ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…ស្រីស្អាតពេជ្រ ចរណៃ បន្ទោស​អ្នក​សារ​ព័ត៌​មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ផ្ទុះការរិះគន់​ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​របស់​ខ្លួន ពេជ្រ ចរណៃ បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​៣ ក​ក្កដា ឆ្នាំ​២០១៩ បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ផ្ទុះការរិះគន់​ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​របស់​ខ្លួន ពេជ្រ ចរណៃ បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​៣ ក​ក្កដា ឆ្នាំ​២០១៩ បញ្ជាក់​ថា រូបភាព​ដែល​ទស្សនិកជន​បានឃើញ​នោះ​ គឺជា​ការ​ថត​MV​មួយ ដែល​នាង​ដើរ​ជា​តួឯក ។ នៅ​ថ្ងៃ​ដែល​ត្រូវ​ថត​បទ​ច្រៀង​មួយ​នេះ ​ត្រង់​ឈុត​ឆាក​ឃាតកម្ម​នេះ ក៏​មានការ​ថត​ឡាយ​ពី​តួ​ប្រុស និង​ក្រុមការងារ​បង្ហាញ​ពី​សកម្មភាព​ថត ហើយ​ក៏​មាន​ជាប់​រូប​របស់​នាង​នៅ​ក្នុង​នោះ​ដែរ ទើប​បណ្តាល​ឲ្យ​មានការ​យល់​ច្រឡំ​កើតឡើង ។ នៅ​ក្នុង​សាច់​រឿង​នៃ​បទ​ចម្រៀង​នោះ គឺ​អ្នកដឹកនាំ​រឿង​តម្រូវ​ឲ្យ​សកម្មភាព​ដែល​គេ​បាន​ធ្វើឃាត​នាង​នោះ​មានការ​LIVE ផ្ទាល់​ពី​អ្នក​សារព័ត៌មាន​ដែល​បាន​ទៅ ដើម្បី​ឲ្យ​តួ​ប្រុស​បានឃើញ ហើយរ​ត់ទៅ​រក​តួ​ស្រី​នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្តង ។

ពេជ្រ ចរណៃ បាន​បដិសេធ​ចោល​រាល់​មតិ​ទាំងឡាយ ​ដែល​ចោទប្រកាន់​រូប​នាង​ថា បង្ហោះ​រូប​ទាំងនោះ​ដើម្បី​​ល្បី​ផ្ទាល់ខ្លួន ខណៈ​ពេល​ដែល​នាង​មិន​ចង់​ល្បី​បែប​នេះ​ឡើយ ។ ពេជ្រ ចរណៃ ហាក់​បន្ទោស​អ្នក​សារ​ព័ត៌មាន និង​ស្នើ​មុន​នឹង​ចុះ​ផ្សាយ​គួរ​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​រូប​នាង​ជា​មុន​សិន ចៀសវាង​ការ​ចេញ​ព័ត៌មាន​ទៅ​នាំ​ឲ្យ​មហាជន​ភាន់ច្រឡំ និង​មានការ​ខឹង​រូប​នាង​ដែល​មិនដឹង​ខ្លួន។

សួមបញ្ជាក់ថា រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កពី​ការ​ធ្វើឃាត​តារា​សម្តែង ​នាង​ពេជ្រ ចរណៃ ច្រក​ចូល​ក្នុង​ការុង​យក​ទៅ​ចោល​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វា​កាលពី​ពេល ថ្មី​ៗ​នេះ ត្រូវ​មហាជន និង​ភាគី​ពាក់ព័ន្ធ​រិះគន់​ខ្លាំង ចាត់ទុកជា​ការ​បំពុល​សភាពការណ៍ ។ រូបភាព​ប៉ុន្មាន​សន្លឹក​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ
​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង ដ្បិត​បង្ហាញ​ថា​ តារា​សម្តែង​នាង​ពេជ្រ ចរណៃ ត្រូវ​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ ។ បណ្តាញសារព័ត៌មាន​អន​ឡាញផ្សេង​ៗ​បាន​ចុះ​ផ្សាយ ដោយ​មិន​មានការ​បញ្ជាក់​ពី​សាមីខ្លួន​ទេ បើ​ទោះបីជា​មាន​អ្នកខ្លះ​យល់​ឃើញ​ថា​ គ្រាន់តែ​ជា​ការ​សម្តែង​ក៏​ដោយ​។

នៅ​ពេល​ដឹង​ច្បាស់​ថា​ ជា​រូបភាព​នៃ​ការ​សម្តែង មហាជន​នាំ​គ្នា​រិះគន់ ដោយ​ថា មិន​គួរ​យក​រូប​បែប​នេះ​មក​ផ្សព្វផ្សាយ នាំ​ឲ្យ​មានការ​យល់​ច្រឡំ និង​បំពុលបរិយាកាស​ក្នុង​សង្គម​។ ជាង​នេះ​ទៅ​ទៀត​វា​នាំ​ឲ្យ​អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តី​ប្រកាស​បញ្ជាក់​ថា ពុំ​មានរឿង​ឃោរឃៅ​បែប​នោះ​កើតឡើង​ទេ គ្រាន់តែ​ជា​ការ​ថត​សម្តែង ហើយ​ផលិតករ​មិន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ប៉ុណ្ណោះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

គួរបញ្ជាក់ទៀតថា មហាជន​ខ្លះ​បាន​រិះគន់ ព្រមទាំង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ឲ្យ​អ្នក​បំពុល​ចេញ​មុខ​បក​ស្រាយ ហើយ​ទទួលខុស​ចំពោះ​មហាជន ចំណែក​សារព័ត៌មាន​អន​ឡាញ​ដែល​ចុះ​ផ្សាយ​ត្រូវ​កែតម្រូវ​វិញ ។ ពួក​គេ​បញ្ជាក់​ថា «​របរ​អ្វី​ក៏​ដោយ ​ឲ្យ​មានចំណេះ​ដឹង​ទូទៅ និង​យល់​ផល​ប៉ះពាល់​សង្គម អាជ្ញាធរ ពិសេស​មេបា​ក្រុមហ៊ុន ឬ​អាជ្ញាធរ សមត្ថកិច្ច​គួរ​ដុសក្អែល​ក្រុម​នេះ​ម្តង នេះ​គឺ​ការ​បំផុស​Fack news​បំពុលសង្គម ដែល​ប្រមុខ​រដ្ឋាភិបាល​កំពុង​ព្យាយាម​លុប​បំបាត់​»​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ