ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ទៅ​តុលាការ​ហើយ ក្រុម​អ្នក​ញៀន​ល្បែង ក្នុង​នោះ​មាន​ទាំង​អ្នកកាសែត​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៩ ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​៤​នាក់​ជា​អ្នកកាសែត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ចាត់​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៩ ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​៤​នាក់​ជា​អ្នកកាសែត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ចាត់​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​ដែល​ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ក្នុង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​ចំនួន​៩​នាក់ ដោយ​មាន​អ្នក​សារព័ត៌មាន​៤​នាក់​ទៀត​ផង ។

ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ទិ​ត វិចិត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦៩ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ២-​ឈ្មោះ ឡុ​ង តា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ៣-​ឈ្មោះ គឹ​ម ង៉ែត​សុពល ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

៤-​ឈ្មោះ ហូ ផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៥-​ឈ្មោះ សឿ​ន សុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ៦-​ឈ្មោះ មោក យ៉េន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​អ្នកកាសែត (​ពិភព​ថ្មី​ព័ត៌មាន​) ។

៧-​ឈ្មោះ ឈួ​ន រ៉ា​ឈូ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​អ្នកកាសែត (​វី​រៈ​សែន​ជ័យ​) មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៨-​ឈ្មោះ គ្រង រ​ដ្ឋា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​អ្នកកាសែត (​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​) មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​៩-​ឈ្មោះ គឹ​ម សា​វិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកកាសែត (​អំណាច​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​សា​ម៉​ល​ជ្រុំ ឃុំ​សា​ម៉​ល​ជ្រុំ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ប្រតិបត្តិការ​ខាងលើ​នេះ​ដឹកនាំ​កម្លាំង​ដោយ​លោក ម៉េ​ង វិមាន​តា​រ៉ា អធិការ​នគរបាល​ខណ្ឌមានជ័យ និង​ដកហូត​បាន​មាន់​ជល់​ចំនួន​៣​ក្បាល ចាន​សម្រាប់​លេង​អាប៉ោង​១ កំរាល​សម្រាប់​ចាក់​អាប៉ោង​១​ផ្ទាំង ជញ្ជីង​ថ្លឹង​១ កៅអី​ជ័រ​៩ ខ្នាយ​ដែក​២​ដើម ទូរស័ព្ទ​ដៃ​ចាស់​១១​គ្រឿង លុយ​ខ្មែរ​ចំនួន​៨៧០ ០០០​រៀល និង​ម៉ូតូ​៤​គ្រឿង ។ ក្រោយ​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​ទាំង​៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ