ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ស្លា.ប់ ​និង​ម្នាក់​ទៀត​របួស​ធ្ងន់ ​ខណៈ​ដែល​បើក​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ឈប់​ចត​ស្ងៀម​​ពី​ក្រោយ​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​បាន​បាត់​បង់​ជីវិត​ភ្លាមៗ ​នៅ​ក្នុង​ថ្លុក​ឈាម ​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ត្រូវ​បាន​រថ​យន្ត​សង្រ្គោះ​ នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​កម្ពុជា​-ជប៉ុន ​មង្គល​បូរី ​ខណៈ​ដែល​​ពួក​គេ​ជួប​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បើក​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ធុន​យក្ស​ពី​ក្រោយ ​ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើងកា​លពី​វេលា​ម៉ោង ​៦ ​និង ​២០​នាទី​ ល្ងាច​ថ្ងៃទី​១១​ មករា​ ២០១៤​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ទល់​មុខ​អង្គ​ភាព ​CMAC ​ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោ​ភ័ណ។​

ជន​រង​គ្រោះ​ពុំទា​ន់​ស្គាល់​ឈ្មោះ​នៅ​ឡើយ ​បាន​បើក​ម៉ូតូម៉ា​ក​ហុង​ដា​ឌ្រីម​ សេរី​២០១២ ​មក​ពី​ទិស​ខាង​លិច​ទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​បាន​បុក​រថ​យន្ត​ម៉ាក​ហ្វុយ​ហ្សូ ព​ណ៌​ស ​ពាក់​ស្លាក​លេខ​ កំពង់​ចាម ​3A.​1399 ​ដែល​ឈប់​ចត​ស្ងៀម​ខូច​ប្រអប់​លេខ ​ពី​ក្រោយ​ពេញទំ​ហឹង​បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ទ្រុង​រថ​យន្ត ​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់ ​និង​អ្នក​រួម​ដំណើរ​របួស​ធ្ងន់៕​