ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​កើនឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រួល​នូវ​ការងារ​ដឹក​ជញ្ជូន​មួយ​ចំនួន​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​ធ្វើ​អោយ​ការងារ​ដឹក​ជញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​មាន​ភាព​មមាញឹក​ខ្លាំង ដែល​ធ្វើ​អោយ​ទំហំ​នាំ​ការ​នាំ​ចេញ​និង​នាំ​ចូល​រវាង​កម្ពុជា​-​វៀតណាម​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ។ ​បើ​តាម​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​វៀតណាម ( បា​វិត ) បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រួល​នូវ​ការងារ​ដឹក​ជញ្ជូន​មួយ​ចំនួន​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​ធ្វើ​អោយ​ការងារ​ដឹក​ជញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​មាន​ភាព​មមាញឹក​ខ្លាំង ដែល​ធ្វើ​អោយ​ទំហំ​នាំ​ការ​នាំ​ចេញ​និង​នាំ​ចូល​រវាង​កម្ពុជា​-​វៀតណាម​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ។

​បើ​តាម​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​វៀតណាម ( បា​វិត ) បានអោយ​ដឹង​ថា ការងារ​ដឹក​ជញ្ជូន​ទំនិញ ចេញចូលរ​វា​កម្ពុជា និង​ប្រទេស​វៀតណាម បច្ចុប្បន្ន​មានការ​កើនឡើង​ខ្លាំង និង​មាន​សកម្មភាព​មមាញឹក​ខ្លាំង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​មិន​អោយ​មានការ​ត្រួតពិនិត្យ​ទៅ​លើ​កុងតឺន័រ​ដឹក​អីវ៉ាន់​រោងចក្រ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា « ដោយសារ​តែ កត្តា​នេះ​ហើយ ការងារ​ត្រួតពិនិត្យ​គឺ​បាន​លឿន​ជាង​មុន​ច្រើន ដោយ​មន្ត្រី យើង​មិន​ចាំបាច់​ត្រួតពិនិត្យ​វែង​ឆ្ងាយ​ទៅ​លើ​កុងតឺន័រ​ដែល​ដឹក​អីវ៉ាន់​សម្រាប់​ដំណើរការ​រោងចក្រ នានា នៅ​ក្នុង​ប្រទេស​កម្ពុជា » ។ លោក​បាន​បន្ត​ថា ម្យ៉ាងវិញទៀត សកម្មភាព​មមាញឹក​នេះ ក៏​ដោយសារ​តែ​កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា ទៅ​វៀតណាម​ក៏​ច្រើន​ហើយ​ទំនិញ​ពី​វៀតណាម​ចូល​មក​ក៏​ច្រើន ពេល​ខ្លះ​ទំនិញ​កម្ពុជា​ចេញ​ទៅ​ប្រទេស​ផ្សេង អាច​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​បា​វិត​នេះ​ដែរ ដែល​ធ្វើ​កុងតឺន័រ​ត្រូវ​ឆ្លងកាត់​ព្រំដែន​នេះ​ច្រើន ។ ម្យ៉ាងទៀត ក៏​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​លុប​ចោល​នូវ​ស្ថាប័ន​កាំកុងត្រូល​នៅ​តាម​ព្រំដែន​ផង​ដែរ ដែល​ធ្វើ​អោយ​ការងារ​កាន់តែ​លឿន​រហ័ស ។

មន្ត្រី​រូប​នេះ​បន្ថែម​ថា តាម​រយៈ​សកម្មភាព​មមាញឹក​នេះ គឺ​វា​បាន​បញ្ជាក់​ពី​ដំណើរការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច ដំណើរការ​ផលិត​នៅ​កម្ពុជា​បាន​ល្អ ទើប​មាន​តម្រូវការ​វត្ថុ​ធាតុ និង​ត្រូវ​បញ្ជូន​ផលិតផល​សម្រេច​ត្រលប់​ទៅ​វិញ ។ ជាក់ស្ដែង​នៅ​ក្នុង​ខេត្តស្វាយរៀង​មួយ​ប៉ុណ្ណោះ​តំបន់​សេដ្ឋកិច្ច​ជា​ច្រើន​បាន​និង​កំពុង​ដំណើរការ ដោយ​មាន​រោងចក្រ​រាប់រយ​រោងចក្រ ដែល​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ក៏​ដូច​ជា​ខេត្ត​ផ្សេង​ទៀត​រាប់​ម៉ឺន​នាក់ ។

បើ​តាម​លោក អ៊ូច សុ​ខឿន អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល មាន​តំបន់​សេដ្ឋកិច្ច​ចំនួន ១១ ក្នុង​នោះ​កំពុង​ដំណើរការ​ចំនួន​៨ ដែល​អាច​ផ្ដល់​ការងារ​ដល់​កម្មករ កម្មការិនី​ចំនួន​៧​ម៉ឺន​នាក់ ។

​លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ហៅ​កាត់​ថា Camffa
(​កាំ​ហ្វា​) បានអោយ​ដឹង​ថា ចាប់តាំងពី​រដ្ឋាភិបាល​សម្រេច​មិន​អោយ​ស្កែ​ន​កុងតឺន័រ ឃើញ​ថា​ការងារ​បាន​លឿន មិនយឺត​យ៉ាវ មិន​ស្ទះ តែ​ការ​បង់លុយ​នៅ​តែ​បង់​ដដែល គ្រាន់តែ​មិន​ស្ទះចរាចរណ៍​នៅ​ច្រកព្រំដែន ។ ​លោក​បាន​បន្ត​ថា «​ការងារ​នេះ មិនមែន​មាន​តែ​នៅ​បា​វិត​ទេ គឺ​មាននៅ​តាម​ច្រកព្រំដែន​រួម​ទាំង​ច្រក​កំពង់​ផែ​ផង​ដែរ » ។ លោក​បាន​បន្ត​ថា ប​ច្ចុ​ប្បប​ន្ន​នេះ​នៅ​តាម​ព្រំដែន​មន្ត្រី​គយ​ស្កែ​ន​តែ​កុងតឺន័រ​ណា​ដែល​មានការ​សង្ស័យ​ប៉ុណ្ណោះ បើ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទេ គឺ​មិន​ស្កែ​ន​ឡើយ តែបើ​ក្រលេក​ជាក់ស្ដែង ដូច​ជា​មិន​មានការ​ស្កែ​ន​អ្វី​ទៀត​ទេ ដូច្នេះ​ការងារ​ដឹក​ជញ្ជូន​តាម​ព្រំដែន​ងាយស្រួល​និង​លឿន​ជាង​មុខ​ច្រើន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ