ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មនុស្សធម្មតា…មិនធ្វើទង្វើដូច្នេះទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ុ​ស្តិ៍ន​គេ​បាល​រដ្ឋបាល​ទន្លេបាសាក់​ ​បាន​​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក៏ប្រទះ​ឃើញ​ជន​ម្នាក់​កំពុង​​ស្រែក​ឡូឡា​ដើរ​ចុះ​ដើរ​ឡើង​ម្នាក់ឯង ដោយ​សង្ស័យ​ក៏​ឃាត់ខ្លួន​ត្រួតពិនិត្យ ​និងនាំ​មក​សាកសួរ​នាំ​បន្ត​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ធ្វើតេស្ត​ទឹកនោមក៏​​ឃើញ​មាន​សារជាតិ​ញៀន​ ។…

រាជធានីភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ុ​ស្តិ៍ន​គេ​បាល​រដ្ឋបាល​ទន្លេបាសាក់​ ​បាន​​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក៏ប្រទះ​ឃើញ​ជន​ម្នាក់​កំពុង​​ស្រែក​ឡូឡា​ដើរ​ចុះ​ដើរ​ឡើង​ម្នាក់ឯង ដោយ​សង្ស័យ​ក៏​ឃាត់ខ្លួន​ត្រួតពិនិត្យ ​និងនាំ​មក​សាកសួរ​នាំ​បន្ត​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ធ្វើតេស្ត​ទឹកនោមក៏​​ឃើញ​មាន​សារជាតិ​ញៀន​ ។ ​​ហេតុការណ៍​នេះ ​​​កាលពី​វេលា​ម៉ោង០៧ ​និង​៣០នាទី​យប់ថ្ងៃ​ទី០៣ ​កក្កដា នៅ​មុខ​ផ្ទះ​លេខ​328 ភូមិ​16 ក្រុម​125 ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​​​មានឈ្មោះ ម៉ៅ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ​ ។ ប្រភព​ព័ត៌មាន​ពី​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ​បាន​ឱ្យ​​ដឹង​ថា មុន​កើតហេតុ​ គឺ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​បាន​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋាន​ ។ លុះ​មក​​​ដល់​ចំណុចកើតហេតុ ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ ស្រែក​ឡូឡា​ពេញ​ផ្លូវ ដើរ​ចុះ​ដើរ​ឡើង​តែ​ម្នាក់ ។

ដោយខ្លាច បង្ក​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ដែលធ្វើឱ្យ​​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច កម្លាំង​​​បាន​ឃាត់ខ្លួន​ត្រួត​ពិនិត្យ​​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ។ បន្ទាប់​ពី​សាក​សួរនាំ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​ក្នុង​ទឹកនោម​ជនសង្ស័យ​ខាងលើ លទ្ធផល​វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​ក៏​ឃាត់ខ្លួន​តែ​ម្តង​។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ