ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​ទេ ! នំ​បញ្ចុក​ខ្មែរ​បង្ហាញខ្លួន​នៅ WTO ខណៈ​បរទេស​ទទួលទាន​យ៉ាង ផុសផុល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា នំ​បញ្ចុក​ខ្មែរ​បាន​បង្ហាញ​វត្តមាន​ដល់​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO)…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា នំ​បញ្ចុក​ខ្មែរ​បាន​បង្ហាញ​វត្តមាន​ដល់​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) និង​មាន​បរទេស​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​តែ​ម្តង ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ពិតជា​រីករាយ ដែល​នំ​បញ្ចុក​ខ្មែរ​បាន​មក​ដល់​ទីស្នាក់ការ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) កាលពី​យប់មិញ នៅ​ក្នុង​កម្មវិធី​សង្គម និង​វប្បធម៌​» ។

សម្តេច​បាន​បន្ថែម​ថា «​ដូច​យើង​ដឹង​ហើយ​ថា នំ​បញ្ចុក គឺជា​អត្តសញ្ញាណ​នំ​របស់​ជាតិ​យើង ដែល​ប​ង្ហ​ញ​ពី​សាមគ្គីភាព​ស្អិតរ​មួ​ត​វេញ​ត្របាញ់​ចូល​គ្នា​ដូច​ជា ចង្វាយ​នំ​បញ្ចុក ដែល​មាន​គ្រឿងផ្សំ​ជា​ច្រើន​នាំ​មក​នូវ​ក្លិន​ដ៏​ឈ្ងុយ និង​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា ដែល​នាំ​មក​នូវ​សុខភាព​ពិត​ៗ យើង​ចូលរួម​អោយ​តម្លៃ​លើកតម្កើង​ម្ហូបអាហារ និង​នំចំណី​ខ្មែរ​អោយ​បាន​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ពិធី​សំខាន់​ៗ​តូច​ធំ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ សូម​អរគុណ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ទីកន្លែង​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ពិធី​ការិនី​ស្រស់​សោភា នាង ឌួ​ង ហ្សូ​រី​ដា ក៏​បាន​ចូល​ទៅ​ខម​មិន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​តេ​ជោ បង្ហាញ​នូវ​អារម្មណ៍​រំភើប និង​ពោរពេញ​ដោយ​មោទនភាព​ថា «​ពិតជា​មាន​មោទនភាព​បំផុត ដែល​នំ​បញ្ចុក​ខ្មែរ អាច​យក​ទៅ​បង្ហាញ និង​អញ្ជើញ​ជនជាតិ​បរទេស​បាន​ទទួលទាន​ដូច​ជាតិ​យើង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ