ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ «​គ្រាប់​ត្នោត» ដែល​​ស្មានមិនដល់​​សោះ​!!!

4 ឆ្នាំ មុន

គ្រាប់ត្នោត គឺជា​សាច់​ត្នោត​មួយ​ប្រភេទ​ដែល​យក​ចេញពី​ផ្លែ​ត្នោត ហើយ​ក៏​មាន​ភាព​ពេញ​និយម​ច្រើន​ដែរ​ក្នុង​ប្រទេស​យើង​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា គ្រាប់​ផ្តោត​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​មាន​ប្រយោជន៍​ច្រើន​ដូច​ជា ជាតិ​ស្ករ ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត អាស៊ីត​អា​មី​ណេ វីតាមីន…

គ្រាប់ត្នោត គឺជា​សាច់​ត្នោត​មួយ​ប្រភេទ​ដែល​យក​ចេញពី​ផ្លែ​ត្នោត ហើយ​ក៏​មាន​ភាព​ពេញ​និយម​ច្រើន​ដែរ​ក្នុង​ប្រទេស​យើង​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា គ្រាប់​ផ្តោត​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​មាន​ប្រយោជន៍​ច្រើន​ដូច​ជា ជាតិ​ស្ករ ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត អាស៊ីត​អា​មី​ណេ វីតាមីន C ប៉ូ​តា​ស្យូ​ម ស័​ង្គ​សី ម៉ា​ញ៉េ​ស្យូ​ម ជាតិ​ដែក និង​វីតាមីន B មួយ​ចំនួន​ទៀត​។ ក្រៅពី​នេះ​គ្រាប់ត្នោត​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ដូច​ជា​៖

១-ពង្រឹង​ដល់​គំហើញ ៖ គ្រាប់ត្នោត​ផ្ទុក​ទៅ​ដោយ​វីតាមីន C ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់ ហើយ​ក៏​មាន​ក្នុង​បន្លែ និង​ផ្លែ​ឈើ​មួយ​ចំនួន​។ វីតាមីន B1 ក៏​សំខាន់​ក្នុង​ការ​ពង្រឹង​ដល់​ភាព​មើលឃើញ​របស់​ភ្នែក​យើង​។

២-បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ៖ ការ​ញ៉ាំ​គ្រាប់ត្នោត​ក្នុង​កម្រិត​មធ្យម​អាច​ជួយ​បន្ថយ​ការ​កើត​ជំងឺ​បេះដូង​សរសៃឈាម​បាន ដូច​ជា ការ​ខ្សោយបេះដូង​ជាដើម​។ វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​ពង្រឹង​ដល់​មុខងារ​របស់​បេះដូង និង​បន្ថយ​ការ​លើស​សម្ពាធ​ឈាម​បាន​។

៣-ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​មហារីក ៖ គ្រាប់ត្នោត​ផ្ទុក​ទៅ​ដោយ​វីតាមីន B2 ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក​ដែល​បង្ក​ឡើង​ដោយ​រ៉ា​ឌី​កាល​សេរី​បាន​។

៤-ជំរុញ​ដល់​សុខភាព​សក់ ក្រចក និង​ស្បែក ៖ ជាតិ​ដែក និង​វីតាមីន ដែល​មាន​ក្នុង​គ្រាប់ត្នោត​នឹង​ជួយ​ជំរុញ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​។ វា​នឹង​ជួយ​ឲ្យ​របួស​ឆាប់​ជា តាម​រយៈ​ការ​ជួសជុល​ជាលិកា និង​បណ្តុះ​កោសិកា​ផ្តល់​សុខភាព​ឡើង​វិញ​។ សម្រាប់​ស្ត្រី​គួរតែ​ញ៉ាំ​ក្នុង​ចំនួន​តិចតួច​បាន​ហើយ​ដើម្បី​ពង្រឹង​ដល់​សភាព​ស្បែក​។

៥-ជំរុញ​ដល់​ការ​បំបៅ​ដោះ​កូន ៖ នៅ​ប្រទេស​អាហ្វ្រិក គ្រាប់ត្នោត​ត្រុ​វ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​បែប​ធម្មជាតិ សម្រាប់​បង្កើន​ការ​ផលិត​ទឹកដោះ​លើ​ស្ត្រី​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​។ វា​ក៏​ត្រូវ​បាន​គេ​ញ៉ាំ​ដើម្បី​ជំរុញ​ដល់​សុខភាព និង​បង្ការ​ជំងឺ​ជា​ច្រើន​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ