ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​និស្សិត​សាកល​វិទ្យា​ល័យ​ឯក​ទេស​កម្ពុជា​ (CUS) ​សា​ខា​ខេត្ត​កំពង់​ធំ​ ចុះ​កម្ម​សិក្សា​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​ ​និស្សិត ​នៃ​សាកល​វិទ្យា​ល័យ​ឯកទេ​ស​កម្ពុជា ​(CUS) ​សា​ខា​ខេត្ត​កំពង់​ធំ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ដំរី​ជាន់​ខ្លា ​ក្រុងស្ទឹង​សែន​ កាល​ពី​ព្រឹក​ថ្ងៃទី​១១​ មករា ​២០១៤ បាន​ចុះ​កម្ម​សិក្សា​នៅ​ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​ឯក​ជន​ ១​កន្លែង ​ស្ថិត​នៅ​ភូមិ​កំពង់​ធំ ​សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន។​

ខេត្ត​កំពង់​ធំ ៖​ ​និស្សិត ​នៃ​សាកល​វិទ្យា​ល័យ​ឯកទេ​ស​កម្ពុជា ​(CUS) ​សា​ខា​ខេត្ត​កំពង់​ធំ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ដំរី​ជាន់​ខ្លា ​ក្រុងស្ទឹង​សែន​ កាល​ពី​ព្រឹក​ថ្ងៃទី​១១​ មករា ​២០១៤ បាន​ចុះ​កម្ម​សិក្សា​នៅ​ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​ឯក​ជន​ ១​កន្លែង ​ស្ថិត​នៅ​ភូមិ​កំពង់​ធំ ​សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន។​

លោក​​គ្រូ ​គួង រ​ស្មី​ ប្រធាន​ក្រុម​ដឹក​នាំ​និស្សិត​ចុះក​ម្ម​សិក្សា ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ដោយ​មាន​ការ​អនុ​ញ្ញាតិ​យល់​ព្រម​ពី​ លោក ​ចាន់​ អូន ​នាយក​សា​ខា ​នៃ​សាកល​វិទ្យា​ល័យ​ឯក​ទេស​កម្ពុជា​ ទើប​រូប​លោក​ដឹក​នាំ​ក្រុម​និស្សិត​ចុះក​ម្ម​សិក្សា ​គឺ​ដើម្បី​ផ្សា​ភ្ជាប់​ទ្រឹស្តីទៅ​នឹ​ង​ការ​អនុវត្ត​ជាក់​ស្តែង ​ដែល​មាន​និស្សិត​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ឯក​ទេស​គ្រប់​គ្រង ​គណ​នេយ្យ ​ហិរញ្ញ​វត្ថុ ​និង​ធនា​គារ ​ចុះធ្វើ​កម្ម​សិក្សា​រយៈពេ​ល ​១​ព្រឹក ​ថ្ងៃ​សៅរ៍ ​មករា​ ២០១៤​ នៅ​ក្រុម​ហ៊ុនទឹ​កប​រិសុទ្ធ​ឯក​ជន​​ម៉ាក ​FANTASTICH​ DRINKING​ WETER ​ដែល​មាន​ទី​តាំងស្ថិត​នៅ​ភូមិ​កំពង់​ធំ ​សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ដើម្បី​ស្វែង​យល់​អំពី​ការ​គ្រប់​គ្រង​គុណ​ភាព​សរុប​ និង​បាន​ជា​មូល​​ដ្ឋាន​ក្នុង​ការស​រ​សេរ​របាយ​ការណ៍​ស្រាវ​ជ្រាវ​ (Major​ Report ​Writing) ​បញ្ចប់​ការ​សិក្សា​បរិញ្ញា​បត្រ​នៅ​សា​ខា​សាកល​វិទ្យា​ល័យ​ឯក​ទេស ​នៃក​ម្ពុជា ​ខេត្ត​កំពង់​ធំ។​

លោក ​ស៊ុយ ​កុកធាន ​សាស្រ្តា​ចារ្យ​ផ្នែកគ្រប់​គ្រង​ពាណិជ្ជ​កម្ម ​សា​ខា​សាកល​វិទ្យា​ល័យ​ឯក​ទេស ​នៃ​កម្ពុជា ​បាន​មាន​ប្រសាសន៍ថា​ ​នៅក្នុង​បរិ​បទ​ នៃ​សាកល​ភាវូប​នីយ៍​កម្ម ​ដែល​បាន​ធ្វើ​សមា​ហរណ​កម្ម​ចូល​ទៅ​ក្នុង​ពិភព​លោក ​និង​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​សមា​ហរណ​កម្ម​ក្នុង​តំបន់​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ​វាគឺ​ជា​បរិ​បទ​មួយ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តែ​ត្រៀម​ខ្លួន​ចូល​រួម​ផង​ដែរ​ ជា​ពិសេស ​គឺ​និស្សិត ​បញ្ញា​វ័ន្ត​កម្ពុជា ​ដែល​ត្រូវ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ​ដើម្បី​ដណ្តើម​ទីផ្សារ​ការ​ងារ​នៅ​ក្នុង​តំបន់។​

ដូច្នេះ ​ការ​ផ្តោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណភាព​ នៃ​ការ​ផលិត​ ឬ​សេវា​កម្ម ​វា​គឺ​ជា​មូល​ដ្ឋាន​គ្រិះ​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នា​ពេ​លអនា​គត។​ សរុប​សេចក្តី​មក​ មិន​មែន​ត្រឹម​តែ​ឲ្យ​យើង​ត្រៀម​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​គុណ​ភាព​ផលិត​ផល​ ឬ​សេ​វា​កម្ម​ប៉ុណ្ណោះទេ​ វា​គឺ​ជា​កត្តា​សំខាន់​ណាស់​ ដែល​និស្សិត​ត្រូវ​យល់​ដឹង​​ពី​គុណ​ភាព​ នៃ​ខ្លួន​ឯង​ដោយ​ផ្ទាល់​ផង​ដែរ ​មុន​ពេល​លោត​ចូល​ទៅ​ក្នុង​សមា​ហរណ​កម្ម​ធន​ធាន​មនុស្ស​ក្នុង​តំបន់​ និង​ពិភព​លោក​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​

លោក​បន្ត​ថា​ ការ​ដឹក​នាំ​កម្ម​សិក្សា​ទៅ​កាន់​កន្លែង​ផលិត​ទឹក​បរិសុទ្ធ​នេះ​ មាន​អត្ថ​ប្រយោជន៍ ​៦​យ៉ាង ​គឺ​ ១. ​និស្សិត​អាច​យល់​បានពី​ការ​គ្រប់​គ្រង​គុណភា​ពដោ​យ​ប្រើឧ​​បករណ៍​ស្វ័យ​ប្រវត្តិ​ ដើម្បី​ផលិត ​២. ​ស្វែង​យល់​ពី​ប្រសិទ្ធ​ភាព​ថ្លៃ​ដើម​ នៃកា​រ​ផលិត​ដោយ​ប្រើ​ប្រាស់​ចង្វាក់​ផលិត​កម្ម ​៣.​ យល់​ដឹ​ងអំ​ពី​ដំណើរ​ការ​ នៃ​ចង្វាក់​ផលិត​កម្ម​នៅ​ក្នុង​សហ​គ្រាស ​៤.​យល់​ដឹង​អំពី​គំនិត​ នៃ​ការ​បង្កើត​អាជី​វកម្ម ​ឬ​សហ​គ្រាស​មួយ ​និង​ការ​គ្រប់​គ្រង ​៥.​ ដក​បទពិ​សោធន៍ ​នៃ​ការ​សិក្សា​តាម​រយៈ​ការ​ធ្វើ​ផ្ទាល់ ​និង​ ទី៦. ​សរ​សេរ​របាយ​ការណ៍​ទាក់​ទង​ទៅ​នឹង​អ្វី​ ដែល​ខ្លួន​បាន​សិក្សា​ផ្ទាល់​កន្លង​មក៕​