ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​នៅ​កូរ៉េ​ត្រូវ​ដឹងៈ តម្លៃ​លុយ​វ៉ុ​ន​កូរ៉េ​ឡើង​ចុះ​មិន​ឈប់

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ដើម​ស​ប្តា​ហ៍​នេះ​អត្រា​ប្តូរ​ប្រាក់ វុន​កូរ៉េ ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្តែង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​សម្រាប់​ថ្ងៃនេះ គឺ ១០០ វុន​កូរ៉េ…

យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ដើម​ស​ប្តា​ហ៍​នេះ​អត្រា​ប្តូរ​ប្រាក់ វុន​កូរ៉េ ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្តែង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​សម្រាប់​ថ្ងៃនេះ គឺ ១០០ វុន​កូរ៉េ ទិញ​ចូល​៣៤៩​រៀល លក់​ចេញ​៣៥៣​រៀល ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​៣៥០​រៀល លក់​ចេញ​៣៥៤​រៀល និង​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា​មកនេះ​ទិញ​ចូល​៣៥៤​រៀល និង​លក់​ចេញ​៣៥៧​រៀល ។

ក្រៅពី​មានការ​ប្រែប្រួល​រវាង​រូបិយប័ណ្ណ​ប្រាក់ វុន​កូរ៉េ ជាមួយ​ប្រាក់​រៀល ហើយ​នោះ គឺ​រូបិយប័ណ្ណ​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​មានការ​ប្រែប្រួល​ឡើង​ចុះ​ផង​ដែរ ។

ខាងក្រោម​នេះ គឺជា​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រវាង​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ធៀប​នឹង​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ ៖ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល​២៨៣៨ រៀល លក់​ចេញ ២៨៦៦ រៀល​, ១ ហ្វ្រ​ង់​ស្វី​ស ទិញ​ចូល ៤១៣៦ រៀល លក់​ចេញ​៤១៧៧ រៀល​, ១​យ៉​ន់​ចិន ទិញ​ចូល​៥៩២ រៀល លក់​ចេញ ៥៩៨ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩៩ រៀល លក់​ចេញ​៤៦៤៤ រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២២​រៀល លក់​ចេញ​៥២៧ រៀល​, ១០០ យេ​ន​ជប៉ុន ទិញ​ចូល​៣៧៨១ រៀល លក់​ចេញ ៣៨១៨ រៀល​, ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ៣០០៥​រៀល លក់​ចេញ​៣០៣៥​រៀល និង​១​បាត​ថៃ​ទិញ​ចូល​១៣៣ រៀល លក់​ចេញ ១៣៤ រៀល ។ ដោយឡែក​អត្រា​ប្តូរ​ប្រាក់​១ ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៤០៧៣ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ