ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​បុកម៉ូតូ​​របួស​ធ្ងន់​ ស្រាល​៣នាក់​លើ​ផ្លូវ​ជាតិ​លេខ​៥៧

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖​ យុវ​ជន​២នាក់​របួស​ធ្ងន់ និង​ម្នាក់​ទៀត​របួស​ស្រាល​ ខណៈ​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧​​ ​​​កាល​ពី​​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ មករា ២០១៤ ស្ថិត​ត្រង់​ចំណុច​ខាង​លិច​ចំណត​រថ​យន្ត​ថ្មី ក្នុង​ភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន​​។

ជន​រង​គ្រោះ​ឈ្មោះ​អូន សុគីន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កសិករ​ រស់​នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃ​លិន​ បើក​ម៉ូតូ​ម៉ាក​ទីណា​ស៊េរី​ចាស់​ ពណ៌​ក្រហម​ អត់​ស្លាក​លេខ​ រង​របួស​បាក់​ជើង​ខាង​ឆ្វេង​ ។ ចំណែក​អ្នក​បើក​ម៉ូតូ​ម៉ាក​ឌ្រីម​ឈ្មោះ​ឡុង សំណាង​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាកសិករ​ របួស​បែក​ចិញ្ចើម​ឆ្វេង និង​ប្រអប់​ជើង​ឆ្វេង​ និង​អ្នក​រួមដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ឡូង សម្បត្តិ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ របួស​ជើង​ឆ្វេង​ និង​មុខ​ស្រាល​។ ទាំង​២​នាក់​ជាបង​ប្អូន​នឹង​គ្នា រស់​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង ក្រុង​ប៉ៃ​លិន​។