ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ដាក់​៧​ចំណុច​ស្នើ​រដ្ឋ​ជា​សមាជិក និង​ប្រទេស​ដៃគូ WTO គាំទ្រ​កម្ពុជា​ឲ្យ​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​៧​ចំណុច​ស្នើ​សមាជិក និង​ប្រទេស​ជា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គាំទ្រ​កម្ពុជា​ចំពោះ​គោលដៅ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នា​២០៥០ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​៧​ចំណុច​ស្នើ​សមាជិក និង​ប្រទេស​ជា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គាំទ្រ​កម្ពុជា​ចំពោះ​គោលដៅ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នា​២០៥០ ។ សម្តេច​តេ​ជោ​ក្នុង​ឱកាស​ចូលរួម​ថ្លែងស​ន្ទ​រក​ថា បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ ។

នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​ផ្លាស់​ប្តូរ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ និង​ដើម្បី​ជួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឲ្យ​អាច​ចាក​ចេញពី​ភាព​ក្រីក្រ​បាន​ឆាប់រហ័ស​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ សម្តេច​បាន​អំពាវនាវ​ដល់​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ពិចារណា​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​បន្ត​ទៀត តាម​វិស័យ​មួយ​ចំនួន ។

វិស័យ​ដែល​សម្តេច​បាន​ស្នើ​ឲ្យ​គាំទ្រ​នោះ​រួម​មាន​ទី​១-​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នឹង​ធ្វើ​ដំណើរ​ចាក់​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងនោះ​ហើយ ។ ទី​២-​ការ​បន្ដ និង​បង្កើត​ការ​ផ្ដល់​ភាព​អនុគ្រោះ​នានា​តាម​រយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឯកតោភាគី ហើយ​សុំ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​ដាក់​វិធានការ​ព្យួរ ឬ​ដក​ចេញ​នូវ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ព្រោះ​ការ​ព្យួរ ឬ​ការ​ដក​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​មិន​អាច​ជួយ​ពិភពលោក​ឲ្យ​សម្រេច​បាន​នៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចរី​ភាព និង​មិន​អាច​ជួយ​ពួក​គេ​ឲ្យ​ចាក់​ចេញពី​ឋាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​ឡើយ ។

ទី​៣-​ការ​កសាង​សមត្ថភាព ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ។ ទី​៤-​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិ​ធិ​ធ​កម្ម​សេដ្ឋកិច្ច និង​ផលិតផល​ចម្រុះ ។ ទី​៥-​កា​រត​ភ្ជាប់​គោលនយោបាយ យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​នានា​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ។ ទី​៦-​ការ​រ​បង្កើត​ន​វា​នុ​វត្ត និង​ជំរុញ​លើកកម្ពស់​ការ​អនុវត្ត​ថ្មី​ៗ និង​ទី​៧-​ការ​បន្ត​ផ្តល់​ជំនួយ​នានា​សម្រាប់​ការ​កែទម្រង់ និង​សម្រាប់​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម ពិសេស​លើ​ការងារ​កែទម្រង់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ