ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​ត្រៀម​ចូលរួម​ប្រកួត​ដណ្ដើម​​ពាន King Cup នៅ​ថៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ែន សុផល គ្រូ​ជម្រើសជាតិ​កម្ពុជា​ផ្នែក​ប្រដាល់​សាកល បានឱ្យ​ដឹង​ថា នៅ​ពាក់កណ្ដាល​ខែកក្កដា​ខាង​មុខ​នេះ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ​កីឡាប្រដាល់​សាកល​មួយ​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​(King Cup)​នៅ​ទីក្រុង​បាងកក…

រាជធានី​ភ្នំពេញ ៖ លោក វ៉ែន សុផល គ្រូ​ជម្រើសជាតិ​កម្ពុជា​ផ្នែក​ប្រដាល់​សាកល បានឱ្យ​ដឹង​ថា នៅ​ពាក់កណ្ដាល​ខែកក្កដា​ខាង​មុខ​នេះ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ​កីឡាប្រដាល់​សាកល​មួយ​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​(King Cup)​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក វ៉ែន សុផល បន្ត​ថា ប្រតិភូ​កីឡា​ប្រដាល់​សាកល​កម្ពុជា​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​លើក​នេះ​មាន​ចំនួន​៨​រូប​ក្នុង​នោះ​កីឡាករ​៤​រូប​កីឡាការិនី​២​រូប និង​គ្រូបង្វឹក​២​រូប​គឺ​រូប​លោក​និង​គ្រូ​ជនជាតិ​គុយ​បា​លោក Rolando Castellano Rodriquez ជា​អ្នកដឹកនាំ​ទៅ​ចូលរួម​ប្រកួត ។ លោក​ថា សព្វថ្ងៃ​វិស័យ​កីឡា​ប្រដាល់​សាកល​កម្ពុជា​កំពុង​តែ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ណាស់​ជាក់ស្ដែង​កីឡាករ​ខ្លះ​បាន​លួច​ទៅ​ប្រកួត​គុន​ខ្មែរ​នៅ​តាម​សង្វៀន​ស្ថានីយទូរទស្សន៍​នានា ខ្លះ​លួច​ឆ្លង​ដែន​ដោយ​គ្មាន​ការ​អនុញ្ញាត​ទៅ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​នៅ​ក្រៅប្រទេស​ដោយសារ​តែ​នៅ​ស្ថានីយទូរទស្សន៍​នានា​មិន​មានកម្ម​វិធី​ប្រកួត​កីឡាប្រដាល់​សាកល​។

លោក វ៉ែន សុផល មិនសូវ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ប្រជែង​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ឡើយ​។ លោក​​ក៏​បាន​សម្ដែង​នូវ​ការ​ខកចិត្ត​ចំពោះ​កីឡាករ​មួយ​ចំនួន​ដែល​គ្រាន់តែ​ក្នុងស្រុក​គ្មាន​ដៃគូ​ប្រកួត​ក៏​តាំងខ្លួន​ជា​តួឯក​រួច​មក​ហ្វឹកហាត់​មិន​បាន​ដិត​ដល់ ខ្លះ​ទៀត​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ក៏​មិន​ឱ្យ​គ្រូ​ដឹង​ដែរ ។

ចំណែក​កីឡាករ​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​លើក​នេះ មាន​កីឡាករ សៅ រង្សី ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូ​ក្រាម​, កីឡាករ ណាត សៀ​ក​ងិ​ន ដែល​គេ​ស្គាល់​ជា​ទូទៅ​ហៅ​ពេជ្រ ម្ទេសខ្មាំង ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​, កីឡាករ បាន ណុ​ន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម និង​កីឡាករ យ៉ុ​ន ដា​រ័​ត្ន ប្រកួត​​ក្នុង​​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។ ចំណែក​កីឡាការិនី​២​រូប​មាន​កីឡាការិនី នូវ ស្រី​ពៅ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម និង​កីឡាការិនី វី ស្រី​ខួច ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ