ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹក​ឡើងញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​ ត្រឹម​មួយ​ខែ រឿងភ្ញាក់​ផ្អើល​​នឹង​កើតឡើង

4 ឆ្នាំ មុន

តាម​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​អនុវត្ត​វិធី​មួយ​នេះ​អាច​ផ្តល់​លទ្ធផល​វិជ្ជមាន​ច្រើន​ចំពោះ​សុខ​ភាព​បុគ្គល​ផ្ទាល់​។​ដើម្បី​ចង់​ដឹង​ថា​មាន​អ្វី​ជា​ដុំ​កំភួន​ខ្លះ​នោះ ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូច​ខាងក្រោម​នេះ​៖ ១-ចាប់ផ្តើម​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​សុខភាព​ល្អ ៖ រយៈពេល​ពីរ​បី​ថ្ងៃក្រោយ​ពី​ចាប់ផ្តើម​ញ៉ាំ​ទឹក​មួយ​ឆ្អែត​នៅ​ព្រឹក​ឡើង​ក្នុង​ពោះ​ទទេ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ធូរស្រាល​ក្នុង​ខ្លួន​។ ខ្ញុំ​យល់​ថា រាង​កាយ​របស់ខ្ញុំ​ដូច​ជា​មានការ​ច្រោះ​ជាតិពុល​បាន​កាន់តែ​ស្រួល​ជាង​មុន​។ ២-ការ​រំលាយ​អាហារ​កាន់តែ​រីក​ចម្រើន…

តាម​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​អនុវត្ត​វិធី​មួយ​នេះ​អាច​ផ្តល់​លទ្ធផល​វិជ្ជមាន​ច្រើន​ចំពោះ​សុខ​ភាព​បុគ្គល​ផ្ទាល់​។​ដើម្បី​ចង់​ដឹង​ថា​មាន​អ្វី​ជា​ដុំ​កំភួន​ខ្លះ​នោះ ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូច​ខាងក្រោម​នេះ​៖

១-ចាប់ផ្តើម​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​សុខភាព​ល្អ ៖ រយៈពេល​ពីរ​បី​ថ្ងៃក្រោយ​ពី​ចាប់ផ្តើម​ញ៉ាំ​ទឹក​មួយ​ឆ្អែត​នៅ​ព្រឹក​ឡើង​ក្នុង​ពោះ​ទទេ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ធូរស្រាល​ក្នុង​ខ្លួន​។ ខ្ញុំ​យល់​ថា រាង​កាយ​របស់ខ្ញុំ​ដូច​ជា​មានការ​ច្រោះ​ជាតិពុល​បាន​កាន់តែ​ស្រួល​ជាង​មុន​។

២-ការ​រំលាយ​អាហារ​កាន់តែ​រីក​ចម្រើន ៖ ក្រោយ​ពី​អនុវត្ត​វិធី​មួយ​នេះ​បាន​មួយរ​យៈមក អ្នក​នឹង​មាន​អារម្មណ៍​ថែ​លែង​សូវ​ឃ្លាន​ខុសធម្មតា​ទៀត​ហើយ​។ តែ​មាន​កម្លាំង​ថាមពល​ដូច​ធម្មតា និង​ខ្លាំង​ជាង​មុន​ទៀត​ផង​។

៣-ជួយ​ដល់​ការ​ស្រក​ទម្ងន់ ៖ លើស​ពី​ការ​មិនសូវ​ឃ្លាន ការ​រំលាយ​អាហារ​ក៏​មាន​លក្ខណៈ​យឺត និង​ខ្លាំងក្លា​។ កាលណា​អ្នកមាន​កម្លាំង​ច្រើន​បែប​នេះ វា​នឹង​លើកទឹកចិត្ត​ដល់​អ្នក​ដើម្បី​ហាត់ប្រាណ​កាន់តែ​ច្រើន​ជាង​មុន​ទៀត​។

៤-កាត់​បន្ថយ​ការ​ក្រហាយ​ដើមទ្រូង ៖ ក្នុង​ករណី​ដែល​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ក្រពះ​មិន​កិន និង​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ យក​ល្អ​គួរតែ​ចាប់ផ្តើម​ការ​ញ៉ាំ​ទឹកជា​រៀង​រាល់​ព្រឹក​ទៅ នោះ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​បណ្តើរ​ៗ​ហើយ​។

៥-ស្បែក​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ៖ ការ​អនុវត្ត​វិធី​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​ជួយ​ព្យាបាល​បញ្ហា​លើ​ស្បែក​បាន ជា​ពិសេស​លុប​បំបាត់​ភាព​ជ្រីវជ្រួញ​របស់​ស្បែក​មុខ ហើយ​ក៏​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង និង​សុខភាព​ល្អ​ដែរ​។

៦-សក់​ចាប់ផ្តើម​ស្រស់​ស្អាត​ជាង​មុន ៖ ការ​ញ៉ាំ​ទឹក​មិន​ត្រឹមតែ​ជួយ​ឲ្យ​សក់​លូតលាស់​កាន់តែ​ល្អ​ទេ តែ​គ៏​ធ្វើ​ឲ្យ​វា​មើលទៅ​មាន​ភាព​រលោង​ចែក​ចាំង​អស្ចារ្យ​ដែរ​។

៦-បញ្ឈប់​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ៖ ការ​ប្រើ​ទឹក​ដើម្បី​ព្យាបាល​បញ្ហា​នេះ​ឃើញ​ថា​ល្អ​ជាង​ការ​ប្រើ​ថ្នាំ​ផ្សះ​ទៅ​ទៀត​។ កាលណា​អ្នក​ញ៉ាំ​ទឹកជា​រៀង​រាល់​ព្រឹក​ពេល​ពោះ​ទទេ នោះ​អារម្មណ៍​នៃ​ការ​នោម​ឈឺ​នឹង​លែង​កើត​មាន​ទៀត​ហើយ​។

៨-មិន​ងាយ​ឈឺ ៖ ទម្លាប់​ដ៏​ងាយស្រួល​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​។ ដូច្នេះ​គួរ​ឬ​មិន​គួរ​ក៏​វា​អាច​ការពារ​អ្នក​ពី​ការ​ឆ្លង​ជំងឺ​បាន​យ៉ាង​ល្អ​ដែរ​។

របៀប​ធ្វើ​៖ ចូរ​ញ៉ាំ​ទឹក​បួន​កែវ​ភ្លាម​ៗ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​រួច មុន​ពេល​ដុសធ្មេញ និង​ញ៉ាំ​អាហារ​។ បើសិនជា​ បួន​កែវ​ច្រើន​ពេក អ្នក​អាច​ចាប់ផ្តើម​ត្រឹម​មួយ​កែវ​សិន ចាំ​ដំឡើង​វា​បន្តិច​ម្តង​ៗ​វិញ​។ មិនបាច់​ញ៉ាំ​អ្វី​ទាំងអស់​នៅ​រយៈពេល ៤៥​នាទី​។ ក្រោយមក អ្នក​អាច​ញ៉ាំ​អាហារ និង​ទឹក​ធម្មតា​បាន​ហើយ មិន​ត្រូវ​ញ៉ាំ​អាហារ ឬ​ទឹក​អ្វី​ទាំងអស់​រយៈពេល​ពីរ​ម៉ោង​ក្រោយ​ពី​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​យប់​រួច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ