ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​លើ​មជ្ឈមណ្ឌល​ដាក់​ពួក​អន្តោប្រវេសន៍

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ការ​វាយប្រហារ​តាម​អាកាស​មួយ​កាលពី​ថ្ងៃ​ទី​២​កក្កដា ត្រូវ​ចំ​មជ្ឈមណ្ឌល​ដាក់​ពួក​អន្តោ​ប្រវេសន៍ ស្ថិត​នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី​រដ្ឋធានី​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់​។ យោង​តាម​តុល្យការ​ដំ​បូ​ូ​ង​របស់​ផ្នែក​សង្គ្រោះ​អះអាង​ថា ជនអន្តោប្រវេសន៍​ជិត​៤០​នាក់​ស្លាប់​ហើយ​៧០​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ អ្នកនាំពាក្យ​របស់​ក្រុម​សង្គ្រោះ​លោក​អូ​សា​ម៉ា​អា​លី​បញ្ជាក់​ថា…

ប្រទេស​លី​ប៊ី ៖ ការ​វាយប្រហារ​តាម​អាកាស​មួយ​កាលពី​ថ្ងៃ​ទី​២​កក្កដា ត្រូវ​ចំ​មជ្ឈមណ្ឌល​ដាក់​ពួក​អន្តោ​ប្រវេសន៍ ស្ថិត​នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី​រដ្ឋធានី​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់​។

យោង​តាម​តុល្យការ​ដំ​បូ​ូ​ង​របស់​ផ្នែក​សង្គ្រោះ​អះអាង​ថា ជនអន្តោប្រវេសន៍​ជិត​៤០​នាក់​ស្លាប់​ហើយ​៧០​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ អ្នកនាំពាក្យ​របស់​ក្រុម​សង្គ្រោះ​លោក​អូ​សា​ម៉ា​អា​លី​បញ្ជាក់​ថា ជនអន្តោប្រវេសន៍​ប្រមាណ​ជា​១២០​នាក់​ដាក់​ឃុំ​ទុក​ក្នុង​ហង់​ហ្គា​រ​មួយ ដែល​រង​ការ​ទម្លាក់​គ្រាប់បែក​ចំ​។ ភ្នាក់ងារ​ជួយ​សង្គ្រោះ​បាន​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ជាយថាហេតុ​ក្រោម​គំនរ​បាក់បែក​។

ដោយ​បរិហារ​ថា​នោះ​ជា​អំពើ​ឧក្រិដ្ឋ​ពេញទី រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ​លើ​សេនាប្រមុខ​KHALIFA HAFTAR បុរស​ខ្លាំង​នៃ​ភាគ​ខាងកើត​លី​ប៊ី ដែល​ធ្វើការ​វាយលុក​ប៉ង​ដណ្ដើម​យក​រដ្ឋធានី​ក្រុង​ទ្រី​ប៉ូ​លី ចាប់តាំងពី​ដើម​ខែមេសា​មក​។ រដ្ឋាភិបាល​រួបរួម​ជាតិ​មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រី​ប៉ូ​លី ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​ចោទប្រកាន់​កងកម្លាំង​របស់​លោក​HAFTAR​ថា បាន​ធ្វើការ​វាយប្រហារ​នោះ​ដោយ​គិត​ទុកជា​មុន​និង​ចំ​តែ​ម្ដង​ប្រឆាំង​មជ្ឈមណ្ឌល​នោះ​។

ការ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​លើ​មជ្ឈមណ្ឌល​នេះ ពុំ​មាន​ខាង​ណា​ប្រកាស​ទទួលខុសត្រូវ​នៅ​ឡើយ ប៉ុន្តែ​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​លោក​HAFTAR​រៀបរាប់​នា​ថ្ងៃ​ទី​២​កក្កដា​ពី​ការ​វាយប្រហារ​តាម​អាកាស​មួយ​ចំនួន​លើ​ក្រុង​ទ្រី​ប៉ូ​លី​និង​ក្រុង​តា​ហ្សូ​រ៉ា​។ ទីក្រុង​តា​ហ្សូ​រ៉ា​ជា​កន្លែង​ដែល​កងទ័ព​ស្និទ្ធរ​ដ្ឋា​ភី​បាល​រួបរួម​ជាតិ មាន​ទីតាំង​យោធា​ជា​ច្រើន ហើយ​ទីនោះ​តែង​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​តាម​អាកាស​របស់​កងកម្លាំង​លោក​HAFTAR​។

តាម​TWITTER​ការិយាល័យ​នៃ​ឧត្ដមស្នងការ​អ​.​ស​.​ប​ខាង​ជនភៀសខ្លួន​HCR និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​ការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​មជ្ឈមណ្ឌល​ឃុំឃាំង​ក្នុង​ទីក្រុង​តា​ហ្សូ​រ៉ា​និង​លើ​ការ​ស្លាប់​របស់​ពួក​ជនភៀសខ្លួន​និង​ពួក​អន្តោប្រវេសន៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ