ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមពាក្យសម្តី ទាញពូថៅកា.ប់ ចុង​ក្រោយ​២នាក់ដេកគុក ម្នាក់ដេកពេទ្យ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៣ កក្កដា នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ ហើយ​ទាញ​ពូថៅ​ឆ្មក់​កាប់​គូសត្រូវ​របស់​ខ្លួន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។ លោក​ឧត្តមសេនីយត្រី…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៣ កក្កដា នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ ហើយ​ទាញ​ពូថៅ​ឆ្មក់​កាប់​គូសត្រូវ​របស់​ខ្លួន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ​ស្វាយ លី​ម៉េ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​រឹម តេ​ង​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោកស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​បាណ​ន់​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ខ្លូ​ន​បាន បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​ក្នុង​វង់​ផឹកស៊ី ហើយ​ទាញ​ពូថៅ​កាប់​ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ​ព្រុំ វ​ឌ្ឍ​នា អាយុ​២១​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ កក្កដា នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។ ប៉ុន្តែ​ក្រោយ​កើតហេតុ​មួយ​ថ្ងៃ ទើបត្រូវ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​នេះ​បាន​។

បើ​តាម​ការ​បំភ្លឺ​នានា​ជុំវិញ​ករណី​ហិង្សា​ខាងលើ​នេះ ជន​រង​គ្រោះ និង​ជន​ដៃដល់​រួម​ទាំង​មិត្តភក្ដិ​ប៉ុន្មាន​នាក់​ទៀត​បាន​ផឹកស៊ី​ជុំ​គ្នា​នៅ​ក្នុង​យប់​កើតហេតុ​នោះ ហើយ​ក៏​មានការ​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃ.ក​ផង​ក៏​ឈាន​ដល់​ការ​ផ្ទុះ​ជម្លោះ​តែ​ម្ដង​។ តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ផ្ទុះ​ជម្លោះ​នោះ​ក៏​បាន​បែក​គ្នា​អស់ តែ​ស្រប​ពេល​នោះ​ស្រាប់តែ​ជន​ដៃដល់​បាន​ទាញ​ពូថៅ​ទៅ​កាប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្ដង​។ ប៉ុន្តែ​ដំបូង​គេ​មិន​បានដឹង​ថា ជនសង្ស័យ​មួយ​ណា​ជា​អ្នក​កាប់​ជន​រង​គ្រោះ​នោះ​ទេ តែ​ពេល​ជន​រង​គ្រោះ​រង​បួស​ដេក​ដួល​នៅ​លើ​ដី គេ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ឈរ​កាន់​ពូថៅ​នៅ​កន្លែង​កើតហេតុ ខណ​:​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​មិនឃើញ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ ខណ​:​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យុទ្ធ​ភូមិភាគ​ទី​៥ (​ពេទ្យ​ពពីរ​) នៅ​ក្នុង​ខេត្តបាត់ដំបង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ