ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្លា.ប់ក្នុងព្រៃ គ្រួសារសង្ស័យ​ថា​ជា​ឃាត​កម្ម តែសមត្ថកិច្ច​ថា…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ដេក​ស្លាប់​ក្នុង​ព្រៃ ត្រង់​ចំណុច​ជ្រៃ​គោក ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រ​វ៉ា​ន់ ឃុំ​ព្រៃ​មូល…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ដេក​ស្លាប់​ក្នុង​ព្រៃ ត្រង់​ចំណុច​ជ្រៃ​គោក ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រ​វ៉ា​ន់ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​លាង គី​ម (​ហៅ​ហេង​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ពីរ​នាក់​ក្នុង​បន្ទុក និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​អន្ទាក់​សត្វ​នៅ​ចំណុច​ព្រៃ​កើតហេតុ​ខាងលើ​ដូច​សព្វមួយដង លុះ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​កើតហេតុ ប្រពន្ធ​ក៏​បាន​ទូរស័ព្ទ​ទៅ​រក​ជន​រង​គ្រោះ​ដែរ តែ​ពេល​នោះ​ទូរស័ព្ទ​មិន​ចូល​។ ប្រពន្ធ​នឹក​ស្មានថា​ប្ដី​របស់​ខ្លួន​ទៅ​ទាក់​សត្វ​ជា​ធម្មតា​ក៏​ពុំ​បាន​ចាប់អារម្មណ៍​ឡើយ​។ ស្រាប់តែ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ទើប​ឃើញ​មាន​អ្នកស្រុក​មក​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​កន្លែង​កើតហេតុ អ្នកខ្លះ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ផង​ដែរ​។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​នៅ​លើ​ខ្លួន​សាកសព​មាន​ស្នាម​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​ខ្យល់​មួយ​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង ហើយ​គ្រាប់កាំភ្លើង​នោះ​គឺជា​គ្រាប់កង់​ដែល​មាន​ទំហំ​៤​លី និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​មួយ​គ្រឿង​នៅ​ពីលើ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង ដោយ​គ្រប​ពីលើ​មុខរបួស​របស់​ជន​រង​គ្រោះ ។ ដោយឡែក​ដៃ​របស់​ជន​រង​គ្រោះ​ខាងស្ដាំ​ឃើញ​មាន​ស្នាម​បែក​ជាំ​ដុំ​ៗ និង​ផ្នែក​.​ក​ខាងក្រោយ​ក៏​ឃើញ​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​ឆ្នាំ ២០១៩ នេះ​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ដោយ​ផ្ទាល់ ។

ឆ្លង​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​រាលកៃ​កាំភ្លើង​ខ្យល់​ដោយ​ខ្លួនឯង ដោយសារ​តែ​សមត្ថកិច្ច​បាន​រក​ឃើញ​កាំភ្លើង​ខ្យល់​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ព្រៃ ដែល​មាន​ចម្ងាយ​ពី​សព​ជន​រង​គ្រោះ​ប្រមាណ​ជា​៥​ម៉ែត្រ និង​នៅ​ជិត​សព​ជន​រង​គ្រោះ​ឃើញ​មាន​ថង់​ស្ពាយ​មួយ ដែល​ក្នុង​ថង់​នោះ​មាន​អន្ទាក់​ក្រួច​អឺត​ចំនួន​៤ និង​គ្រាប់កង់​សម្រាប់​បាញ់​កំ​ភ្លើង​ខ្យល់​ចំនួន​៧៧​គ្រាប់ ក្រៅពី​នេះ​សមត្ថកិច្ច​រក​មិនឃើញ​ស្លាកស្នាម​អ្វី​នៅ​ក្បែរ​សព​ជន​រង​គ្រោះ ដែល​គួរ​ឲ្យ​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​ឡើយ ។

យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​នៅ​តែ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ត​ដើម្បី​ស្វែងរក​ការ​ពិត​ជុំវិញ​ករណី​ស្លាប់​របស់​បុរស​រង​គ្រោះ​ខាងលើ ដើម្បី​ស្រប​តាម​សំណូមពរ​របស់​គ្រួសារ​ជន​រង​គ្រោះ​ដែល​សង្ស័យ​ថា​អាច​ជា​ករណី​ឃាតកម្ម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ