ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ខែឧសភា​អ្នក​ជាប់​ពន្ធនាគារ​ជាង​៣​ម៉ឺន​នាក់ ស្ត្រី​មានគភ៌​៣៣​នាក់ និង​កូន​តូច​១១៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អង្គ វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រ​សួ​យុត្តិធម៌​បាន​អះអាង​ថា គិត​ត្រឹម​ខែឧសភា​កន្លង​មកនេះ មាន​អ្នកទោស​ជាប់​ពន្ធនាគារ​សរុប​ទាំង​ជាង​៣​ម៉ឺន​នាក់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​មានគភ៌ និង​ស្ត្រី​មានកូន​តូច​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ លោក​អង្គ វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រ​សួ​យុត្តិធម៌​បាន​អះអាង​ថា គិត​ត្រឹម​ខែឧសភា​កន្លង​មកនេះ មាន​អ្នកទោស​ជាប់​ពន្ធនាគារ​សរុប​ទាំង​ជាង​៣​ម៉ឺន​នាក់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​មានគភ៌ និង​ស្ត្រី​មានកូន​តូច​ផង​ដែរ ។ ឆ្លើយ​សំណួរ​សមាជិក​រដ្ឋសភា ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នា ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ លោក​អង្គ​វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​កំពុង​ខិតខំ​ក្នុង​ការ​ដោះស្រាយ​ពី​បញ្ហា​កកស្ទះ​នៅ​ក្នុង​ពន្ធនាគារ និង​អ្នក​ជាប់​ឃុំ ពិសេស​នោះ​អ្នកទោស​ជា​ស្ត្រី អនីតិជន ស្ត្រី​មានគភ៌ ស្ត្រី​មានកូន​តូច នៅ​ជាមួយ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«​បើ​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ មាន​អ្នកទោស​ជាប់ពន្ធ​នាគា​រទាំង​ជនជាប់ចោទ​ជន​ត្រូវ​ចោទ​ទណ្ឌិត​ទាំងអស់​សរុប​៣២០៩៧​នាក់ ក្នុង​នោះ​មាន​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន​២៨៨៥​នាក់ នោះ​មាន​ស្ត្រី​មានគភ៌​៣៣​នាក់ និង​ស្ត្រី​មានកូន​តូច​ចំនួន​១១៤​នាក់​» ។

លោក​បញ្ជាក់​ថា ៖«​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​នេះ​ក៏​ដូច​ជា ប្រធាន​គណៈ កម្ម​ការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​សម្រាប់​បន្ធូរបន្ថយ និង​លើកលែងទោស​នោះ​ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ដល់ និង​តាស់​តឿន​ដល់​ថ្ងៃ​ចៅក្រម ព្រះរាជអាជ្ញា​ឲ្យ​ព​ន្លឿ​ន និង​ធ្វើការ​ជំនុំជម្រះ​ឲ្យ​បាន​ឆាប់ ទាំង​សំណុំរឿង​រដ្ឋប្បវេណី និង​សំណុំរឿង​ព្រហ្មទណ្ឌ​» ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ជា​លទ្ធផល​នៅ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​សំណុំរឿង​ត្រូវ​បាន​ព​ន្លឿ​ន​ពាក់ព័ន្ធ​នឹង​អ្នក​ជាប់​ឃុំ​បញ្ចប់​ការ​ស៊ើបសួរ​មាន​ចំនួន​២១១៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​១៤៣​នាក់ និង​សំណុំរឿង​បញ្ចប់​ការ​ជំនុំជម្រះ​មាន​ចំនួន​២៤៩៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​២៨៨​នាក់ ។ លោក​បាន​បញ្ជាក់​ថា ៖«​ការ​លើក​នីតិវិធី​ជំនុំជម្រះ​រឿង​ក្តី គឺជា​វិធាន​ការណ៍​មួយ​ក្នុង​ការ​ជួយ​សម្រួលការ​កកស្ទះ​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​ផង​ដែរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ