចាប់តាំងពី​ខែមិថុនា​មក បណ្ដាល​ឲ្យ​ក្រុង​ប៉េ​កាំ​ង​ខឹង​យ៉ាង​ខ្លាំង​។ ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស លោក​LIU XIAOMING​ថ្លែង​នា​ថ្ងៃ​ទី​៣​កក្កដា​ថា ខ្ញុំ​យល់​ថា​ទំនាក់ទំនង​រវាង​ក្រុង​ឡុ​ង​ដ៏​និង​ក្រុង​ប៉េ​កាំ​ង រង​ការ​ប៉ះពាល់​ដោយសារ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​អង់គ្លេស​ចូល​ក្រុង​ហុងកុង​។

លោក​អំពាវនាវ​ដល់​អង់គ្លេស​ឲ្យ​ឈប់​ធ្វើការ​ជ្រៀតជ្រែក​ថ្មី ដែល​អាច​បំផ្លាញ​ថែម​ទៀត​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​អង់គ្លេស​។ លោក​បន្ត​ថា​លោក​មានការ​ខកចិត្ត​ដែល​ប្រមុខ​ការទូត​អង់គ្លេស លោក​JEREMY HUNT​បង្ហាញ​ពី​ការ​គាំទ្រ​របស់​លោក ចំពោះ​ពួក​មនុស្ស​ដែល​មិន​គោរព​ច្បាប់​។

លោក​JEREMY HUNT​ធ្លាប់​សម្ដែង​កាលពី​ថ្ងៃ​ទី​១​កក្កដា នា​ឱកាស​ខួប​លើក​ទី​២២​នៃ​ការ​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ពី​ការ​គាំទ្រ​មិន​ងាករេ​របស់​ប្រទេស​លោក ចំពោះ​ក្រុង​ហុងកុង​និង​ចំពោះ​សេរីភាព​របស់​ខ្លួន ខណៈ​មានការ​លុក​ចូល​អុកឡុក​និង​បំផ្លិចបំផ្លាញ ក្នុង​សភា​ហុងកុង​ពី​សំណាក់​ពួក​បាតុករ ដែល​ប្រទូស្ត​រ៉ា​យ​ចំពោះ​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​៕(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ