ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ការ​ពិត​តិចតួច​អំពី​កង​ដាក់​ក្នុង​ស្បូន

4 ឆ្នាំ មុន

កង​ដាក់​ក្នុង​ស្បូន ឬ​ហៅ​ថា Intrauterine Device (IUD) គឺជា​ឧបករណ៍​ដ៏​តូច​មួយ​ដែល​មាន​រាងដូចជា​អក្សរ T សម្រាប់​ដាក់​ក្នុង​ស្បូន​របស់​ស្ត្រី ហើយ​ការ​ដាក់​នេះ​គួរតែ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​។​នៅ​ពេល​វា​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ស្បូន​ហើយ មាត់ស្បូន​ជា​អ្នករក្សា​វា​ឲ្យ​នៅ​ហ្នឹង​ល្អ…

កង​ដាក់​ក្នុង​ស្បូន ឬ​ហៅ​ថា Intrauterine Device (IUD) គឺជា​ឧបករណ៍​ដ៏​តូច​មួយ​ដែល​មាន​រាងដូចជា​អក្សរ T សម្រាប់​ដាក់​ក្នុង​ស្បូន​របស់​ស្ត្រី ហើយ​ការ​ដាក់​នេះ​គួរតែ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​។​នៅ​ពេល​វា​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ស្បូន​ហើយ មាត់ស្បូន​ជា​អ្នករក្សា​វា​ឲ្យ​នៅ​ហ្នឹង​ល្អ ហើយ​ជា​ធម្មតា​អ្នក​នឹង​មិន​អាច​មាន​អារម្មណ៍​ដឹង​ថា​វា​នៅ​ក្នុង​ស្បូន​ឡើយ​។

យ៉ាងណាមិញ ការ​ដាក់​កង​ក្នុង​ស្បូន​សម្រាប់​ពន្យា​កំណើត​មួយ​នេះ​អាច​មាន​ប្រសិទ្ធភាព​ពី​៣ ទៅ ១០​ឆ្នាំ​ដែរ ដោយ​អាស្រ័យ​ទៅ​តាម​ប្រភេទ​មួយ​ៗ​នៃ​ឧបករណ៍​ដែល​អ្នក​ប្រើ​ដែរ​។

យ៉ាងណាមិញ អ្នក​អាច​ដក​កង​នេះ​ចេញ​បាន​គ្រប់ពេល​ទាំងអស់ ហើយ​នៅ​ពេល​ដក​ចេញ​ហើយ លទ្ធភាព​នៃ​ការ​មានកូន​នឹង​ត្រឡប់​មក​ធម្មតា​វិញ​។ ម្យ៉ាងវិញទៀត កង​ដាក់​ក្នុង​ស្បូន​មិន​អាច​ការពារ​អ្នក​ពី​ជំងឺ​កាមរោគ​បាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ