ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ធ្ងន់ធ្ងរ បាក់​ជញ្ជាំង​ធំ​មួយ ស្លា.ប់​​យ៉ាង​តិច​២១​នាក់

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យោង​តាម​តុល្យការ​ផ្លូវការ​ថ្មី​ថា ការ​បាក់​ជញ្ជាំង​ធំ​មួយ​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២១​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២​កក្កដា​នៅ​ក្រុង​មុម​បៃ ទីក្រុង​សេដ្ឋកិច្ច​របស់​ឥណ្ឌា ដែល​កំពុង​មានការ​ស្ទះ​ខ្លាំង​មក​ពី​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​។ ជញ្ជាំង​ធំ​មួយ​នៅ​ជាយក្រុង​មុម​បៃ​បានរ​លំបាក់​ពេល​យប់ ថ្ងៃ​ទី​២​កក្កដា​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក…

ប្រទេស​ឥណ្ឌា ៖ យោង​តាម​តុល្យការ​ផ្លូវការ​ថ្មី​ថា ការ​បាក់​ជញ្ជាំង​ធំ​មួយ​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២១​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២​កក្កដា​នៅ​ក្រុង​មុម​បៃ ទីក្រុង​សេដ្ឋកិច្ច​របស់​ឥណ្ឌា ដែល​កំពុង​មានការ​ស្ទះ​ខ្លាំង​មក​ពី​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​។

ជញ្ជាំង​ធំ​មួយ​នៅ​ជាយក្រុង​មុម​បៃ​បានរ​លំបាក់​ពេល​យប់ ថ្ងៃ​ទី​២​កក្កដា​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក ដែល​ការ​បាក់​ជញ្ជាំង​នេះ​ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ច្រើន​សិប​នាក់​ក៏​រង​របួស​ដែរ​។ ក្រោម​ដំណក់​ទឹកភ្លៀង​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​កាយ​គំនរ​បាក់បែក ប៉ុនប៉ង​រក​អ្នក​ដែល​អាច​នៅ​មានជីវិត​។

សាក្សី​រៀបរាប់​ប្រាប់​ទូរទស្សន៍​NDTV​ថា គេ​បានឃើញ​ក្មេង​ស្រី​អាយុប្រមាណ​ជា​១០​ឆ្នាំ​ម្នាក់​ជាប់​ក្រោម​កំនរ​បាក់បែក ដោយ​យំ​ព្រោះ​ការ​ឈឺចាប់​នឹង​របួសធ្ងន់ ហើយ​ស្រែក​ឲ្យ​គេ​ជួយ​និង​សុំ​ទឹក​ផឹក តែ​គួរ​ឲ្យ​អាសូរ​ក្រោយ​ការ​កាយ​គាស់​ទំ​រាំ​យក​នាង​ចេញ​បាន ដែល​ប្រើ​ពេល​ដល់​ទៅ​១២​ម៉ោង នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ទីក្រុង​មុម​បៃ​ពី​មុន​ហៅ​បុ​ម​បៃ​នា​ភាគ​ខាងលិច​ឥណ្ឌា ដែល​មាន​ប្រជាជន​ប្រមាណ​ជា​២០​លាន​នាក់ កាលពី​ថ្ងៃ​ទី​២​កក្កដា​ជួប​ប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​២​ថ្ងៃ​ជាប់​ៗ​គ្នា នាំ​ឲ្យ​មានទឹក​ជន់​លិច​ធ្ងន់ធ្ងរ​។

សកម្មភាព​ក្នុង​ទីក្រុង​ស្ទើរ​គាំង​ទាំងស្រុង​។ អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​កុំ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​។ បណ្ដា​សាលារៀន​ត្រូវ​បិទ​ទ្ធា​រ​។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សំខាន់​នៃ​ទីក្រុង​នោះ នៅ​មិន​ទាន់​អាច​ប្រើ​បាន​វិញ​មក​ពី​វត្តមាន នៃ​យន្តហោះ​មួយ​គ្រឿង​រអិល​ចេញពី​ផ្លូវ​កាលពី​យប់​ថ្ងៃ​ទី​៣០​មិថុនា​ពេល​ចុះ​ចត តែ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ