ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលស្រុក​ថា៖​ ខ្លួនឯង​វា​អ​ញ្ចឹ​ង​ដែរ​ហើយ​ទៅ​ហាមឃាត់​គេ នរណា​គេ​​ស្តាប់?

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ លោក​សឿង សុ​ជាតិ អភិបាលស្រុក​កំចាយមារ​បាន​អះអាង​ថា លោក​នឹង​ហៅ​មន្ត្រី​ទាំង​អស់នោះ​ មក​ប្រជុំចាត់​វិធាន​ការ​​រដ្ឋបាល​ឱ្យតឹង​រឹង​បំផុត ​ព្រោះ​ក្នុង​នាម​ជា​មន្ត្រី​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​ដាច់ខាត​មិន​ត្រូវធ្វើ​ទ​ង្វើ​បែប​នេះ​ទេ គឺ​ខុស​ហើយ​…

ខេត្ត​ព្រៃវែង ៖ លោក​សឿង សុ​ជាតិ អភិបាលស្រុក​កំចាយមារ​បាន​អះអាង​ថា លោក​នឹង​ហៅ​មន្ត្រី​ទាំង​អស់នោះ​ មក​ប្រជុំចាត់​វិធាន​ការ​​រដ្ឋបាល​ឱ្យតឹង​រឹង​បំផុត ​ព្រោះ​ក្នុង​នាម​ជា​មន្ត្រី​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​ដាច់ខាត​មិន​ត្រូវធ្វើ​ទ​ង្វើ​បែប​នេះ​ទេ គឺ​ខុស​ហើយ​ និង​ជា​គំរូ​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​​​ផង ​បើ​ខ្លួនឯង​វា​អ​ញ្ចឹ​ង​ដែរហើយ​ទៅ​ហាមឃាត់​គេ នរណា​គេ​ស្តាប់?

គួរបញ្ជាក់ថា ព្រែក​អូ​ច​ន្ទ័គឺជា​ដី​ព្រែក​សាធារណៈ​របស់​រដ្ឋ ដែល​មាន​ទទឹង​ជាង​៤០​ម៉ែត្រ បណ្តោយ​ជាង​៣០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ចាក់​មក​ដល់​ឃុំ​ក្របៅ ស្រុក​កំចាយមារ និង​បុក​ចូល​ទៅ​ក្នុង​ដី​ប្រទេស​វៀតណាម ត្រង់​ចំណុច​ក្បែ​រច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ ។ ព្រែក​នេះ គឺជា​ប្រភព​ទឹក​​ដ៏​សំខាន់​សំរាប់​ប្រជាពលរដ្ឋ ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ធ្វើស្រែ​ចំការ​នៅ​តាម​បណ្តោយ​ព្រែក​នេះ​ផង​ដែរ ​។

ប៉ុន្តែ​បច្ចុប្បន្ន ព្រែក​មួយ​នេះ ​ត្រូវ​បាន​គេ​នាំ​គ្នា​បោះបង្គោល​និង​ចាក់​ដី​រំលោភ​យក​អស់​ជា​ច្រើន​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ភូមិ​ពោន ឃុំ​ជា​ច ស្រុក​កំចាយមារ ដោយ​អ្នកស្រុក​នៅ​ទីនោះ​បាន​អះអាង​ថា អ្នក​ចូល​ទៅ​ចាក់​ដី​រំលោភ​យក​នោះ មិនមែន​មាន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មាន​ទាំង​អាជ្ញាធរ​ផង​ដែរ ក្នុង​នោះ ​មាន​ដូច​ជា​លោក ទិន ភារ​ម្យ និង​លោក វ៉ា​ន់ អូន អ្នក​ទាំង​២​ជា​អភិបាលរង​ស្រុក​កំចាយមារ ​។ លោក យូ សុង មេឃុំ​ជា​ច និង​លោក ថា​ច សុខ ដែល​ជា​ស្មៀនឃុំ​ជា​ច​ផង​ដែរ​។

ប្រភព​ពី​មន្ត្រី​​នៅ​ក្នុងស្រុក​កំចាយមារ​បាន​លួច​បង្ហើប​ប្រាប់​ដែរ​ថា សកម្មភាព​ចូល​រំលោភ​យក​ដី​ព្រែក​ខាងលើ​នេះ គឺ​ចាប់​កើតឡើង​បន្ទាប់​ពី​គេ​ទទួល​បាន​ព័​ត៌​មាន​ថា និង​មាន​មន្ត្រី​សុរិយោដី ចុះ​ទៅ​វាស់វែង​ធ្វើ​
ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រ​ព​័ន្ធជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​ឆ្លៀត​ឱ​កាស​នេះ​ ទើប​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​មានចិត្ត​លោភលន់ បាន​ឃុបឃិត​គ្នា​ចូល​ទៅ​ចាប់​យក​ដី​ព្រែក​នេះ​ទាំងអស់​គ្នា ដោយ​អ្នកតូច​បាន​តិច អ្នកធំ​បាន​ច្រើន ហើយ​អ្នក​ណា​មាន​លទ្ធភាព​ក៏​ចាប់​ចាក់​ដី​ធ្វើ​របង​ព​ទ្ធ័​យក អ្នក​ណា​ខ្វះ​លទ្ធភាព​បាន​ត្រឹមតែ​បោះបង្គោល​ចោល ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពេញ​ព្រែក​នោះ​ទៅ​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក​យូ សុង ជាមេឃុំ​ជា​ច បានឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៤​ កក្កដា ​នេះថា ដី​ព្រែក​អូ​ច័ន្ទ​​នេះ ពិតជា​មាន​អ្នកស្រុក​ចូល​ចាក់​ដី​បោះបង្គោល​យក​ពិតមែន ប៉ុន្តែ​មិន​បាន​ចូល​ដល់​ពោះ​ព្រែក​នោះ​ទេ​ ។ ចំណែក​រូប​លោក​ ក៏​មិន​បាន​រំលោភ​យក​ដី​ព្រែក​នោះ ​ដូច​ការ​ចោទប្រកាន់
​ដែរ​។

បើ​តាម​សំដី​​លោក សឿង សុ​ជាតិ អភិបាលស្រុក​កំចាយមារ លោក​បាន​ទទួលស្គាល់​ថា ដី​ព្រែក​អូ​ច​័ន្ទ​​នៅ​ចំណុច​ភូមិ​ពោន​នោះ គឺ​ពិតជា​មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​ក្រោម​ឳ​វាទ​របស់​លោក ចូល​ទៅ​រំលោភ​យក​ពិតមែន ហើយ​កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ខែ្ម​រ​កន្លង​ទៅ លោក​បានឱ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ហាមឃាត់​ដែរ តែ​មក​ដល់​ពេល​នេះ​ស្រាប់តែ​ឃើញ​មានការ​បោះបង្គោល និង​ចាក់​ដី​ព្រោងព្រាត​ទៅ​វិញ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ