ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ក្រសួងយុត្តិធម៌ ៖ ស្ត្រី​ជាប់​ទោស​១៦៥​ឆ្នាំ​អនុវត្ត​ទោស​ដែល​ច្រើន​ជាងគេ​នៃ​សំណុំរឿង​ខ្លួន​ប្រព្រឹត្តិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ ហើយ​មានទោស​១៦៥​ឆ្នាំ​នោះ​នឹង​ត្រូវ​អនុវត្ត​ទោស​ដែល​មាន​ចំនួន​ច្រើន​ឆ្នាំ ដែល​ច្បាប់​កំណត់​ចំពោះ​អំពើ​នៃ​បទល្មើស​ដែល​នាង​បាន​ប្រព្រឹត្តិ ។ ឆ្លើយ​សំណួរ​សមាជិក​រដ្ឋសភា​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ ហើយ​មានទោស​១៦៥​ឆ្នាំ​នោះ​នឹង​ត្រូវ​អនុវត្ត​ទោស​ដែល​មាន​ចំនួន​ច្រើន​ឆ្នាំ ដែល​ច្បាប់​កំណត់​ចំពោះ​អំពើ​នៃ​បទល្មើស​ដែល​នាង​បាន​ប្រព្រឹត្តិ ។ ឆ្លើយ​សំណួរ​សមាជិក​រដ្ឋសភា​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ លោក​អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រ​សួ​ងុ​ត្តិ​ធម៌​ក៏​បាន​ឲ្យ​ដឹង​ពី​ករណី​ស្ត្រី​ដែល​ជាប់​ទោស​រហូត​ដល់​១៦៥​ឆ្នាំ ហើយ​កំពុង​ជាប់​ពន្ធនាគារ​នៅ ម​២ ថា​ការ​ជាប់​ទោស​រហូត​ដល់​ជាង​១០០​ឆ្នាំ​នេះ​ដោយសារ​តែ​អ្នកទោស​នោះ​បាន​ប្រព្រឹត្តិ​បទល្មើស​៨​ទៅ​៩​កន្លែង ឬ​សម្លាប់​មនុស្ស​៨​ឬ​៩​នាក់ ។

លោក​អ្នកទោស​នេះ​មិនមែន​ប្រព្រឹត្ត​បទល្មើស​រយៈពេល​ឆាប់​នេះ​ទេ គឺ​អាច​ធ្វើ​សកម្មភាព​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​គេ​បូក​បញ្ចូល​គ្នា ។ លោក​ថា គេ​មិន​អនុវត្ត​ទោស​១៦៥​ឆ្នាំ​នោះ​ទេ គឺ​ចៅក្រម​អនុវត្ត​ទោស​ណា​ដែល​ខ្ពស់​ជាងគេ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖«​បាន​ន័យ​ថា គេ​កាត់ទោស​ខ្លះ​១០​ឆ្នាំ ខ្លះ​១៥​ឆ្នាំ ១៨ ឆ្នាំ ២០​ឆ្នាំ នោះ​គេ​យកទោស​ដែល​ខ្ពស់​ជាងគេ ។ នៅ​ក្រមព្រហ្មទណ្ឌ​យើង​បាន​ចែង​ច្បាស់ អី​ញ្ចឹ​ង​ហើយ​នាង​នោះ​អាច​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​សាលា​កំពូល បន្ត​បាន ។ នៅ​ពេល​ចៅក្រម​ប្រកាស​ជា​ស្ថាពរ​ដោយ​គេ​អាច​ប្រកាស​២០ ឆ្នាំ​ឬ​៣០ ឆ្នាំ គឺជា​ការ​សម្រេច​របស់​ចៅក្រម​សាលឧទ្ធរណ៍ ឬ​សាលា​កំពូល​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជាប់​ទោស​រហូត​ដល់​១៦៥​ឆ្នាំ​នេះ​ដើមហេតុ​នោះ​នាង​ជាប់​ពាក់ព័ន្ធ និង​ប្តី​ដែល​ជា​ចោរ​ដែល​មានមុខ​សញ្ញា​ប្លន់​យ៉ាង​សាវ​ហាវ​ជា​ក្រុម ហើយ​ប្តី​របស់​ស្ត្រី​ត្រូវ​បាន​គេ​បាញ់​ស្លាប់ ចំណែក​បក្សពួក​ផ្សេង​ទៀត រួម​ទាំង​នាង​ត្រូវ​បាន ចាប់​បាន ។ នៅ​ពេល​ចាប់ខ្លួន​នាង​មានគភ៌​៣​ខែ​មក​ហើយ ដូច្នេះ​ពេល​នេះ​នាង​បាន​ជាប់ពន្ធ នាគារ​៣​ឆ្នាំ​ហើយ ។ តាម​ច្បាប់​កូន​ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំ កូន​អាច​នៅ​ជាមួយ​ម្តាយ​បាន លើកលែងតែ​ម្តាយ​មិន​ឲ្យ​នៅ​ជាមួយ ។ ហើយ​បើ​កូន​មាន​អាយុ​លើស​ពី​៣​ឆ្នាំ​ច្បាប់​មិន​អនុ ញ្ញាត​ឲ្យ​កូន​នៅ​ជាមួយ​នោះ​ទេ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា លោក​ក៏​កំពុង​តាមដាន​លើ​សំណុំរឿង​របស់​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ជាង​១០០​ឆ្នាំ​នេះ​ដែរ ។ ប៉ុន្តែ​អ្វី​ៗ​គឺជា​ការ​របស់​តុលាការ ។ តុលាការ​បាន​ធ្វើ​ចាប់ពី​ដើម មក គឺ​ធ្វើ​តាម​ច្បាប់​ត្រឹមត្រូវ ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ចំនួន​ទោស​ដែល​ស្ត្រី​ទទួល​នោះ​ដោយសារ​តែ​ស្ត្រី​នេះ​បាន​ប្រព្រឹត្តិ​បទល្មើស​ច្រើន​ករណី ហើយ​ទោស​ទាំងនោះ​ត្រូវ​បាន​បូក​បញ្ចូល​គ្នា​ទើប​ទទួលទោស​រហូត​ដល់​១៦៥​ឆ្នាំ​អី​ចឹ​ញ្ចឹ​ង ប៉ុន្តែ​តាម​ច្បាប់​តុលាការ​អាច​នឹង​សម្រេច​ដាក់ទោស​ណា​ដែល​ជា​បទល្មើស​ធ្ងន់​ជាងគេ ក្នុង​ចំណោម​ទោស​ដែល​បាន​ប្រព្រឹត្តិ ។ លោក​បញ្ជាក់​ថា ៖«​ការ​អនុវត្ត​ទោស​របស់​ស្ត្រី​គេ​មិនមែន​អនុវត្ត​ទោស​១៦៥​ឆ្នាំ​នេះ​ទេ គឺ​គេ​អនុវត្ត​លើ​ទោស​ណាមួយ​ដែល​ច្រើន​ជាងគេ​នៃ​ទោស​ទាំងអស់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ