ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​បង្ក្រាប​បទល្មើស​តាម​តំបន់​ព្រំដែន​ជិត​៣​ពាន់​បទល្មើស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត បាន​អះអាង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នៅ​តាម​ព្រំដែន​បាន​បង្ក្រាប​បទល្មើស​បាន​ជិត​៣​ម៉ឺន ករណី​បទល្មើស…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត បាន​អះអាង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នៅ​តាម​ព្រំដែន​បាន​បង្ក្រាប​បទល្មើស​បាន​ជិត​៣​ម៉ឺន ករណី​បទល្មើស ។ យោង​តាម​បណ្តាញ​សង្គម​របស់ ឈុំ សុជាត បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ របស់​ក្រសួងការពារជាតិ ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ ។

នៅ​ទីស្តីការក្រសួង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ​កងទ័ពជើងគោក​បាន​សហការ និង​ម្ចាស់​ការ​ធ្វើ​ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បី​ក្តាប់​សភាពការណ៍​នៅ​តាម​ខ្សែ បន្ទាត់ ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​សរុប​បាន​ចំនួន​២.៩៨១ លើក នៅ​ព្រំដែន​កម្ពុជា​-​ថៃ ១.២៨៩​លើក ព្រំដែន​កម្ពុជា​-​វៀតណាម​១.១៧៩​លើក និង​ព្រំដែន កម្ពុជា​-​ឡាវ ៥១៣​លើក ។ លោក​បន្ថែម​ថា ទន្ទឹម​នេះ​បាន​សហការ​ជាមួយ​ក្រុម​រុករក​អដ្ឋិធាតុ​វៀតណាម​ដោយ​រុករក​ឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​៥៤០​ធាតុ (​យោធភូមិ​ភាគ ពិសេស ចំនួន​៦២​ធាតុ យោធភូមិ​ភាគ​ទី​១ ចំនួន​៤០​ធាតុ យោធភូមិ​ភាគ​ទី​២ ចំនួន​២២៨​ធាតុ យោធភូមិ​ភាគ​ទី​៣ ចំនួន​៥៨១​ធាតុ យោធភូមិ​ភាគ​ទី​៤ ចំនួន​៤៨​ធាតុ និង​យោធភូមិ​ភាគ​ទី​៥ ចំនួន​៨៤​ធាតុ ។

លោក​បន្ត​ថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ កង​យោធពលខេមរភូមិន្ទ​បាន​បន្ត​ពង្រឹង​ប្រៀប​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំដែន​ធ្វើ​ល្បាត​ជា​ប្រចាំ ដើម្បី​តាមដាន​ត្រួតពិនិត្យ​គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង​សកម្មភាព​ឆ្លង​ដែន​ខុសច្បាប់ ព្រមទាំង​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេស​ជិតខាង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​កើតឡើង​ដោយ​សន្តិវិធី ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ