ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​ឲ្យ​ពលរដ្ឋ​ជួយ​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ហ្នឹង​ចុង​ក្រោយ​ទើប​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​មក​ឈប់​ដេក​នៅ​តាម​ដងផ្លូវ និង​ស្រែក​អោយ​គេ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល សង្ស័យ​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​តាម​ពិត​ស្រវឹងស្រា​សោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា​នេះ​ត្រង់​ចំណុច​ជាប់​របង​សាលា​បឋម​សិក្សា​នាគ​វ័​ន្ត តាម​បណ្ដោយ​ផ្លូវ​៦០៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​មក​ឈប់​ដេក​នៅ​តាម​ដងផ្លូវ និង​ស្រែក​អោយ​គេ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល សង្ស័យ​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​តាម​ពិត​ស្រវឹងស្រា​សោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា​នេះ​ត្រង់​ចំណុច​ជាប់​របង​សាលា​បឋម​សិក្សា​នាគ​វ័​ន្ត តាម​បណ្ដោយ​ផ្លូវ​៦០៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត​បុរស​ខាងលើ​មាន​វ័យ​២៥​ឆ្នាំ​បាន​បើក​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ។ ដោយ​បាន​បើក​មក​ឈប់​ចត​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ រួច​ក៏​បាន​ស្រែ​កថា​« ជួយ​ផង​មាន​គេ​បាន​ដាក់​ថ្នាំ​ខ្ញុំ​ហើយ​» ។ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ចេញ​មក​មើល និង​បាន​សួរនាំ​បុរស​ខាងលើ ។ ខណៈនោះ​បុរស​ខាងលើ ក៏​បានអោយ​ប្រជាពលរដ្ឋ​ជួយ​ធ្វើការ​ទាក់ទង​ទៅ​ប្រាប់​បងស្រី​បង្កើត​របស់​ខ្លួន​ផង រួច​បុរស​នោះ​ក៏​ទន់​ខ្លួន​ដេក​បាត់​មាត់​បាត់​.​ក​នៅ​លើ​កង់​បី​តែ​ម្តង ។

បន្ទាប់​មក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើ​ហេតុ​ក៏​បាន​ធ្វើការ​ជួយ​សង្គ្រោះ​បឋម​ដោយ​យក​ក្រូចឆ្មារ​ច្របាច់​ដាក់​មាត់ ព្រោះ​បុរស​នោះ​បាន​ប្រាប់​ថា ខ្លួន​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ផង​ដែរ ។ មួយ​ស្ទុះ​ក្រោយមក​ក៏​មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​បុរស​ខាងលើ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ។ បុរស​ខាងលើ​ក៏​បានដឹង​ខ្លួន​និយាយ​ជាមួយ​បងស្រី​បង្កើត​ដោយ​ស្ថានភាព​វង្វេងវង្វាន់​ខុស​ពី​ធម្មតា ។

ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​នាំ​បុរស​ខាងលើ​ទៅ​សម្រាក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២ ព្រោះ​សង្ស័យ​ថា បុរស​នោះ​ស្រវឹងស្រា ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​បុរស​ខាងលើ​ទៅ​សម្រាក​នៅ​ប៉ុស្តិ៍ និង​ធ្វើការ​សួរនាំ​រួច​មក​ទើប​ដឹង​ថា បុរស​ខាងលើ​មិនមែន​ត្រូវ​ថ្នាំ​សណ្តំ​គេ​នោះ​ទេ ការ​ពិត គឺ​បុរស​នោះ​បាន​ស្រវឹងស្រា​ចេញ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់​គេ ។ សមត្ថកិច្ច​ក៏​បានអោយ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹង​យក​ទៅ​បុរស​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ