ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អគ្គិសនី​ម៉ាស៊ីន​ស្ងាត់​ខ្លាំង​ពេក EU បញ្ជា​ឱ្យ​ដាក់​សម្លេង​បន្ថែម

4 ឆ្នាំ មុន

រថយន្ត​អគ្គិសនី​នឹង​ក្លាយទៅជា​រថយន្ត ដែល​មាន​សម្លេង​លឺ​ជាង​មុន​។ នេះ​គឺជា​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប ដែល​តម្រូវ​ឱ្យ​រថយន្ត​អគ្គិសនី​ទាំងឡាយ​ណា​ដែល​លក់​នៅ​ក្នុង​អឺរ៉ុប ត្រូវ​តែ​មាន​សម្លេង​លឺ​ចម្លែក​ៗ ដើម្បី​ឱ្យ​អ្នក​ថ្មើរជើង ឬ អ្នក​ជិះ​កង់ អាច​ដឹងខ្លួន​។ ច្បាប់​ថ្មី​នេះ​គឺ​សម្រាប់​អនុវត្ត​ទៅ​លើ​តែ​យានយន្ត​កង់​បួន​ប៉ុណ្ណោះ​។…

រថយន្ត​អគ្គិសនី​នឹង​ក្លាយទៅជា​រថយន្ត ដែល​មាន​សម្លេង​លឺ​ជាង​មុន​។ នេះ​គឺជា​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប ដែល​តម្រូវ​ឱ្យ​រថយន្ត​អគ្គិសនី​ទាំងឡាយ​ណា​ដែល​លក់​នៅ​ក្នុង​អឺរ៉ុប ត្រូវ​តែ​មាន​សម្លេង​លឺ​ចម្លែក​ៗ ដើម្បី​ឱ្យ​អ្នក​ថ្មើរជើង ឬ អ្នក​ជិះ​កង់ អាច​ដឹងខ្លួន​។

ច្បាប់​ថ្មី​នេះ​គឺ​សម្រាប់​អនុវត្ត​ទៅ​លើ​តែ​យានយន្ត​កង់​បួន​ប៉ុណ្ណោះ​។ ដូចនេះ​ម៉ូតូ​អគ្គិសនី​ឬ​ម៉ូតូ​កង់​បី​អគ្គិសនី មិន​ចាំបាច់​មាន​សម្លេង​បន្ថែម​នោះ​ទេ​។ សម្លេង​នេះ គឺ​តម្រូវ​ឱ្យ​បន្លឺ​ឡើង​ពេល​រថយន្ត​បើក​ក្រោម​ល្បឿន​១២​ម៉ា​យ​ក្នុង​មួយ​ម៉ោង ឬ​ក៏ ពេល​ថយក្រោយ ដើម្បី​បញ្ជៀ​សការ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បើក​យឺត​ៗ​ក្នុង​កន្លែង​ចត​រថយន្ត​។

គេ​មិន​បាន​កំណត់​ថា សម្លេង​នោះ​ត្រូវ​តែ​ជា​សម្លេង​អ្វី​នោះ​ទេ​។ ដូចនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នីមួយ​ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ដោយ​ខ្លួនឯង​។ បើ​ទោះបីជា​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ពិតមែន តែ​គេ​មិន​ទាន់​ធ្វើការ​តេស្ត​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។

តាម​សារព័ត៌មាន The Guardian លោក John Welsman អ្នកតំណាង​មក​ពី Guide Dogs UK បាន​ហៅ​ការ​ដាក់​ឱ្យ​មាន​សម្លេង​នោះ​ថា ជា​រឿង​គ្មាន​ប្រយោជន៍ នៅ​ពេល​ដែល​រថយន្ត​អគ្គិសនី​ដាក់​បន្ថែម​សម្លេង​ដូច​ម៉ាស៊ីនរថយន្ត​ធម្មតា​។ នេះ​ក៏​ព្រោះតែ​សម្លេង​រថយន្ត​ធម្មតា គឺ​នៅ​តែ​អាច​ធ្វើ​ឱ្យ​មនុស្ស​មិន​បានដឹង​ខ្លួន​ជា​មុន​។

លោក​ថា ប្រសិនបើ​ចង់ឱ្យ​មនុស្ស​អ្នក​ថ្មើរជើង​ដឹងខ្លួន​ថា​មាន​រថយន្ត​អគ្គិសនី​នៅ​ពីក្រោយ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំងនោះ មិន​ចាំបាច់​ត្រូវ​ដាក់​សម្លេង​បន្ថែម​ដូច​ម៉ាស៊ីនរថយន្ត​ធម្មតា​នោះ​ទេ​។ គេ​គួរតែ​ដាក់​សម្លេង​ណា​ចម្លែក​ៗ ដែល​ប្រើ​សម្រាប់​តែ​រថយន្ត​អគ្គិសនី ៕

ប្រភព ៖ techradar , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ