ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បញ្ហា​សិទ្ធិ​មនុស្ស​ក្លាយជា​ឧបករណ៍​ប្រទេស​មហាអំណាច​មួយ​ចំនួន​ជា​លេស ចូល​អធិបតេយ្យភាព​ប្រទេស​ទន់ខ្សោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UN) ថា បញ្ហា​សិទ្ធ​មនុស្ស​ត្រូវ​បាន​ក្លាយជា​ឧ​បក​ករ​ណ៍​របស់​ប្រទេស​មហាអំណាច​មួយ​ចំនួន​យក​លេស​ក្នុង​ការ​លូក​ចូល​ដែន​អធិបតេយ្យ​ប្រទេស​ទន់ខ្សោយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UN) ថា បញ្ហា​សិទ្ធ​មនុស្ស​ត្រូវ​បាន​ក្លាយជា​ឧ​បក​ករ​ណ៍​របស់​ប្រទេស​មហាអំណាច​មួយ​ចំនួន​យក​លេស​ក្នុង​ការ​លូក​ចូល​ដែន​អធិបតេយ្យ​ប្រទេស​ទន់ខ្សោយ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ជា​ទៀត​ទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UN) នៅ​មន្ទីរ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​កម្ពុជា​យល់​ច្បាស់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​ការ​លើកកម្ពស់​សេរីភាព​ជា​មូលដ្ឋាន ការ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​លើកកម្ពស់​នីតិរដ្ឋ​ក៏​ដូច​ជា ការ​កសាង​មូលដ្ឋាន​ទាំងនេះ​នៅ​ក្នុង​សង្គម​ជាតិ​នឹង​នាំ​មក​នូវ​សុខ​សន្តិភាព ស្ថិរភាព ភាព​សុខដុមរមនា និង​យុត្តិធម៌​សង្គម​ជា​និរន្ត​ក៏​ដូច​ជា នឹង​រួមចំណែក​ដល់​ការ​អភិ​វ ឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ផង​ដែរ ។

នេះ គឺជា​មូលដ្ឋាន​ជំរុញ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មួយ​លេចធ្លោ​នៅ​ក្នុង​ចំណោម​ប្រទេស​ភាគី​នៃ​សន្ធិសញ្ញា​ស្តី​ពី​សិទ្ធិ​មនុស្ស ។ សម្តេច​បន្ត​ថា លើស​ពី​នេះ​ទៀត​យន្តការ​ជាតិ​ស្តី​ពី​ការ​ការពារ និង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​បាន​ចែង​ក្នុង​ជំ​ពួក​ទី​៣​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​គម្រូ និង​នាំមុខ​គេ​ក្នុង​តំបន់​ក្នុង​នាម​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ី ដែល​អនុញ្ញាត​ឱ្យ​មានការ​បើក​ការិយាល័យ​នៃ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស និង​ទទួល​ឱ្យ​មាន​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស (Country Special Rapporteur) ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​ដែល​មក​ដល់​ពេល​នេះ​មាន​ចំនួន​៦​រូប​ហើយ ។

សម្តេច​បញ្ជាក់​ថា «​ទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង និង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ច្រើន​កម្ពុជា​មិន​ដែល​បាន​ទទួល​នូវ​ការ​សាទរ ឬ​សរសើរ​ពី​ក្រុម ឬ​ស្ថាប័ន​មួយ​ចំនួន​ដែល​មាន​របៀបវារៈ​នយោបាយ​តែ​មួយ​គត់ គឺ​ការ​ផ្លាស់​ប្តូរ​របប​នោះ​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។ សម្តេច​បន្ថែម​ថា​ពួក​គេ​តែងតែ​លាប​ពណ៌​ខ្មៅ​មក​លើ​ការ​អនុវត្ត​លិ​ទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​បី​ជា​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​របស់​ពួក​គេ​ខ្លួនឯង​ពោរពេញ​ទៅ​ដោយ​ការ​ជនបរទេស ការ​រើសអើង​ពូជសាសន៍ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មក​លើ​ជនអន្តោប្រវេសន៍ ។

សម្តេច​ថា វា​ជា​រឿង​ចម្លែក​ណាស់ ដែល​កម្ពុជា​ត្រូវ​បាន​ស្នើ​ឱ្យ​ពឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​ពួក​គេ​ចោទប្រកាន់ យើង​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ។ ហើយ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ប្រទេស និង​ស្ថាប័ន​មួយ​ចំនួន​បាន​យក​សិទ្ធិ​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ ឬ ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា ។

សម្តេច​គូសបញ្ជាក់​ថា ៖«​យើង​មានការ​សោកស្តាយ​ជា​ពន់ពេក​ក្នុង​ការ​រំលេច​នូវ​តថភាព​ដែល​ថា សិទ្ធិ​មនុស្ស​នា​បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មាន​អំណាច​មួយ​ចំនួន ឬ​ក៏​អាច​និយាយ​បាន​ថា ជា​និយាម​ប្រតិបត្តិ​ថ្មី​បស់​ពួក​គេ​ជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក​លើ​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​ប្រទេស​ទន់ខ្សោយ​» ។ សម្តេច​បន្ថែម​ទៀត​ថា ខ្ញុំ​សូម​សង្កត់ធ្ងន់​ថា កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ភាព​ជា​ដៃគូ​ដែល​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​យន្តការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​ឱ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ។ ក៏​ប៉ុន្តែ​យើង​ក៏​ចង់​គូសបញ្ជាក់​ដែរ​ថា ការ​គោរព​ចំពោះ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នានាភាព​មិន​លំអៀង និង​មិន​រើសអើង គប្បី​ត្រូវ​បាន​កំណត់​ជា​គោលការណ៍​ណែនាំ ដែល​ទាំងអស់​គ្នា​មិន​ថា ប្រទេស​ធំ ឬ​តូច​ត្រូវ​គោរព​ប្រតិបត្តិ​នៅ​ក្នុង​ការ​ខិតខំ​លើកកម្ពស់​សិទ្ធិ​មនុស្ស ដោយ​គិតគូរ​ពី​បរិការណ៍​នយោបាយ ប្រវត្តិសាស្ត្រ និង​សង្គម​របស់​ប្រទេស​នីមួយ​ៗ ។

បញ្ហា​សិទ្ធិ​មនុស្ស​គួរតែ​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​បរិការណ៍​ពិភពលោក​ដោយ​ឈរ​លើ​អភិក្រម ស្ថាបនា​ប្រើប្រាស់​ស្តង់ដារ​តែ​មួយ គ្មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​មិន​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នយោបាយ និង​ផ្អែក​លើ​កិច្ច​សន្ទនា ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ស្នើ​ឱ្យ​ភាគី​ទាំងអស់​ពិនិត្យ​មើល​បញ្ហា​ទាំងឡាយ​ជា​ប្រព័ន្ធ​ពោល គឺ​មើល​ជា​ព្រៃ​ទាំងមូល ហើយ​សូមកុំ​មើល​តែ​ឈើ​មួយ​ដើម​ៗ​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​របៀបវារៈ​នយោបាយ​របស់​ខ្លួន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ