ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដើរ​ដកស្មៅ​លក់ ជួប​គ្រោះ​អកុសល​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិត​ក្នុងភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិត​ក្នុងភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ស្រប​ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិច​ៗ មាន​ខ្យល់ ផ្គរ និង​រន្ទះបាញ់​ត្រូវ​ចំ​បុរស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ជន​រង​គ្រោះ​ដើរ​ដកស្មៅ​ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់​គ្រាន់​ទិញ​អង្ករ​ប្រចាំ​ថ្ងៃ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡា ហួង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ដើរ​ដកស្មៅ​លក់ ទីលំនៅ​ភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។ ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ និង​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិ​ភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ