ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗ ដើម្បី​ជោគជ័យ​ក្នុង​ការ​ធ្វើការ​នៅផ្ទះ

4 ឆ្នាំ មុន

ការ​ធ្វើការ​នៅផ្ទះ ឬ​ហៅ​បាន​ថា ធ្វើការ Freelance មិន​ងាយស្រួល​ដូច​មនុស្ស​ភាគច្រើន​គិត​ទេ ។ វា​ត្រូវការ​ឲ្យ​អ្នកធ្វើការ​បន្ថែម​ភារកិច្ច​លើស​ពី​បុគ្គលិក​ដទៃ ហើយ​ប្រសិនបើ​មិន​ប្រុង​ប្រយ័ត្ន​ទេ​នោះ​ពួក​គេ​អាច​នឹង​បាត់បង់​ការងារ​ដោយ​ងាយស្រួល​ផង​ដែរ ។​ខាងក្រោម គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​អ្នកងា​ច​សាកល្បង…

ការ​ធ្វើការ​នៅផ្ទះ ឬ​ហៅ​បាន​ថា ធ្វើការ Freelance មិន​ងាយស្រួល​ដូច​មនុស្ស​ភាគច្រើន​គិត​ទេ ។ វា​ត្រូវការ​ឲ្យ​អ្នកធ្វើការ​បន្ថែម​ភារកិច្ច​លើស​ពី​បុគ្គលិក​ដទៃ ហើយ​ប្រសិនបើ​មិន​ប្រុង​ប្រយ័ត្ន​ទេ​នោះ​ពួក​គេ​អាច​នឹង​បាត់បង់​ការងារ​ដោយ​ងាយស្រួល​ផង​ដែរ ។​ខាងក្រោម គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​អ្នកងា​ច​សាកល្បង ដើម្បី​ជោគជ័យ​នឹង​ការងារ​នៅផ្ទះ ៖

១. ការ​ប្រាស្រ័យ​ទាក់ទង

ការ​ប្រាស្រ័យ​ទាក់ទង គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ការងារ​ធ្វើ​នៅផ្ទះ ព្រោះ​ការងារ​ទាំងនេះ​ភាគច្រើន​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា តាម​លក្ខណៈ​ឌី​ជី​ថ​ល​ដែល​ងាយស្រួល​ក្នុង​ការ​បង្ក​ឲ្យ​មានការ​យល់​ច្រឡំ​ផ្សេង​ៗ ។ ការ​ប្រាស្រ័យ​ទាក់ទង​ដែល​មាន​ប្រសិទ្ធិ​ភាព​មិន​អាស្រ័យ​លើ​ប្រវែង​នៃ​សារ​ដែល​អ្នក​ផ្ញើ​ទេ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ភាព​ច្បាស់លាស់​នៃ​សារ​ដែល​អ្នក​ចង់​ផ្ញើ ។ ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ក្រុមហ៊ុន ឬ​អតិថិជន​របស់​អ្នក អ្នក​គួរតែ​ព្យាយាម​សួរ​សំណួរ​សំខាន់​ៗ​ឲ្យ​បាន​លឿន​ធានា​ថា អ្នក​យល់​ច្បាស់​ពី​សំណើរ ឬ​កិច្ចការ​ដែល​បាន​ទម្លាក់​មក​បកស្រាយ​ពី​បញ្ហា​ដែល​ជួប​ប្រទះ​ឲ្យ​បាន​ច្បាស់លាស់ ប្រុង​ប្រយ័ត្ន​ពី​ការ​ប៉ាន់ស្មាន និង​បង្ហាញ​ពី​ភាព​សកម្ម​របស់​អ្នក​រាល់ពេល​ដែល​ត្រូវ​បាន​ទាក់ទង ។

២. ភាព​ជឿជាក់

ការងារ​ដែល​មិន​នៅ​ការិយាល័យ​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​អតិថិជន និង​អ្នក​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ពឹងផ្អែក​លើ​លទ្ធផល​ការងារ​របស់​អ្នក​បើ​ទោះជា​ពួក​គេ​មិន​ដែល​ជួប​អ្នក​ផ្ទាល់​ក៏​ពិតមែន ។ ប្រសិនបើ​អ្នក​អាច​បង្ហាញ​ដល់​ក្រុមហ៊ុន ឬ​អតិថិជន​ពី​សមត្ថភាព​របស់​អ្នក​បាន ឬ​បង្ហាញ​ថា ពួក​គេ​អាច​ពឹងផ្អែក​អ្នក​បាន​នោះ​តម្លៃ​របស់​អ្នក​ក៏​នឹង​កើនឡើង​ផង​ដែរ ។

៣. ទំនាក់ទំនង​ផ្ទាល់ខ្លួន

មិន​ថា អ្នក​មិន​ស្គាល់​មនុស្ស​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណា​ទេ វា​ពិតជា​សំខាន់​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​មិត្ត​រួមការ​ងារ ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក ព្រោះ​អ្នក​ត្រូវ​សហការ​ជាមួយនឹង​ពួក​គេ ។ អ្នក​ដែល​ធ្វើការ​ក្រៅ​ការិយាល័យ​តែងតែ​ជួប​ឧបសគ្គ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន ព្រោះតែ​មិន​មានឱកាស​ច្រើន​ក្នុង​ការ​ជួប​មុខ​គ្នា​ផ្ទាល់ ។ យ៉ាងណា​ក្តី​អ្នក​នៅ​តែ​អាច​ប្រើ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា Slack ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​បែប​ឯកជន​ទៅ​កាន់​នរណា​ម្នាក់​បាន​ដោយ​ងាយស្រួល ។ បើ​មិន​ដូច្នេះ​ទេ អ្នក​អាច​សាកល្បង Add មិត្ត​រួមការ​ងារ​លើ​ប្រព័ន្ធ​សង្គម​ផ្សេង​ៗ និង​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ដោយ​ងាយស្រួល​ផង​ដែរ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ