ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​នូវ​សមុទ្រ​ទុក្ខ​បាន​ដោយ​សេចក្តី​មិន​ប្រមាទ

4 ឆ្នាំ មុន

ផ្ទៃសមុទ្រ​ធំធេង​ក៏​នៅ​តែ​តូច​ជាង​សេចក្តី​ទុក្ខ ។ សមុទ្រ​គឺ​វាលវដ្តសង្សារ ជា​សមុទ្រ​ទុក្ខ​ដែល​សត្វលោក​មិន​អាច​យក​ទូក កប៉ាល់ ឬ​សំពៅ​ទៅ​ឆ្លង​បាន​ឡើយ ទាល់តែ​អ្នកមាន​បញ្ញា សម្រេច​ក្នុង​សេចក្តី​ល្អ​រួច​ហើយ​ទើប​អាច​ឆ្លង​សមុទ្រ​ដ៏​វែង​ឆ្ងាយ​គ្មាន​ទីបំផុត​នេះ​បាន​ ។ សមុទ្រ​គឺ​សង្សារវដ្ត​នេះ…

ផ្ទៃសមុទ្រ​ធំធេង​ក៏​នៅ​តែ​តូច​ជាង​សេចក្តី​ទុក្ខ ។ សមុទ្រ​គឺ​វាលវដ្តសង្សារ ជា​សមុទ្រ​ទុក្ខ​ដែល​សត្វលោក​មិន​អាច​យក​ទូក កប៉ាល់ ឬ​សំពៅ​ទៅ​ឆ្លង​បាន​ឡើយ ទាល់តែ​អ្នកមាន​បញ្ញា សម្រេច​ក្នុង​សេចក្តី​ល្អ​រួច​ហើយ​ទើប​អាច​ឆ្លង​សមុទ្រ​ដ៏​វែង​ឆ្ងាយ​គ្មាន​ទីបំផុត​នេះ​បាន​ ។

សមុទ្រ​គឺ​សង្សារវដ្ត​នេះ សត្វលោក​មិន​អាច​នឹង​ឆ្លង​បាន​ដោយ​វត្ថុ​អ្វី​ដទៃ​ឡើយ លុះតែ​សត្វ​ណា​ដែល​បាន​សម្រេច​នូវ​សេចក្តី​ល្អ ដែល​ប្រកប​ព្រម​ដោយ​សេចក្តី​មិន​ប្រមាទ ពោល​គឺ​ញុំ​ា​ង​ធម៌​ជា​កុសល​ទាំងឡាយ​ឱ្យ​ចម្រើន​ឡើង​រឿយ​ៗ រវាំង​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ទើបនឹង​អាច​ឆ្លង​នូវ​ជំនន់​គឺ​ភព​នេះ​បាន ។

សេចក្តី​នេះ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា អប្បមា​ទេ​ន អណ្ណ​វំ សត្វ​ឆ្លង​នូវ​សង្សារវដ្ត​នេះ​បាន ដោយសារ​សេចក្តី​មិន​ប្រមាទ មិន​ធ្វេសប្រហែស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ