ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តវ៉ា​អ្នក​រត់​(PassApp)​មិន​ទាន់​ដោះ​ស្រាយចេញ​…​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា​ ការ​ទាមទារ​របស់​អ្នក​រត់​ម៉ូតូ​កង់​៣​ មិន​ទាន់​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​មាន​ច្រើន​ត្រូវ​ឯកភាព​គ្នា​ជា​មុន ។​ គួរបញ្ជាក់ថា អ្នក​រត់​ម៉ូតូ​កង់​៣​ប្រមាណ​ជិត​២០០​នាក់ បាន​លើកគ្…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា​ ការ​ទាមទារ​របស់​អ្នក​រត់​ម៉ូតូ​កង់​៣​ មិន​ទាន់​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​មាន​ច្រើន​ត្រូវ​ឯកភាព​គ្នា​ជា​មុន ។​ គួរបញ្ជាក់ថា អ្នក​រត់​ម៉ូតូ​កង់​៣​ប្រមាណ​ជិត​២០០​នាក់ បាន​លើកគ្ នា​ទៅ​ស្នាក់​ការ​ក្រុមហ៊ុន PassApp ដែល​ក្រុមហ៊ុន​នេះ​មាន​អ្នក​បំពាក់​ប្រព័ន្ធ​នេះ​ច្រើន​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ ទាមទារ​ឱ្យ​ក្រុមហ៊ុននេះ​រក្សា​តម្លៃ​ឈ្នួល​ក្នុង​១​គីឡូម៉ែត្រ​ ស្មើនឹង​១.២០០​រៀល​ដដែល ។ ការ​តវ៉ា​នេះ ​បាន​ផ្ទុះ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ កក្កដា ដោយ​ក្រុម​អ្នក​ទាមទារ​បាន​លើកគ្នា​ ទៅ​កាន់​ស្នាក់​ការ​ក្រុមហ៊ុន PassApp ដែល​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​អង្គរ ស្ថិត​នៅ​ក្នុងភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ ឫស្សីកែវ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​តវ៉ា​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ក្រុមហ៊ុនបាន​បញ្ចុះតម្លៃ​ពី​១.២០០​រៀល មក​នៅ​១.០០០​រៀល​ក្នុង​១​គីឡូម៉ែត្រ ។ តាម​តំណាង​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ខ្មែរ កង់​៣​ឥណ្ឌា និង​អុ​ី​តា​លី ​នៅ​រាជធានី​ភ្នំពេញ​របស់​ក្រុមហ៊ុន PassApp បាន​ជួប​ប្រមូលផ្តុំ​គ្នា​២​ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចុះតម្លៃ​
ពី​១.២០០​រៀល មក​១.០០០​រៀល ។ នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ពួក​គាត់​បាន​ជួប​ប្រមូលផ្តុំ​គ្នាលើក​ទី​២ នៅ​ដី​វាល​បឹង​កក់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ខណ្ឌមានជ័យ ។ ខណៈ​ជួប​ប្រមូលផ្តុំ​នោះ​ អាជ្ញាធរ​ក៏​បាន​បញ្ជូន​កម្លាំង​អន្តរាគមន៍​ឱ្យ​ពួក​គាត់​រំសាយ​ហើយ​ពួក​គេ​ក៏​បាន​លើកគ្នា​មក​កាន់​ស្នាក់​ការ​ក្រុមហ៊ុន​តែ​ម្តង ។

តាម​លិខិត​ដែល​បាន​ដាក់​ចូល​ទៅ​លោក​អភិបាល​ខណ្ឌឫស្សីកែវ និង​អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ ពុំ​អាច​ទទួលយក​បាន​នូវ​ការ​បញ្ចុះតម្លៃ​របស់​ក្រុមហ៊ុន App ធំ​ៗ ដែល​កំពុង​តែ​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​មាន​ដូច​ជា ក្រុមហ៊ុន PassApp និង Grap ទើប​យើងខ្ញុំ​បាន​លើកគ្នា​មក​ស្នាក់​ការ​ក្រុមហ៊ុន​តែ​ម្តង ។ នៅ​ក្នុង​លិខិត​ក៏​បានឱ្យ​ដឹង​ថា មូលហេតុ​ដោយសារ​តែ​ក្រុមហ៊ុន​បញ្ចុះតម្លៃ​ពី​១.២០០​រៀល​មក​១.០០០​រៀល ក្នុង​មួយ​គីឡូ​មែ​៉​ត្រ និង​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះ
ស្រាយ ។

តាម​ក្រុម​អ្នក​តវ៉ា​ក៏​បានឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ ការ​ធ្វើ​អាជីវកម្ម​រត់​ម៉ូតូ​កង់​៣​របស់​ក្រុមហ៊ុន PassApp នេះ​មិនសូវ​សំបូរ​ម៉ូយ​នោះ​ទេ ដោយសារ​តែ​ពេល​នេះ ក្រុមហ៊ុន​ផ្សេង​ទៀត​មាន​ច្រើន ណាមួយ​កំណើន​អ្នក​រត់ ម៉ូតូ​កង់​៣​នេះ​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ។ ពួក​គាត់​កំពុង​តែ​ជួប​ស្ថានភាព​លំបាក ហើយ​នា​ពេល​នេះ​ស្រាប់តែ​ក្រុមហ៊ុន​បញ្ចុះតម្លៃ​ថែម​ទៀត ។ ការ​ដែល​ក្រុមហ៊ុន PassApp បញ្ចុះតម្លៃ​គឺ​ដោយ​សារ​តែ​មានការ​ប្រជែង​ពី​ក្រុមហ៊ុន Grap ដែល​បាន​បញ្ចុះតម្លៃ​របស់​ខ្លួន ។ ខណៈ​ពេល​ដែល​មានការ​តវ៉ា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ​ក៏​បាន​ចុះ​ទៅ​សម្របសម្រួល និង​ណែនាំ​ដល់​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​ត្រូវ​គោរព​ច្បាប់ និង​កុំឱ្យ​បាត់បង់​សណ្តាប់ ធ្នាប់​សាធារណៈ ។

លោក​អភិបាល​រាជធានី​ក៏​បាន​ណែនាំ​ឱ្យ​បងប្អូន​ធ្វើ​ញត្តិ ដាក់​ជូន​អាជ្ញាធរ​ ដើម្បី​សម្របសម្រួល​ដោះស្រាយ​ជូន​បងប្អូន ។ លោក​អភិបាល​ក៏​បាន​បញ្ជាក់​ថា មុន​បងប្អូន​ធ្វើការ​តវ៉ា ​ត្រូវ​ស្នើ​សុំ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ។ បន្ទាប់​ពី​ជួប​ប្រមូលផ្តុំ​គ្នា​នោះ តំណាង​ក្រុមហ៊ុន​ក៏​បាន​ចេញ​មក​សម្របសម្រួល និង​បាន​ឯកភាព​តាម​សំណើ​របស់​បងប្អូន តែ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួប​ប្រជុំ​នឹង​ក្រុមហ៊ុន​ផ្សេ​ៗ​ទៀត ដោយ​មានការ​ចូលរួម​ពី​តំណាង​ម៉ូតូ​កង់​៣ ដោយ​កំណត់​តម្លៃ រួម​មួយ​ដែល​អាច​ទទួល យក​បាន​ចៀសវាង​មានការ​ប្រជែង​ថ្លៃ​គ្នា ។

ការ​ប្រឈម​លើ​មុខរបរ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​រយៈ​ម៉ូតូ​កង់​៣​ដែល​បាន​ជួបនឹង​បញ្ហា​នា​ពេល​នេះ ត្រូវ​បាន​​គេ​មើលឃើញ​ពី​កំណើន​កាន់តែ​ណែនណាន់តាន់តាប់​លើ​ដងផ្លូវ ។ ដោយសារ​កំណើន​អ្នក​ប្រកប​របរ​នេះ​ហើយ​ក្រុមហ៊ុន​ច្រើន​បាន​ប្រកួតប្រជែង​គ្នា​ទៀត​ក៏​មានការ​បញ្ចុះតម្លៃ វា​រឹតតែ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ប្រកប​របរ​នេះ ដែល​ពី​មុន​អាច​រកបាន​៣០​ដុល្លារ ឬ​លើស​នេះ ខ្លះមក​នៅ​ត្រឹម​១០​ដុល្លារ ឬ​៥​ម៉ឺន
រៀល ដែល​តម្លៃ​រកបាន​នេះ ​ពិតជា​លំបាក​សម្រាប់ការ​ប្រកប​មុខរបរ​នេះ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ