ប៉ូលិសជាតិជប៉ុនថ្លែងកាលពីថ្ងៃទី១៥ មីនា ថា ការរញ្ជួយដី និងស៊ូណាមីដែលកើតមានកាលពីថ្ងៃទី១១ មីនា កន្លងមកនេះនៅជប៉ុនគិតមកដល់វេលាម៉ោង២០ម៉ោងក្នុងស្រុក ចំនួនអ្នកស្លាប់ឡើងដល់៣.៣៧៣នាក់ ហើយមនុស្ស៦.៧៤៦ នាក់បាត់ខ្លួន ។
ប៉ូលិសជាតិជប៉ុនបន្តថា សរុបមនុស្ស១.៦២៩នាក់ ត្រូវបានអះអាងថា ស្លាប់នៅក្រុងដែលរងការប៉ះពាល់ខ្លាំងជាងគេគឺក្រុងមីយ៉ាហ្ស៊ី ហើយមនុស្ស១.១៩៣នាក់ស្លាប់ក្នុងតំបន់អ៊ីវ៉ាត និង៥០៦នាក់ ស្លាប់ក្នុងតំបន់ហ្វូគូស៊ីម៉ា ។ មនុសុ្សមិនតិចជាង៦.៧៣៧នាក់ ឡើយ ដែលត្រូវបាត់ខ្លួនក្នុងទីក្រុង៣ ។ យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា មនុស្សប្រមាណជា៥៣០.០០០នាក់ ត្រូវបានជម្លៀសនាពេលនេះ ទៅកាន់ជម្រកជាង២.៦០០កន្លែង ក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី និងស៊ូណាមី។
ការខ្វះខាតស្បៀង ទឹកស្អាត ថ្នាំពេទ្យ និងប្រេងឥន្ធនៈចោទជារួមបញ្ហារួមក្នុងបណ្តាតំបន់ដែលរងការប៉ះពាល់ដោយការរញ្ជួយដី និងស៊ូណាមី ដែលនៅទីនោះការផ្គត់ផ្គង់របស់របរចាំបាច់ទាំងឡាយបានត្រូវបំផ្លាញ ហើយហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវដាច់ ។ រដ្ឋាភិបាលជប៉ុនបានបង្កើនការខិតខំប្រឹងប្រែងដើម្បីបញ្ជូនសំភារសង្គ្រោះទាំងឡាយដល់ពួកអ្នករងគ្រោះ ។ ការរញ្ជួយដីកម្លាំង៩រីស្ទ័រកើតមានក្នុងតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគឦសាន និងភាគខាងកើតប្រទេសជប៉ុនញ៉ាំងឱ្យមានរលកយក្សស៊ូណាមី។ ការខូចខាត និងបាត់បង់យ៉ាងធំធេងបំផុតកើតមានដោយសារគ្រោះមហន្តរាយនេះ ៕
ចែករំលែកព័តមាននេះ