ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសូវ​ល្បី​នៅ​ក្នុងស្រុក តែ​តារាចម្រៀង​វុ​ទ្ធ សុ​គ​ន្ធា ចេញ​ក្រៅ​ញឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង វុ​ទ្ធ សុ​គ​ន្ធា បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​នាង​តស៊ូ​ដើរ​ច្រៀង​ភ្លេង​ការ​ទី​ជិត​ទី​ឆ្ងាយ ទោះ​លំបាក​ក៏​ស៊ូ​ដើម្បី​ជីវភាព​។ ការ​ពុះពារ​បាន​ធ្វើ​ឱ្យ​នាង​ទិញ​បាន​ផ្ទះល្វែង​មួយ​រស់នៅ ហើយ​គិត​បន្ត​បន្ថែម​មុខរបរ​ថ្មី​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង វុ​ទ្ធ សុ​គ​ន្ធា បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​នាង​តស៊ូ​ដើរ​ច្រៀង​ភ្លេង​ការ​ទី​ជិត​ទី​ឆ្ងាយ ទោះ​លំបាក​ក៏​ស៊ូ​ដើម្បី​ជីវភាព​។ ការ​ពុះពារ​បាន​ធ្វើ​ឱ្យ​នាង​ទិញ​បាន​ផ្ទះល្វែង​មួយ​រស់នៅ ហើយ​គិត​បន្ត​បន្ថែម​មុខរបរ​ថ្មី​។ សុ​គ​ន្ធា ត្រៀម​ទៅ​សម្តែង​នៅ​អូស្ត្រាលី ដោយ​ដំណើរ​ក្រៅប្រទេស​នាង​ឆក់​បាន​ច្រើន​ដង​។

វុ​ទ្ធ សុ​គ​ន្ធា បើ​និយាយ​ពី​ការងារ​ក្នុងស្រុក​វិញ នាង​ទទួល​នូវ​ភាព​មមាញឹក​ណាស់​សម្រាប់​អា​ហ្វែ​ការ ដោយ​នាង​ត្រូវ​បាន​លោក យ៉ែ​ម សំ​អូន និង​អេ​ឡិច ចិ​ន្ត្រា ទាក់ទង​ឱ្យមក​ច្រៀង​តាម​មង្គលការ​ជាមួយ​ក្រុម​តារា​ល្បី​ៗ និង​ស្រស់​ស្អាត​។ ដ្បិត​នាង​មិនសូវ​ចេញ​មុខ​តាម​ទូរទស្សន៍ តែ​នៅ​ក្នុង​សង្គម​សិល្បៈ​គេ​ស្គាល់​ច្រើន ហើយ​លើក​សរសើរ​ថា នាង​មាន​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​។

ស្រី​ស្អាត​រូប​នេះ​នា​ចុងខែ​កក្កដា នឹង​ដឹក​ដៃ អេ​ឡិច ចិ​ន្ត្រា ហោះ​ទៅ​ច្រៀង​២​ប្រទេស រួម​មាន​អូស្ត្រាលី និង​ញ៉ូ​ហ្សឺ​ឡេ​ន​។ ការ​ចេញ​ទៅ​ក្រៅ​សម្តែង​របស់​សុ​គ​ន្ធា ជាមួយ​ដែន​កោះ​អូស្ត្រាលី​មិនមែន​ជា​លើក​ទី​១​នោះ​ទេ តែ​នាង​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ពី​ខ្មែរ​នៅ​ទីនោះ​។

សុ​គ​ន្ធា បានឱ្យ​ដឹង​ថា នាង​នឹង​ខំ​សម្តែង​រួម​គ្នា​ឲ្យ​បាន​ល្អជា​មួយ​លោក អេ​ឡិច ចិ​ន្ត្រា ហើយ​ជាមួយ​ក្រុម​របស់​យើង​ឲ្យ​ល្អ ដើម្បី​តប​ការ​ឲ្យ​តម្លៃ​របស់​បងប្អូន​នៅ​ទីនោះ​ដែល​ញឹកញយ​នៅ​តែ​អញ្ជើញ​នាង និង​លោក អេ​ឡិច មក​ច្រៀង​មិន​មើល​រំលង​។

កញ្ញា វុ​ទ្ធ សុ​គ​ន្ធា និយាយ​ថា នាង​មិន​ត្រៀម​អ្វី​ច្រើន​សម្រាប់​ការ​ចាកចេញ​នេះ​ទេ ដោយសារ​តែ​នាង​គឺជា​តារាចម្រៀង​ប្រចាំ​ក្រុម​ដែល​មានឈ្មោះ​បោះ​សំលេង​ស្រាប់​ហើយ ដែល​អាច​ច្រៀង​បាន​ទាំង​ប្រភេទ​បទ​បុរាណ សម័យ និង​បទ​បែប​រាំ​សប្បាយ​ៗ​។ នេះ​ជា​អាជីព​ដែល​នាង​ប្រឡូក​មក​ច្រើន​ឆ្នាំ​មក​ហើយ ទើប​នាង​មិនសូវ​មានការ​បារម្ភ​ពី​ការ​គាំទ្រ ដោយសារ​តែ​នាង​គឺជា​តារា​អាជីព​ស្រាប់ ដែល​អាច​បត់បែន​បាន​គ្រប់​ប្រភេទ​បទ​។

យ៉ាងណាមិញ នាង​ក៏​បាន​ត្រៀមខ្លួន​បកស្រាយ​បទ​ពីរោះ​ៗ និង​មានការ​សម្ដែង​ឱ្យ​ប្លែក​ភ្នែក​ផង​ដែរ ដើម្បី​ឱ្យ​បងប្អូន​បាន​ទស្សនា​នៅ​ទីនោះ​សប្បាយចិត្ត​ផង​ដែរ សម្រាប់​ការ​សម្ដែង​ទាំង​២​ប្រទេស​របស់​ខ្លួន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ