ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ដាក់​ឱ្យ​ដំណើរការ​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ (FinTech) បាន​ធ្វើ​ទំនើប​កម្ម និង​បាន​ដាក់​ឱ្យ​ទាញ​យក​កម្មវិធី (Download App) សេវា​ធនាគារ​ចល័ត…

ភ្នំពេញ​៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ (FinTech) បាន​ធ្វើ​ទំនើប​កម្ម និង​បាន​ដាក់​ឱ្យ​ទាញ​យក​កម្មវិធី (Download App) សេវា​ធនាគារ​ចល័ត ដែល​មាន​មុខងារ​កាន់តែ​ពិសេស ផ្ដល់​ភាព​ងាយស្រួល ទំនើប និង​មាន​រូបរាង​កាន់តែ​ស្រស់​ស្អាត សម្រាប់​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​ដោយ​ខ្លួនឯង គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា កម្មវិធី​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​នេះ មាន​រូបរាង​ថ្មី​ស្រស់​ស្អាត មុខងារ​កាន់តែ​ច្រើន ងាយស្រួល​ប្រើប្រាស់​ជាង​មុន សុវត្ថិភាព​ខ្ពស់ និង​កាន់តែ​ទំនើប​។ អតិថិជន​អាច​ចូល​ទៅ​កាន់​សេវា​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​តាម​រយៈ​ការ​ស្កេ​ន​មុខ​របស់​អ្នក​ប្រើប្រាស់ (Face ID) ឬ ស្កេ​ន​ក្រយៅ​ដៃ សម្រាប់​ទូរស័ព្ទ​ដែល​អាច​ធ្វើការ​ស្កេ​ន​មុខ ឬ ក្រយៅ​ដៃ​របស់​អ្នក​ប្រើប្រាស់​បាន​។

ជាមួយ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ លោក​អ្នក​អាច​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃគូ​ជំនួញ ឬ មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ឬ​ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​ដែល​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​មើល​សមតុល្យ​គណនី របាយការណ៍​គណនី និង​សេវា​ជា​ច្រើន​ទៀត ដោយ​មិន​គិត​កម្រៃ​សេវា​។

លោក សូ​នី បន្ត​ទៀត​ថា នេះ​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​ពី​ប្រា​សាក់​ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ផ្សេង​ៗ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ប្រកបដោយ​ភាព​ងាយស្រួល សុវត្ថិភាព និង​លឿន​រហ័ស​។

អតិថិជន​អាច​ទាញ​យក​កម្មវិធី​នេះ ចេញពី Apple’s App Store: https://apple.co/308KJ3h និង Google’s Play Store: https://bit.ly/2KT72Cf បាន​ដោយ​ឥត​គិតថ្លៃ ឬ ចូល​ទៅ​ប្រើ​សេវា​ធនាគារ​ចល័ត​តាម​កុំព្យូទ័រ​តាម https://ibanking.prasac.com.kh/​។

សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ ដើម្បី​រីករាយ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដោយ​ឥត​គិត​កម្រៃ​សេវា និង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក ឬ ចូល​ទៅ​កាន់ www.prasac.com.kh ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ