ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កែវ រ៉េ​មី នឹង​ស្នើ​មេធាវី​សម្តេច​តេ​ជោ​ជួយ​ការពារ​ក្តី​រឿង​ស្ត្រី​ជាប់​ទោស​១៦៥​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​លោក​នឹង​ស្នើ​សុំ​មេធាវី​សម្តេច​តេ​ជោ ហ៊ុន​សែន ការពារ​ក្តី​ចំពោះ​សំណុំរឿង​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​រហូត​ដល់​១៦៥​ឆ្នាំ ហើយ​មានកូន​តូច​នៅ​ជាមួយ ។…

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​លោក​នឹង​ស្នើ​សុំ​មេធាវី​សម្តេច​តេ​ជោ ហ៊ុន​សែន ការពារ​ក្តី​ចំពោះ​សំណុំរឿង​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​រហូត​ដល់​១៦៥​ឆ្នាំ ហើយ​មានកូន​តូច​នៅ​ជាមួយ ។ ការ​លើក​ឡើង​របស់​លោក​កែវ រ៉េ​មី បន្ទាប់​ពី​មហាជន​មានការ​ភ្ញាក់​ផ្អើ​ក​ចំពោះ​ការ​ទទួលទោស​របស់​ស្ត្រី​ម្នាក់ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ម​២ ។

លោក​កែវ រ៉េ​មី​បាន​លើក​ឡើង​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា​ថា​« សូម​អរគុណ​ជា​អនេក​ជូន​ដល់​ឯ​ឧ​.​អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង ឯ​ឧ​. ជីវ កេង អនុប្រធាន​តុលា​កំពូល​ដែល​បាន​យកចិត្តទុកដាក់​លើ​ករណី ពេជ្រ សូ​ណែ​ត ដើម្បី​បង្កើន​ល្បឿន​ទាក់ទង​បណ្តឹងឧទ្ធរណ៍ ។

លោក​បន្ត​ថា កាលណា​ចូល​ជា​ស្ថាពរ​ហើយ​តុលាការ​នឹង​ប្រើ​វិធាន​ស្រូប​ទោស ដោយ​យកទោស​ធ្ងន់​ជាងគេ​តែ​មួយ​យក​មក​អនុវត្តន៍ បើ​ទោះជា​គាត់​ជាប់​ទោស​ច្រើន​រាប់​សិប​ឆ្នាំ​ច្រើន​ករណី​យ៉ាងណា​ក៏​ដោយ ។ ខ្ញុំ​នឹង​ស្នើ​មេធាវី​សម្តេច​តេ​ជោ​ជួយ​ទទួល​រឿង​ក្តី​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ