ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​រៀបចំ​ព្យុហយាត្រា​យោធា​ថ្ងៃ​៤​កក្កដា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គ្រោង​ធ្វើ​ព្យុហយាត្រា​យោធា​ដោយ​មាន​កងរថក្រោះ​បើក​ហែ​ក្បួន ព្រមទាំង​ការ​ហោះហើរ​សម្ដែង​ប្ញ​ទ្ធិ​របស់​កង​យន្តហោះ នា​ឱកាស​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក​៤​កក្កដា​។ លោក​ត្រាំ​ចង់​ឲ្យ​បណ្ដា​រថក្រោះ​បើក​កាត់​ក្រុង​NATIONAL MALL ដើម្បី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ របស់​សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គ្រោង​ធ្វើ​ព្យុហយាត្រា​យោធា​ដោយ​មាន​កងរថក្រោះ​បើក​ហែ​ក្បួន ព្រមទាំង​ការ​ហោះហើរ​សម្ដែង​ប្ញ​ទ្ធិ​របស់​កង​យន្តហោះ នា​ឱកាស​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក​៤​កក្កដា​។

លោក​ត្រាំ​ចង់​ឲ្យ​បណ្ដា​រថក្រោះ​បើក​កាត់​ក្រុង​NATIONAL MALL ដើម្បី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ របស់​សហរដ្ឋអាមេរិក ហើយ​ព្យុហយាត្រា​យោធា ត្រូវ​មាន​រៀង​រាល់​ឆ្នាំ​នា​ថ្ងៃ​ទី​៤​កក្កដា​។ ក្រៅពី​ក្បួន​រថក្រោះ​មានការ​ហោះហើរ​សម្ដែង​ប្ញ​ទ្ធិ​របស់​កង​យន្តហោះ ព្រមទាំង​មានការ​បាញ់​កាំជ្រួច​ដែល​ជា​ប្រពៃណី។

ការ​ប្រកាស​ពី​ការ​រៀបចំ​ព្យុហយាត្រា​យោធា​នោះ​របស់​លោក​ត្រាំ នាំ​ឲ្យ​មានការ​រិះគន់​នានា​។ សម្រាប់​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​យល់​ថា ការ​ធ្វើ​ព្យុហយាត្រា​យោធា​នេះ ជា​វិធី​មួយ​ដើម្បី​បង្វែរ​មក​រក​ព្រឹត្តិការណ៍​មួយ ដែល​ផ្ដល់​ប្រយោជន៍​ដល់​ខ្លួន​លោក ក្នុង​ទស្សនវិស័យ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នា​ឆ្នាំ​២០២០​ខាង​មុខ​។ ពួក​អ្នក​ប្រជាធិបតេយ្យ​ទាំងនោះ ម្យ៉ាងទៀត​បាន​លើក​ពី​ការ​ចំណាយ​យ៉ាង​ខ្ពស់​សម្រាប់​ការ​ធ្វើ​ព្យុហយាត្រា​យោធា​។ រដ្ឋការ​លោក​ត្រាំ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​រឿង​នេះ​នៅឡើយ​។

ចំណែក​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ស្រុក​កូ​ឡុំ​ប៊ី​យ៉ា​លើក​ពី​បញ្ហា​មួយទៀត​ដែល​ថា ទីក្រុង​NATIONAL MALL​នៃ​ស្រុក​នេះ ពុំ​មែន​សម្រាប់​ទទួល​ឧបករណ៍​យោធា​ទាំងនេះ​ឡើយ​។ បណ្ដា​រថក្រោះ​អាច​បណ្ដាល​ឲ្យ​មានការ​ខូច​ផ្លូវ​នានា​។ គេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយ​រថក្រោះ​ទាំងនោះ ព្រោះ​ផ្លូវថ្នល់​ពុំ​មាន​និន្នាការ​ទ្រ​ទម្ងន់​រថក្រោះ​ធុន​ធ្ងន់​ឡើយ​។ តែ​ប្រមុខ​សេត​វិមាន​ឆ្លើយ​តប​ថា ដូច្នេះ​យើង​ត្រូវ​ដាក់​រថក្រោះ​ទាំងនេះ​ក្នុង​តំបន់​មួយ​ចំនួន​។

ការ​ចង់​ឲ្យ​មាន​ព្យុហយាត្រា​យោធា​នៅ​អា​មេ​រិ​ក ពុំ​មែន​ជា​រឿង​ថ្មី​ដែល​លោក​ត្រាំ​បាន​លើក​ឡើយ តែ​លោក​ធ្លាប់​បាន​លើក​ពេល​លោក​ទៅ​ទស្សនា​ក្យួ​ន​ព្យុហយាត្រា​យោធា​នៅ​បារាំង កាលពី​ថ្ងៃ​ទី​១៤​កក្កដា​ឆ្នាំ​២០០១៧ ពេល​បុណ្យ​ជាតិ​បារាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ