ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​កែ​ច្នៃ និង​ថ្នាំ​ញៀន​ជិត​៣​គីឡូក្រាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៩ បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ និង​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៩ បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ និង​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​សារធាតុ​ញៀន​ជិត​៣​គីឡូក្រាម ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ រិ​ន ដា​រ៉ា ហៅ ឈាវ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​គួ​ក​ជេ​រថយន្ត ។

ទាក់ទិន​ករណី​បង្ក្រាប​ទីតាំង​កែ​ច្នៃ និង​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ លោក​ឧត្តម​សេនី យ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿង ដឹកនាំ​ដោយ​លោក ដាំ ឈឿ​ន នាយករង​មន្ទីរ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រ​ឆាង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន ១-​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ( WY) ទម្ងន់​សុទ្ធ ២០៩.៦៣​ក្រាម អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ (LV) ទម្ងន់​សុទ្ធ​១៨.០៦​ក្រាម ២-​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​១៣.៩៥​ក្រាម ៣-​ថ្នាំ​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទឹក ទម្ងន់​២០១៤.៤០​ក្រាម (​គិត​ទាំង​សំបក​ដប​) ៤-​កញ្ឆា​ក្រៀម​ទម្ងន់​៣៦.១៩​ក្រាម ៥-​សំបក​ដប​មិន​ទាន់​ច្រកចូល​៤៨៤​សំបក ៦-​សំបក​ដប​ទឹក​អាស៊ីត​៤៨​សំបក និង​មានទឹក​១​ដប រួម​មាន​ឧបករណ៍​សម្រាប់​កែ​ឆ្នៃ​ផលិត​ទៅ​ជា​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

យោង​ទៅ​លើ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បង្ក្រាប​ជាក់ស្តែង​នៅ​ចំណុច​ខាងលើ​នេះ គឺជា​ទីតាំង​លួចលាក់​កែ​ឆ្នៃ​ផលិត​គ្រឿងញៀន​ខ្នាត​តូច​មួយ ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត និង​ជួញដូរ​បន្ត​តាម​រូបភាព​លើ​ទីផ្សារ​ងងឹត នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ។ ក្រោយ​ឃាត់​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ